ឆ្នាំ ២០២២ តារាកូរ៉េប៉ុន្មានគូនេះ ដឹកដៃគ្នាចូលរោងការ សុទ្ធតែពីគូសម្ដែងក្លាយជាគូក្នុងជីវិតពិត

អាចនិយាយបានថាឆ្នាំ ២០២២ ជាឆ្នាំមង្គលរបស់តារាកូរ៉េល្បីៗ ព្រោះមានគូស្នេហ៍ ៩ គូបានដឹកដៃគ្នាសាងអនាគតរួមគ្នា និងរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំនេះ។ ខណៈមិនយូរទៀតនោះទេ សមាជិកក្រុម T-ara គឺ Jiyeon និងមិត្តប្រុសនឹងរៀបការនៅចុងឆ្នាំ ២០២២ ផងដែរ។ តោះទៅមើលថាជាគូស្នេហ៍ណាខ្លះដែលរៀបការក្នុងឆ្នាំ ២០២២៖

១.Park ShinHye និង Choi TaeJoon

តារាសម្តែងប្រុស Choi Tae Joon បានរៀបការជាមួយតារាសម្តែងស្រី Park Shin Hye កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ ហើយអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់នៅខែ មិថុនា ឆ្នាំ ២០២២។

២. Son Ye Jin និង Hyun Bin

បន្ទាប់ពីសម្តែងរួមគ្នាក្នុងរឿងភាគដ៏ល្បី Crash Landing On You តារាសម្តែងជើងចាស់ទាំងពីរត្រូវបាន Dispatch ទម្លាយក្នុងឆ្នាំ ២០២១ ថាកំពុងមានទំនាក់ទំនងស្នេហា។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី ៣១ ខែ​ មីនា ឆ្នាំ ២០២២។ ពេលនេះតារាស្រី Son YeJin កំពុងពរពោះកូនដំបូងរបស់ខ្លួនផងដែរ។

៣.Keumjo សមាជិកក្រុម Nine Muse

Keumjo សមាជិក Nine Muses បានរៀបការជាមួយតារាសម្តែងលោក Baek Ki Bum កាលពីខែ កញ្ញា ឆ្នាំ ២០២២។ សម្រាប់ពិធីមង្គលការរបស់នាងគឺធ្វើឡើងបែបសាមញ្ញលក្ខណៈគ្រួសារ និងមានតែអ្នកជិតដិតចូលរួមប៉ុណ្ណោះ។

៤.Lee HaeRi សមាជិកក្រុម Davichi

Lee Hae Ri សមាជិក​ក្រុម Davichi បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​ក្រៅសិល្បៈរបស់នាងកាលពីខែ កក្កដា ឆ្នាំ ២០២២។ ពិធីមង្គលការរបស់នាងក៏ធ្វើបែបជាលក្ខណៈគ្រួសារដូចគ្នាា។

៥.Kim Yuna និង Ko Woo Rim

កីឡាការិនី​ជិះស្គី​លំដាប់ប្រទេស Kim Yuna បាន​រៀបការ​ជាមួយ​ស្វាមី Ko Woo Rim សមាជិក​ក្រុម Forestella នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២។ មហាជនជាច្រើនក៏បានចូលរួមអបអរពីព្រោះទីបំផុតកីឡាការិនីរូបនេះរកឃើញស្នេហ៍ពិតហើយ។

៦.Son DamBi

តារាស្រីខេប៉ុបជើងចាស់ Son Dam Bi បានរៀបការជាមួយគ្រូបង្វឹកជិះស្គី Lee Kyu Hyuk កាលពីខែ ឧសភា ឆ្នាំ ២០២២ បន្ទាប់ពីទាក់ទងមើលចិត្តថ្លើមគ្នាអស់រយៈពេល ៤ ខែ។ ពួកគេបានសារភាពថាធ្លាប់មានទំនាក់ទំនងស្នេហាកាលពី ១០ ឆ្នាំមុន ពេលកំពុងថតកម្មវិធី Kiss & Cry របស់ទូរទស្សន៍ SBS។ និស្ស័យបានធ្វើឱ្យពួកគេជួបជុំគ្នាម្ដងទៀតថែមទាំងបានរៀបការ។

៧. Gong Hyo Jin និង Kevin Oh

តារា​ចម្រៀង Kevin Oh និង​តារា​សម្ដែង​ស្រីដ៏​មាន​ទេព​កោសល្យ Gang Hyo Jin បាន​រៀប​ការ​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២២។ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ពិធី​តូច​មួយ​ជា​លក្ខណៈ​ឯកជន​បន្ទាប់​ពី​សេពគប់​គ្នា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។


៨.Jang Nara

តារាចម្រៀង និងតារាសម្ដែងស្រីល្បី Jang Nara ​បាន​រៀប​ការ​ជាមួយ​មិត្តប្រុសក្រៅសិល្បៈរបស់នាង​នៅ​ថ្ងៃ​ទី ២៦ ខែ​ មិថុនា ឆ្នាំ ២០២២។ ដោយសារសម្រស់មិនចេះចាស់របស់តារាស្រីអាយុ ៤១ ឆ្នាំនេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់តែម្ដងនៅថ្ងៃមង្គលរបស់នាង។

៩. Nam Goong Min និង Jin Areum

តារាសម្តែងប្រុសល្បី Nam Goog Min និងតារាម៉ូដែល Jin Areum បានរៀបការកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២។ ក្នុងឱកាសដ៏ពិសេសនោះ គូស្នេហ៍​មួយ​គូ​នេះ​បាន​ចាក់ឃ្លីប​វីដេអូ​ផ្អែមល្ហែមរបស់អ្នកទាំងពីរនៅពេលភ្ជាប់ពាក្យធ្វើ​ឱ្យបងប្អូនសាច់ញាតិ ព្រមទាំងអ្នកលេង​អ៊ីនធឺណិត​រំជួលចិត្តជំនួសតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត