ចំណុចពិសេសៗ សូ​ ដាណា ធ្វើឱ្យ CIM ជ្រើសជា Miss Petite Global Cambodia 2023

ក្រុមហ៊ុន Cambodia International Models (CIM) ថ្មីៗនេះ ទើបប្រកាសជ្រើសរើស សូ​ ដាណា ដែលមានឈ្មោះពិតថា សុខ ណា ជា Miss Petite Global Cambodia 2023 បន្ទាប់ពីសារី ស្រីពេជ្រ ជយលាភី Miss Petite Global 2022។ សូ​ ដាណា មានអាយុ ២៨ ឆ្នាំ ជាតារាម៉ូដែលតាំងពីឆ្នាំ ២០១៦ បច្ចុប្បន្ននាងជាម្ចាស់សាឡន និងគ្លីនីកកែសម្ផស្ស​ N5 Beauty

តាមការឱ្យដឹងរពី ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM និងជាអ្នកទទួលបន្ទុកបញ្ចូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Petite Global ការសម្រេចជ្រើសយក សូ​ ដាណា ជាបេក្ខភាពទី​២តំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Petite Global 2023 គឺដោយសារលោកមើលឃើញពីសក្ដានុពលនិង ចំណុចពិសេសជាច្រើនរបស់នាង ដែលស័ក្កិសមតំណែងជា Miss Petite Global Cambodia 2023 បន្ទាប់ពីជយលាភី សារី ស្រីពេជ្រ។

នាយកប្រត្តិបត្តិរូបនេះលើកឡើងថា កញ្ញាមានសក្ដានុពលខ្លាំង ព្រោះមានប្រវត្តិធ្លាប់ប្រឡូកសិល្បៈតាំងពីឆ្នាំ ២០១៦ តែដោយសារជាប់ដៃបើកសាឡន ទើបនាងដកឃ្លាពីការងារសិល្បៈសិន តែបើនិយាយពីការងារសិល្បៈ និងវិស័យបវរកញ្ញាគឺនាងមានចំណេះដឹងច្រើនស្រាប់ហើយ។ ម៉្យាង នាងមានភាពជោគជ័យនាងច្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងការជោគជ័យលើសាឡន រហូតពង្រីកជាគ្លីនីកកែសម្ផស្ស​ ដែលនេះសបញ្ជាក់ឱ្យឃើញថា នាងជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ និងជាមនុស្សតស៊ូ អាចប្រើប្រាស់ភាសាអង់គ្លេស រូបសម្រស់ស្អាតផូរផង់ មានសមត្ថភាពក្នុងការតុបតែងលម្អកាយ ហើយក៏មិនទាន់ហួសអាយុ ទើបស្ថាប័នសម្រេចជ្រើសយកនាងជា Miss Petite Global Cambodia 2023 តែម្តងទៅ។

យ៉ាងណាមិញ ស្ថាប័ននៅតែត្រូវពង្រឹងរូបនាងឱ្យខ្លាំងក្លា ដើម្បីលទ្ធផលល្អដូចអ្វីដែល Miss Petite Global Cambodia 2022។ យោងតាមបទពិសោធន៍ទទួលបានពី សារី ស្រីពេជ្រ ជយលាភី Miss Petite Global 2022 និងលោក Kalven Fox ជយលាភី Man of the Globe 2022 និងជយលាភីផ្សេងៗទៀតពីការប្រកួតឆាកអន្តរជាតិ ធ្វើឱ្យលោកមានជំនឿជាក់ថា សូ​ ដាណា នឹងធ្វើបានល្អក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខនេះ។

សូ​ ដាណា ម្ចាស់សាឡន និងគ្លីនីកកែសម្ផស្ស​ N5 Beauty នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Petite Global 2023 នៅប្រទេសម៉ាឡេស៊ី អំឡុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីដណ្តើមយកមកុដ Miss Petite Global 2023 ដែលបច្ចុប្បន្នជារបស់ សារី ស្រីពេជ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​