ចង់ដឹងឆ្មាស្រឡាញ់ ហើយជឿជាក់យើងប៉ុណ្ណា មើលតាមកាយវិការទាំងនេះទៅ

ឆ្មាអាចត្រូវបានចាត់ទុកជាសត្វចិញ្ចឹមមួយដែលចូលចិត្តភាពផ្ទាល់ខ្លួន និងមិនងាយចុះសម្រុងជាមួយអ្នកណានោះទេ ពេលខ្លះសូម្បីយើងជាម្ចាស់ ក៏ពួកគេមិនសូវអើពើជាមួយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានក្ដីស្រឡាញ់សម្រាប់យើងដែរ។ ដូច្នេះបើចង់ដឹងពួកគេបង្ហាញក្ដីស្រឡាញ់ដោយរបៀបណា អាចមើលកាយវិការទាំង ៩ ខាងក្រោមនេះបាន៖

១. មកចំណាយពេលវេលាជាមួយយើង

ជាធម្មតាឆ្មាជាសត្វដែលមិនសូវជាចូលចិត្តនៅជិតយើងប៉ុន្មាននោះទេ។ ពួកគេភាគច្រើនចូលចិត្តលាក់ខ្លួន និងនៅឆ្ងាយៗពីមនុស្ស។ ប៉ុន្តែប្រសិនបើពួកគេចំណាយពេលវេលាមកអង្គុយ ឬនៅជាមួយយើងមានន័យថាគេចូលចិត្តហើយជឿជាក់លើយើងមែនទែន។ នេះជាសញ្ញាទីមួយនៃការបង្ហាញក្ដីស្រឡាញ់របស់ពួកគេ។

២. បង្ហាញតាមការព្រិចភ្នែក

ពេលខ្លះយើងប្រហែលជាអាចឆ្ងល់ថា ហេតុអ្វីបានជាឆ្មារបស់យើងតាមសម្លឹងមើលដោយក្រសែទន់ភ្លន់ម្ល៉េះ? ការពិត ការព្រិចភ្នែកយឺតៗហើយស្រទន់គឺជាវិធីដែលឆ្មាបង្ហាញក្ដីស្រឡាញ់ ឬស្នាមញញឹមរបស់ពួកគេមកកាន់យើង។ ពួកគេគ្រាន់តែចង់បង្ហាញក្ដីស្រឡាញ់តាមរយៈកែវភ្នែកតែប៉ុណ្ណោះ។  

៣. ខ្ញាំម្រាមជើងដូចច្របាច់សរសៃ

យោងតាមវេបសាយ Feliway Optimum ប្រសិនបើសត្វឆ្មាបង្ហាញកាយវិការខ្ញាំម្រាមជើងដូចច្របាច់សរសៃមានន័យថាពួកគេមានអារម្មណ៍សុវត្ថិភាពណាស់ ពេលនៅជាមួយយើង។ អារម្មណ៍ពេលនោះហាក់បីដូចជាពួកគេកំពុងនៅជាមួយគ្រួសារគេដូច្នោះដែរ។ ដោយសារក្រពេញបញ្ចេញក្លិនរបស់សត្វឆ្មានៅម្រាមជើង ដូច្នេះពេលពួកគេធ្វើបែបនេះប្រៀបដូចជាការបញ្ជាក់អំពីដែនដី និងរបស់ជាកម្មសិទ្ធិរបស់គេដែរ។

៤. យកមុខមកត្រដុសជាមួយយើង

ប្រសិនបើសត្វឆ្មាយកក្បាលមកត្រដុសជាមួយនឹងយើងគឺជាសញ្ញាមួយនៃការបង្ហាញការគោរពរបស់ពួកគេ។ វាជាមធ្យោបាយក្នុងការបង្ហាញអារម្មណ៍សុវត្ថិភាព និងការជឿជាក់របស់ពួកគេទៅកាន់មនុស្ស។ ពួកគេធ្វើបែបនេះហាក់ដូចជាចាត់ទុកយើងជាមិត្តដ៏ល្អម្នាក់របស់គេដែរ។

៥. ផ្ងារពោះ

ជាធម្មតា ឆ្មាមិនចូលចិត្តឱ្យអ្នកណាមកប៉ះ ឬអង្អែលពោះរបស់ពួកគេលេងឡើយដោយសារចំណុចដែលងាយរងគ្រោះរបស់សត្វឆ្មាគឺនៅត្រង់ក្បាលពោះ។ ប្រសិនបើពួកគេអាចរមៀលលេងហើយបង្ហាញក្បាលពោះមកកាន់យើង នោះគឺជាការបង្ហាញក្ដី និងការជឿទុកចិត្តមកលើយើងហើយ។

៦. លិឍយើង

មេឆ្មានឹងលិឍកូនរបស់វាដើម្បីបង្ហាញ​​ក្ដីស្រឡាញ់ ឬការយកចិត្តទុកដាក់លើអ្នកជាទីស្រឡាញ់។ ដូចគ្នានេះដែរ ប្រសិនបើពួកគេមកលិឍដៃ ឬសក់យើងមានន័យថាយើងគឺជាមនុស្សម្នាក់ដែលពួកគេស្រឡាញ់ និងគួរឱ្យជឿទុកចិត្តមែនទែន។

៧. មកស្វាគមន៍យើង

ដូចដែលយើងដឹងហើយថាឆ្មាមិនចូលចិត្តចេញមកស្វាគមន៍ម្ចាស់ពេលមកដល់ផ្ទះនោះទេ។ ក្នុងករណីពួកគេរត់មកទទួលយើង វាគឺជាភាសាកាយវិការដែលបង្ហាញពីភាពរីករាយចំពោះវត្តមានយើង ហើយក៏ជួយឱ្យយើងមានអារម្មណ៍ធូរស្រាលជាងមុនផងដែរ។

៨. ​មកនិយាយជាមួយយើង

ជឿ ឬអត់ថាឆ្មាក៏អាចនិយាយជាមួយយើងបានដែរ? ប៉ុន្តែការនិយាយរបស់ពួកគេគឺ «ម៉េវៗ»។ នៅពេលពួកគេបញ្ចេញសម្លេងបែបនេះមានន័យថាគេកំពុងតែព្យាយាមទាក់ទងអារម្មណ៍ជាមួយយើងហើយដូចជាការសួរថាយើងទើបមកពីណា តើមានរឿងអីកើត ឬការលួងលោមជាដើម។

៩. ដេកជិតយើង

ជាធម្មតាសត្វឆ្មាតែងតែដេកឱ្យឆ្ងាយពីមនុស្សព្រោះវាជាពេលដ៏គ្រោះថ្នាក់សម្រាប់ពួកគេ។ ប៉ុន្តែបើពួកគេជ្រើសរើសមកដេកជិត ឬនៅលើខ្លួនហើយគឺជាសញ្ញាមួយដែលបង្ហាញថាគេទុកចិត្ត និងស្រឡាញ់យើងខ្លាំងមែនទែន។ ពួកគេនឹងមានភាពកក់ក្ដៅ ហើយមិនមានអារម្មណ៍ភ័យខ្លាច ឬទទួលការគម្រាមកំហែងអ្វីនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​