ការពិត​គួរឲ្យ​ចាប់​អារម្មណ៍​ ទាំង​ ៦​យ៉ាង​អំពី​ដាវ​សាមូរ៉ៃ

ដាវ​មាន​ច្រើន​ប្រភេទ​តែ​មាន​ដាវ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​លើក​ចាត់​ទុក​ថា​ជា​ដាវ​ដែល​ល្អ​ជាង​គេ​ក្នុង​លោក។​ ភាព​រឹង​មាំ​ មុត​ស្រួច​ រូប​រាង​ស្រស់​ស្អាត​ និង​មាន​អំណាច​ រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ដាវ​មួយ​នេះ​។​ ដាវ​សាមូរ៉ៃ​មាន​ដើម​កំណើត​មក​ពី​ណា​?​ ថ្ងៃ​នេះ​ AMS ​នឹង​ចែក​រំលែក​ឲ្យ​ប្រិយមិត្ត​បាន​ដឹង។

១.​ អ្នក​ប្រើ​ប្រាស់​ដាវ​សាមូរ៉ៃ

សាមូរ៉ៃ​កើត​ឡើង​នៅ​សតវត្ស​ទី៦​ កំឡុង​ពេល​ដែល​ប្រទេស​ជប៉ុន​​ត្រូវ​តស៊ូ​ជា​មួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ចិន​ និង​កូរ៉េ។​ ក្រោយ​មក​ស្ដេច​ចក្រព័ទ្ធ​បាន​បង្កើត​ក្រុម​ទ័ព​​ សេអិតៃសូគុន​(Seiitaishogun)​ ដើម្បី​បង្ក្រាប​សត្រូវ​។ កង​ទ័ព​ សូគុន​មួយ​ចំនួន​ក៏​ជា​ប្រជាជន​ធម្មតា​ដែល​ត្រូវ​បាន​យក​មក​ហ្វឹកហាត់​យ៉ាង​តឹង​រ៉ឹង​ដើម្បី​ការពារ​ប្រទេស​និង​​បម្រើ​ដល់​រាជការ។ ពាក្យ​ថា​ សាមូរ៉ៃ​ មក​ពី​ពាក្យ​ថា​ សាបូរ៉ាអ៊ូ​ ដែល​ប្រែ​ថា​ បម្រើ​ ដូច្នេះ​ពាក្យ​ថា​សាមូរ៉ៃ​គឺ​មាន​ន័យ​ថា​បម្រើ។

​​​​​២.​ សម័យ​កាល​របស់​ដាវ​សាមូរ៉ៃ

នៅ​ក្នុង​សម័យ​នោះ​ត្រូវ​បាន​បែក​ចែក​ចេញ​ជា​ ៥​សម័យ​កាល​រួម​មាន​ សម័យ​កាល ៩០០ឆ្នាំមុន​គ្រិស្តសករាជ​ ហៅ​ថា​ សម័យ​កាល​ Jokoto ប្រើ​ដាវ​ត្រង់​បែប​ចិន។ សម័យ​កាលបន្តមកគឺ​យុគ Koto​ ចាប់ពីគ្រិស្តសករាជ ​៩០០​ ដល់​ ១៥៩៦​ ជា​សម័យកាល​របស់​ដាវTachi នេះ​គឺ​ជា​គំរូ​ដាវ​របស់​ជប៉ុន​ពិត​ប្រាកដ។ សម័យកាល​ទី​បី​គឺ​ជា​ម័យកាល​ ឈីនតូ​ នៅ​ក្នុង​គ្រិស្តសករាជ ១៥៩៦ ដល់​ ១៧៨០​ នេះ​ជា​សម័យ​កាល​ដែល​ដាវ​ជប៉ុន​ល្បីល្បាញ​ខ្លាំង​បំផុត។​ ដាវ​ដែល​ល្អ​ជាង​គេ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជាង​ដែល​មាន​ស្នាដៃ​ល្អ​បំផុត​ បាន​ប្រើ​ដែក​ដល់​ទៅ​បី​ប្រភេទ​ក្នុង​ការ​វាយ​បញ្ចូល​គ្នា។ បន្ទាប់​មក​នៅ​ក្នុង​សម័យកាល​ ឈីតឈីនតូ​ក្នុង​គ្រិស្តសករាជ​ ១៧៨១ ដល់​ ១៨៧៦។ ក្នុង​សម័យ​នេះ​ជា​សម័យ​ដែល​ស្ងប់​សង្គ្រាម​ ហើយ​ជប៉ុន​បាន​បិទ​ប្រទេស​មិន​ឲ្យ​មាន​ការ​ចេញ​ចូល។ ក្នុង​សម័យ​កាល​នេះ​ដាវ​សាមូរ៉ៃ​គ្រាន់​តែ​ជា​របស់​មាន​តម្លៃ​ដែល​គេ​ដាក់​តាំង​តែ​ប៉ុណ្ណោះ​ព្រោះ​ប្រទេស​គ្មាន​សង្គ្រាម​ទើប​មិន​បាន​ប្រើប្រាស់។ សម័យកាល​ ចេនដៃតូ​ ចាប់​តាំង​ពី​គ្រិស្តសករាជ ១៨៧៦ ដល់​បច្ចុប្បន្ន។ នេះ​ជា​សម័យកាល​ដែល​ដាវ​សាមូរ៉ៃ​មិន​ត្រូវ​បាន​គេ​លើក​តម្កើង​ប៉ុន្មាន​នោះ​ទេ​។ ធ្លាប់​មាន​ការ​ផលិត​ដាវ​សាមូរ៉ៃ​ជា​ច្រើន​ដើម្បី​ឲ្យ​ទាហាន​ជប៉ុន​យក​ទៅ​ប្រើ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​តែ​មិន​បាន​ប្រើ​តាម​ក្បួន​របស់​ដាវ​សាមូរ៉ៃ​ឡើយ។

៣. ការផលិត​ដែល​លម្អិត​ និង​ប្រណិត

​​​​​​​របៀប​នៃ​ការ​ដំ​ដែក​សម្រាប់​ផលិត​ជា​ដាវ​សាមូរ៉ៃ​កាល​ពី​សម័យ​បុរាណ​មាន​ដំណាក់​កាល​ជា​ច្រើន​។ ជាង​ដែល​ធ្វើ​ដាវ​ត្រូវ​កាន់​សីល​ តាំង​សមាធិ និង​ហូប​បួស​កំឡុង​ពេល​ដែល​ផលិត​ដាវ។ ហាម​រវល់​ជា​នរណា​ទាំង​អស់​ ត្រូវ​តាំង​ចិត្ត​ឲ្យ​បរិសុទ្ធ​ដើម្បី​ជា​សិរីមង្គល​ដល់​អ្នក​ដែល​ជា​ម្ចាស់​ដាវ។ ការ​ដំដែក​គឺ​នា​យក​ដែក​មក​បត់​ហើយ​ដំ​បញ្ចូល​គ្នា​១០​ជាន់​ ធ្វើ​ឲ្យ​កើត​ជា​ជាន់​តូចៗ​ រាប់​ម៉ឺន​ជាន់។ ជាង​ដំ​ដែក​នឹង​បត់​ដែក​ជា​ជាង​អក្សរ​ U យក​ដែក​ទន់​មក​ដាក់​ចំ​កណ្ដាល​ធ្វើ​ជា​ស្នូល​ ហើយ​ដំ​បញ្ចូល​គ្នា​ឲ្យ​ចេញ​ជា​ផ្លែ​ដាវ។ ក្រោយ​មក​នាំ​ដែក​ទៅ​ដុត​ក្នុង​កម្តៅ​ ៧០០​អង្សា​ ​ទើប​យក​មក​ត្រាំ​នៅ​ក្នុង​ទឹក​ត្រជាក់។ ដែក​ដែល​មាន​ភាព​រឹង​ខុស​គ្នា​ នៅ​ពេល​ដែល​ត្រូវ​ទឹក​ត្រជាក់​នឹង​រួម​ខ្លួន​ខុស​គ្នា​ នេះ​គឺ​ជា​គន្លឹះ​ពិសេស​ដែល​ធ្វើ​ឲ្យ​ដាវ​មាន​រាង​កោង​តាម​បែប​ធម្មជាតិ។ បន្ទាប់​ពី​នោះ​គឺ​ជា​ដំណាក់​កាល​ដែល​ត្រូវ​ផ្ចិតផ្ចង់​ខ្លាំង​នោះ​គឺ​ការ​ លាប​ពណ៌​ និង​ខាត់​មុខ​ដាវ​ ដែល​អាច​ប្រើ​ពេល​យូរ​ជាង​ពេល​ដំ​ដែក​ទៅ​ទៀត។

៤.ជាង​ធ្វើ​ដាវ

ជាង​ធ្វើ​ដាវ​ដំបូង​គេ​បង្អស់​នៅ​ជប៉ុន​នោះ​គឺ​លោក​ Amakuni Yasutsuna ។ លោក​គឺ​ជា​អ្នក​ផលិត​ដាវ​ឲ្យ​បណ្ដា​ទាហាន​សាមូរ៉ៃ។ ដោយ​សង្កេត​ឃើញ​ថា​ទាហាន​ដែល​ត្រឡប់​មក​ពី​ធ្វើ​សង្គ្រាម​វិញ​សុទ្ធ​តែ​មាន​ដាវ​ដែល​បាក់​ពាក់​កណ្ដាល​ទើប​លោក​និង​កូន​ប្រុស​តាំង​ចិត្ត​ថា​នឹង​ផលិត​ដាវ​ដែល​មិន​បាក់​ឲ្យ​ទាល់​តែ​បាន​។ ក្រោយ​មក​ លោក​ជា​មួយ​នឹង​​កូន​ប្រុស​បាន​សំងំ​ធ្វើ​ដាវ​អស់​រយៈ​ពេល​ ៣០​ ថ្ងៃ​ទើប​ទទួល​បាន​ដាវ​ដែល​ល្អ​មុត​ស្រួច ​មាន​រាង​កោង​ដែល​ធ្វើ​ឲ្យ​ជាង​ដទៃ​ទៀត​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​រូប​រាង​នៃ​ដាវ​ប្រភេទ​នេះ។

៥. ដាវ​ល្បី​ឈ្មោះ​

ដាវ​របស់​ជប៉ុន​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​មាន​យ៉ាង​ច្រើន​តែ​មាន​តែ​ដាវ​៥​ដើម​នេះ​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​លើក​តម្កើង​ជា​ដាវ​ដែល​ល្អ​ប្រណិត​ជាង​គេ។

១. ដាវ​កម្ចាត់​អាសូរ​កាយ​ Dujikiri Yasutsuna របស់​កំពូល​សាមូរ៉ៃ​ មីណាម៊ូតុ​ យូរិមីសឹ​ ដែល​ធ្លាប់​បាន​ប្រើ​ដាវ​នេះ​ក្នុង​ការ​កម្ចាត់​អាសូរ​កាយ។ បច្ចុប្បន្ន​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

​​​​​​​២.​ ដាវ​ Mikazuki Munechika ពាក្យ​ថា​ Mikazuki មាន​ន័យ​ថា​ព្រះ​ចន្ទ​ថ្មី​ ដោយ​ដាក់​ឈ្មោះ​ឲ្យ​ទៅ​តាម​រូប​រាង​របស់​ដាវ។ ដាវ​នេះ​ផលិត​ឡើង​ដោយ​លោក​ សាន់ចូមិនិស៊ីកាក់​ ដាវ​មួយ​នេះ​ក៏​ត្រូវ​បាន​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ​ដូច​គ្នា។

៣.ដាវ​ Onimaru Kunitsuna ដាវ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ក្រាប​យក្ស​ បច្ចុប្បន្ន​ គឺ​ជា​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​ឃ្លាំង។

៤. ដាវJuzumaru Tsunetsugu ដាវ​នេះ​គឺ​ជា​រូប​តំណាង​នៃ​ការ​បំផ្លាញ​ភាព​ទុច្ចរិត​ និង​ថែរក្សា​ភាព​ត្រឹម​ត្រូវ​។ បច្ចុប្បន្ន​ដាវ​នេះ​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​វិហារ​ហូកូ។

ដាវ​ Oodenta Mitsuyo ដាវ​ប្រចាំ​ត្រកូល​ ម៉ាអេដាក់​ ត្រកូល​សាមូរ៉ៃ។ បច្ចុប្បន្ន​គ្រប់គ្រង​ដោយ ម៉ាអេដាក់ អ៊ីឃុធុឃុខៃ​ អ្នក​ដឹក​នាំ​ក្នុង​ត្រកូល​ ម៉ាអេដាក់។

៦.​ ដាវ​សាមូរ៉ៃ​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង

នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ធ្នូ​គឺ​ជា​អាវុធ​សំខាន់​បំផុត​ព្រោះ​អាច​វាយ​ប្រហារ​បាន​ឆ្ងាយ​ សាមូរ៉ៃ​គ្រប់​គ្នា​ត្រូវ​បាន​បង្វឹក​ឲ្យ​ចេះ​បាញ់​ធ្នូ​យ៉ាង​ស្ទាត់​ជំនាញ។ បន្ទាប់​ពី​ធ្នូ​ទើប​ដល់​វេន​ក្នុង​ការ​ប្រើ​ប្រាស់​ដាវ​ដើម្បី​វាយ​ប្រហារ​សត្រូវ​ដែល​នៅ​ជិត។​​ ក្រោយ​មក​នៅ​ពេល​ដែល​មាន​ការ​ចេះ​ប្រើ​កាំ​ភ្លើង​ដាវ​ក៏​គ្រាន់​តែ​ជា​អាវុធ​សម្រាប់​តាំង​លម្អ​ និង​ទុក​សម្រាប់​សម្ដែង​ ព្រម​ទាំង​មាន​ទុក​សម្រាប់​បញ្ជាក់​ពី​ឋានៈ​ ព្រោះ​មាន​តែ​ត្រកូល​អ្នក​ខ្ពង់ខ្ពស់​តែ​ប៉ុណ្ណោះ​ទើប​អាច​មាន​ដាវ​សាមូរ៉ៃ​ទៅ​គ្រប់​គ្រង​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ