មកដឹងប្រវត្តិដ៏គួរឱ្យខ្លាច និងមូលហេតុដែលគេតែងខ្លួនដូចខ្មោចក្នុងពិធីបុណ្យ Halloween

ពិធីបុណ្យហាឡូវីន ឬពិធីបុណ្យព្រលែងខ្មោច តែងតែត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលា។ ខណៈជាពិធីបុណ្យលោកខាងលិច ប៉ុន្តែប្រជាជនកម្ពុជា និងនៅអាស៊ីជាច្រើនក៏ចូលចិត្តពិធីបុណ្យនេះដែរ ដោយរៀងរាល់ឆ្នាំឱ្យតែដល់បុណ្យនេះ គឺនឹងមានពិធីជប់លៀង និងការតុបតែងខ្លួនជាមួយសំលៀកបំពាក់ខ្មោច ដើម្បីអបអរសាទរមិនខាន។ ប៉ុន្តែ ដឹងអត់ថាដើមកំណើតនៃបុណ្យ Halloween គឺគួរឱ្យខ្លាចជាងអ្វីដែលមនុស្សជាច្រើនគិត?

🎃 ប្រភពដើមនៃពិធីបុណ្យហាឡូវីន

ពិធីបុណ្យហាឡូវីនគឺជាពិធីបុណ្យមួយដែលគេតែងតែប្រារព្ធនៅអាមេរិក និងអឺរ៉ុប ដោយមានប្រភពដើមមកពីពិធីបុណ្យរបស់ជនជាតិ Celts បុរាណដែលប្រារព្ធឡើងរាប់ពាន់ឆ្នាំមកហើយដើម្បីអបអរការបញ្ចប់នៃរដូវក្តៅ។ ជនជាតិ Celts ក៏បានហៅបុណ្យនេះថាពិធីបុណ្យនៃអ្នកស្លាប់ផងដែរ ព្រោះគេជឿថាពិភពលោកបច្ចុប្បន្ន និងពិភពលោកនៃអ្នកស្លាប់គឺនៅជិតគ្នាបំផុតក្នុងថ្ងៃនេះ ដែលអនុញ្ញាតឱ្យវិញ្ញាណត្រូវបានដោះលែងពីពិភពលោកនៃអ្នកស្លាប់មកពិភពបច្ចុប្បន្នបាន។

សម្រាប់វិញ្ញាណបុព្វបុរសនឹងត្រូវបានស្វាគមន៍មកផ្ទះវិញ ខណៈពេលដែលវិញ្ញាណវង្វេង ឬវិញ្ញាណអាក្រក់ត្រូវបានបណ្តេញចេញ។ មនុស្សបុរាណជឿថាវិធីល្អបំផុតដើម្បីបណ្តេញវិញ្ញាណអាក្រក់គឺស្លៀកពាក់ និងតុបតែងមុខដូចខ្មោច។ វិធីនេះក៏ត្រូវបានប្រើដើម្បីក្លែងខ្លួនពីខ្មោច និងការពារខ្លួនពីគ្រោះថ្នាក់ផងដែរ។

ពីពិធីបុណ្យដែលប្រារព្ធឡើងដើម្បីបណ្ដេញវិញ្ញាណខ្មោចពីអតីត មកដល់បច្ចុប្បន្ន បុណ្យហាឡូវីន គឺជាពិធីបុណ្យដែលផ្ដោតលើភាពសប្បាយរីករាយច្រើនជាង ជាពិសេសសម្រាប់កុមារ ដែលទន្ទឹងរង់ចាំដោយអន្ទះសាចំពោះល្បែង Trick or Treats ដោយក្នុងល្បែងនេះក្មេងៗត្រូវស្លៀកពាក់ជាខ្មោច បិសាច ឬមេធ្មប់ ដោយកាន់ល្ពៅឆ្លាក់ ឬ Jack-o’-Lanterns គោះទ្វារ ហើយនិយាយថា “Trick or Treats” ដើម្បីសុំនំ ឬស្ករគ្រាប់។

ប្រសិនបើម្ចាស់ផ្ទះនិយាយថា “Tricks” នោះមានន័យថាពួកគេសុខចិត្តចុះចាញ់ ហើយត្រៀមខ្លួនផ្តល់ស្ករគ្រាប់ដល់ក្មេងៗតាមសម្រួល។ ក៏ប៉ុន្តែប្រសិនបើពួកគេនិយាយថា “Treats” នោះមានន័យថាក្មេងៗត្រូវតែរកវិធីដើម្បីបញ្ឆោតម្ចាស់ផ្ទះឱ្យផ្តល់ស្ករគ្រាប់ដល់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ចាស់ៗតែងតែចុះចាញ់នឹងភាពគួរឱ្យស្រលាញ់របស់ខ្មោចតូចៗទាំងនេះ ហើយមិនអាចធ្វើអ្វីបានក្រៅពីផ្តល់ស្ករគ្រាប់ដល់ពួកគេនោះទេ។ បន្ថែមពីលើពិធីបុណ្យហាឡូវីនដ៏ល្បីល្បាញលើពិភពលោក ក៏មានពិធីបុណ្យគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតពាក់ព័ន្ធអ្នកស្លាប់ ឬពិធីបុណ្យដែលទាក់ទងនឹងខ្មោច អារក្ស និងវិញ្ញាណ នៅជុំវិញពិភពលោកមានជាអាទិ៍ដូចជា៖

👻 ទិវានៃអ្នកស្លាប់ Day of the Dead

ទិវានៃអ្នកស្លាប់ គឺជាប្រពៃណីម៉ិកស៊ិកបុរាណដែលប្រារព្ធឡើងដើម្បីសុំពរជ័យ និងរំលឹកដល់មិត្តភក្តិ មនុស្សជាទីស្រលាញ់ ឬសមាជិកគ្រួសារដែលបានស្លាប់។ ពិធីបុណ្យនេះមិនពោរពេញដោយទុក្ខព្រួយ ឬការភ័យខ្លាចនោះទេ ប៉ុន្តែជាពិធីបុណ្យមួយដែលពោរពេញទៅដោយភាពសប្បាយរីករាយ ការប្រារព្ធពិធី ក្បួនដង្ហែ និងផ្នូរដែលតុបតែងយ៉ាងស្រស់ស្អាត ដែលផ្តល់នូវភាពផ្ទុយគ្នាទៅនឹងពិធីបុណ្យហាឡូវីន ដែលមានភាពគួរឱ្យខ្លាចជាង។

👻 ពិធីបុណ្យ Yokai

ជាពិធីបុណ្យជប៉ុនមួយដែលឧទ្ទិសដល់វិញ្ញាណ ខ្មោច និងអារក្ស។ យ៉ូកៃគឺខុសពីវិញ្ញាណធម្មតា ដែលមានទម្រង់ និងប្រភេទផ្សេងៗគ្នា។ ជនជាតិជប៉ុនជឿថាវិញ្ញាណខ្លះនាំមកនូវសំណាងអាក្រក់ដល់អ្នកដែលឃើញពួកវា ខណៈពេលដែលវិញ្ញាណខ្លះទៀតនាំមកនូវសំណាងល្អ។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺក្បួនដង្ហែ និងតួអង្គស្លៀកពាក់របស់យ៉ូកៃផ្សេងៗ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃអាទិត្យទីបីនៃខែវិច្ឆិកា។

👻 ពិធីបុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា។ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ។ រៀងរាល់ខែភទ្របទ គេមានជំនឿថា ស្តេចយមរាជ និងបើកទ្វារឋាននរក ចំនួន ១៥ថ្ងៃ ដើម្បីដោះលែងពពួកប្រេត ឱ្យមកស្វែងរកអាហារ និងជាការជួបញាតមិត្ត និង កូនចៅ របស់ពួកគេផង ដើម្បីទទួលបាននូវកុសលផលបុណ្យ ដែលកូនចៅពួកគេបានធ្វើទានឧទ្ទិសបញ្ជូនមក ដូច្នេះហើយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​កម្ពុជាតែង​រៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ខ្លួនដោយសេចក្ដីនឹករលឹក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *