ក្រសួងវប្បធម៌ សេចក្តីណែនាំដល់តារាចម្រៀង ចៀសវាងប្រើពាក្យសម្ដី ឃ្លាឃ្លោងមិនសមរម្យ

នៅ​ប៉ុន្មានម៉ោង​មុន​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ ស្ដី​ពី​ការ​តែង​និពន្ធ​ខ្លឹមសារ​ចម្រៀង ការ​ច្រៀង និង​សិល្បៈ​កម្សាន្ត​នានា ដែល​មាន​អត្ថន័យ​ប្រាសចាក​ពី​ក្រម​សីលធម៌ និង​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​សង្គម។

ក្រសួង​វប្បធម៌​ដែល​ជា​អាណាព្យាបាល​របស់​សិល្បករ​បាន​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​មួយ​រយៈ​បានរក​ឃើញ​ថា​មាន​សិល្បករ​ជាច្រើន​បាន​បង្ហាញ​សកម្មភាព​ភាព​អវិជ្ជមាន ប៉ះពាល់​ដល់​វប្បធម៌ផូរផង់របស់​​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ​តារា​ចម្រៀង និង​បុគ្គល​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន ក៏​បាន​តែង​និពន្ធ​បទ​ចម្រៀង​មាន​ប្រើ​ពាក្យពេចន៍​អសុរោះ គ្រោតគ្រាត ខុស​ពី​ក្រម​សីលធម៌ និង​សេចក្ដី​ថ្លៃថ្នូរ​សង្គម។

បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​កិត្យានុភាព​នៃ​សង្គម​ជាតិ ពិសេស​ប៉ះពាល់​ចំពោះ​កុមារ។ ក្នុង​ន័យ​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សង្កត់​ធ្ងន់​ដល់​ដែល​បាន​ប្រព្រឹត្តិ​ដូច​បាន​រៀបរាប់ ត្រូវ​លុប​ចោល​នូវ​ស្នាដៃ​អវិជ្ជមាន​នោះ​ចេញ​ជា​បន្ទាន់។

មួយ​វិញ​ទៀត អ្នក​ដែល​ប្រកប​អាជីវកម្ម​ដែល​ទាញ​ប្រយោជន៍​ពី​វីដេអូ ឬ content អវិជ្ជមាន​ទាំង​នោះ បញ្ឈប់​ការ​ចែកចាយ ឬ​ធ្វើ​ការ​អធិប្បាយ​បញ្ចេញបញ្ចូល​លើ​ស្នាដៃ​អវិជ្ជមាន​ទាំង​នោះ ដើម្បី​ជំរុញ​បញ្ហា​ឲ្យ​កាន់តែ​ក្ដៅ​ជាង​មុន៕ ចង់ដឹងកាន់តែច្បាស់ សូមអានសេចក្ដីណែនាំ​ខាងក្រោម ដែល​ចេញដោយ​ក្រសួងផ្ទាល់៖

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *