អ្នកវិទ្យាសាស្រ្តកំពុងព្យាយាមធ្វើឱ្យសត្វដែលផុតពូជបាត់ទៅហើយ ត្រឡប់មកមានជីវិតឡើងវិញ

ក្រុមហ៊ុនបច្ចេកវិទ្យាជីវៈ Colossal ត្រៀមបណ្ដាក់ទុនចំនួន ៤៣៥លានដុល្លារអាមេរិក ជាមួយនឹងគោលដៅដែលចង់បង្កើតសត្វដែលផុតពូជ ឱ្យមានជីវិតរស់ឡើងវិញ។

ការបង្កើតសត្វដែលផុតពូជទៅហើយ ឱ្យត្រឡប់មកមានជីវិតវិញ អាចនឹងមែនរឿងដែលមិនអាចទៅរួចដូចពីមុនទៀតទេ ព្រោះបច្ចុប្បន្ននេះ ​វិស្វកម្មហ្សែន និងជីវវិទ្យាសំយោគកំពុងតែមានការអភិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្រុមហ៊ុន Colossal Biosciences កំពុងតែធ្វើការយ៉ាងមមាញឹកទៅលើគម្រោងស្ដារឡើងវិញ នូវជីវិតរបស់ ដំរី Woolly Mammoth បក្សី Dodo និងខ្លា Tasmanian ដែលបានផុតពូជអស់ពេលរាប់ឆ្នាំមកហើយ។

យោងតាម CNN ដើម្បីអាចធ្វើឱ្យគម្រោងខាងលើនេះទទួលបានជោគជ័យ អ្នកវិទ្យាសាស្ត្រអាចនឹងប្រើប្រាស់បច្ចេកទេសចំនួន ៣ គឺ ការក្លូន (Cloning) វិស្វកម្មហ្សែន (Genetic Engineering) និងការបង្កាត់ពូជបែបបុរាណ (Traditional Back  Breeding)។  

ជាក់ស្ដែង ការក្លូន គឺជាវិធីសាស្ត្រដែលអាចបង្កើតសត្វនានា សឹងតែដូចគ្នាបេះបិទទៅនឹងហ្សែនដើម។ តួយ៉ាង កាលពីជាង ៣០ឆ្នាំមុន អ្នកវិទ្យាសាស្រ្តធ្លាប់បានក្លូនថនិកទីមួយ គឺ Dolly the Sheep បានជោគជ័យម្ដងរួចមកហើយ។ ទន្ទឹមគ្នានេះកាលពីពេលថ្មីៗកន្លងទៅ អ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានក្លូន Black-Footed Ferret​ ដែលកំពុងតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ បានជោគជ័យដូចគ្នា។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺថា ដំណើរការទាំងមូលនៃការក្លូន ត្រូវបានលាក់បាំង និងទំនងជាមិនអាចប្រើប្រាស់បានសម្រាប់សត្វដែលបានផុតពូជអស់ពេលជាយូរឆ្នាំមកហើយនោះទេ។

ដោយឡែកសម្រាប់អ្នកវិទ្យាសាស្រ្តមកពី Grazelands Rewilding វិញ អ្នកវិទ្យាសាស្រ្តក្រុមនេះបានប្រើប្រាស់ការបង្កាត់ពូជតាមបែបប្រពៃណីដើម្បីធ្វើឱ្យសត្វគោ Aurochs ដែលបានផុតពូជតាំងតែពីសតវត្សទី១៧ ត្រឡប់មកមានជីវិតវិញ។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្រ្តពីប្រទេសហូឡង់មួយនេះ បានបង្កាត់ពូជសត្វគោចញ្ចឹម ដែលជាសែស្រឡាយរបស់សត្វគោ Aurochs គួបផ្សំនឹងចំណេះដឹងផ្នែកហ្សែន អស់ ៧ជំនាន់រួចហើយ ព្រមទាំងបញ្ចាក់ថា សត្វគោជំនាន់ថ្មីនេះមានហ្សែនដូចគ្នានឹងគោ Aurochs រហូតដល់ទៅ ៩៩ភាគរយ។

ដូចគ្នាដែរ នៅក្នុងបេសកកម្មដែលចង់ឃើញដំរី Mammoth បក្សី Dodo និងខ្លា Tasmanian មានជីវិតឡើងវិញនេះ អ្នកវិទ្យាសាស្ត្ររបស់ Colossal នឹងពឹងផ្អែកទៅលើហ្សែនរបស់សត្វក្នុងអម្បូរដែលនៅមានជីវិតរស់នៅ និងមានសែស្រឡាយជិតគ្នាបំផុតទៅនឹងសត្វទាំង ៣នេះ។ តួយ៉ាង អម្បូរសត្វដែលមានសែស្រឡាយជាមួយគ្នានឹងដំរី Mammoth គឺសត្វដំរីអាស៊ី។

ក្រុមហ៊ុនខាងលើនេះ បានរាយការណ៍ពីការងាររបស់ខ្លួនបន្ថែមថា សម្រាប់ដំរី Mammoths កំពុងតែមានដំណើរទៅមុខយ៉ាងរលូន ស្របពេលដែលខ្លា Tasmanian មានដំណើរការរហ័សជាងអ្វីដែលបានគ្រោងទុក ដោយឡែកបក្សី Dodo ជាសត្វដែលបានជួបប្រទះនឹងបញ្ហាច្រើនជាងគេ។

លោក Beth Shapiro ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តពី Colossal បានប្រាប់ CNN ថា៖ “វាមិនអាចទៅរួចទេ នៅពេលដែលចង់បានឥរិយាបថ សរីរវិទ្យា និងហ្សែនឱ្យមានលក្ខណៈដូចគ្នា ១០០ភាគរយទៅនឹងថនិកសត្វទាំងនោះ។ នៅពេលដែលពូជសត្វណាមួយបានបាត់បង់ គឺបានបាត់បងហើយ។ ដូច្នេះ យើងត្រូវវិនិយោគដើម្បីឱ្យប្រាកដចិត្តថានឹងគ្មានអ្វីត្រូវផុតពូជបន្តទៀត”។

ដ្បិតគម្រោងខាងលើនេះ ប្រៀបបានទៅនឹងពន្លឺថ្មីមួយសម្រាប់ជីវិតនៅលើពិភពលោកក្ដី ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនបានយល់ឃើញថា វាជាគម្រោងមួយដែលស្ទើរតែមិនអាចទៅរួច ព្រោះបរិយាកាសក្នុងពេលបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរច្រើន ហើយបើសិនជាសត្វដែលផុតពូជទៅហើយនោះ ត្រឡប់មកមានជីវិតឡើងវិញ ក៏អាចនឹងជួបប្រទះនឹងបញ្ហានៃការរស់រានមានជីវិតក្នុងប្រព័ន្ធអេកូឡូស៊ីថ្មីនេះដែរ។ ​

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាជីវៈមួយនេះបានបង្កើតឡើង ដោយលោក Ben Lamm  និង លោក George Church កាលពីឆ្នាំ ២០២១ ជាមួយនឹងដើមទុនដំបូងត្រឹម ១៥លានដុល្លារអាមេរិក មុននឹងចំនួននេះបានកើនឡើងជាបន្តបន្ទាប់ រហូតមកដល់ ៤៣៥លានដុល្លារអាមេរិក ក្រោយពីបន្ថែមទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិកបន្ថែមទៀត នៅដើមឆ្នាំ ២០២៥នេះ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *