យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់បុរាណចិន ឬ Hanfu មានសន្ទុះកើនឡើង ជាពិសេសក្នុងចំណោមយុវជន Gen Z ដើម្បីរំសាយភាពតានតឹងមួយគ្រា។

យោងតាមការចុះផ្សាយរបស់ Bloomberg ឧស្សាហកម្មសម្លៀកបំពាក់បុរាណចិន ឬ Hanfu ជានិន្នាការមួយដែលអាចនឹងមានតម្លៃរហូតដល់ទៅ ២២៨ ប៊ីលានយ៉ន់ ឬប្រមាណ ៣១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៦ ជាមួយនឹងអត្រាកំណើនរហូតដល់ ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន ដោយមានក្រុមអតិថិជនគោលដៅជា Gen Z។

និន្នាការនេះបានឆ្លុះបញ្ចាំងថា យុវជនវ័យក្មេងរបស់ចិនកំពុងតែជ្រើសរើសយកអតីតកាល ពោលគឺសម័យអធិរាជ ធ្វើជាកន្លែងជ្រកកោនផ្លូវចិត្ត។ ដោយមានស្ត្រីជាអ្នកនាំមុខនិន្នាការនេះ ខណៈអតិថិជនជាបុរសក៏កំពុងមានកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រមាណ ៦០ ភាគរយនៃយុវជនទាំងនេះបានឱ្យដឹងថា ខ្លួនបានស្រាវជ្រាវពីប្រវត្តិសាស្ត្រដែលលាក់បង្កប់នៅពីក្រោយឈុតដែលពួកគេពាក់។

Hanfu គឺជាសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិហានដែលមានប្រវត្តិយូរលង់មកហើយ និងត្រូវបានអភិវឌ្ឍរចនាប័ទ្មទៅតាមយុគសម័យនីមួយៗ។ ដោយឡែក រចនាប័ទ្មដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមមនុស្សជំនាន់ថ្មី រួមមាន រចនាប័ទ្មពីសម័យរាជវង្ស Tang រាជវង្ស Song និងរាជវង្ស Ming។

ការស្លៀកពាក់បុរាណនៅតាមទីតាំងប្រវត្តិសាស្ត្រ និងតាមបណ្តាញសង្គមនេះ មិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកក៏ទទួលបានការរុញច្រានពីរឿងភាគបុរាណ ហ្គេមបែបអាទិទេព Fantasy និងនិន្នាការលើបណ្តាញសង្គមផងដែរ។

សម្រាប់ Gen Z ចិន ការស្លៀកឈុត Hanfu មិនមែនត្រឹមតែជាការពាក់ថតរូបប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបដូចជា “កន្លែងជ្រកកោនផ្លូវចិត្ត” ដែលជួយឱ្យពួកគេបានរំដោះភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ និងត្រឡប់ទៅស្រូបយកភាពស្រស់ស្អាតពីអតីតកាលបានមួយគ្រា។

ហេតុផលសំខាន់ដែលធ្វើឱ្យ Gen Z ចិន ត្រូវការកន្លែងជ្រកកោនផ្លូវចិត្តខ្លាំងកម្រិតនេះ គឺដោយសារតែបញ្ហានៅក្នុងពិភពពិតដែលបន្តកើនឡើង ដូចជាទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់ ត្រូវធ្វើការធ្ងន់ជាងមុន តែមានភាគរយជោគជ័យទាបទៅៗ។

បញ្ហានេះបានស្តែងចេញតាមរយៈតួលេខ ដោយកំណើនសេដ្ឋកិច្ចក្នុងត្រីមាសចុងក្រោយបានថយចុះមកត្រឹម ៤.៣ ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ រួមទាំងការដែលអ្នកកំណត់គោលនយោបាយបានស្ងាត់ស្ងៀមមិនកំណត់គោលដៅតួលេខនៃការបង្កើតការងារក្នុងទីក្រុងសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

ស្ថានភាពទាំងនេះបានបណ្តាលឱ្យមនុស្សជំនាន់ថ្មីនៅប្រទេសចិនសម្រេចចិត្តពន្យារពេលរៀបការ និងការមានកូន ព្រោះមានអារម្មណ៍ថាខ្លួនឯងគ្មានស្ថិរភាពសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីបង្កើតគ្រួសារ ផ្ទុយស្រឡះពីឪពុកម្តាយដែលធំធាត់ឡើងក្នុងយុគសម័យសេដ្ឋកិច្ចរីកចម្រើន។

យ៉ាងណាមិញ និន្នាការនឹកត្រឡប់ទៅរកអតីតកាលដ៏រុងរឿងនេះ មិនអាចបង្កើតការងារ ស្តារទីផ្សារអចលនទ្រព្យ ឬបញ្ចុះបញ្ចូលមនុស្សជំនាន់ថ្មីឱ្យមានកូនបាននោះឡើយ។ ដរាបណារដ្ឋាភិបាលមិនទាន់អាចផ្តល់នូវចក្ខុវិស័យអនាគតដែលគួរឱ្យជឿជាក់ជាងនេះទេ មនុស្សវ័យក្មេងរបស់ចិនកាន់តែច្រើននឹងនៅតែបន្តជាប់គាំងនៅក្នុងអតីតកាលដដែល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

Leave a Reply

Your email address will not be published.Required fields are marked *