ចូលចិត្តគ្រប់ជំនាញតែចុងក្រោយមិនអាចរើសបានសូម្បីតែមួយមុខតើគួរធ្វើយ៉ាងណា?

នេះក៏ចូលចិត្ត នោះក៏ចូលចិត្ត មួយនេះមិត្តភក្តិក៏ប្រាប់ថាយើងធ្វើបានល្អ មួយនោះ​ឳពុកម្តាយ​បងប្អូន​ក៏ថាសក្ដិសមជាមួយយើង  តែជំនាញនីមួយៗសុទ្ធតែខុសគ្នាដាច់ស្រឡះ មិនដឹង​ថាគួរ​ជ្រើស​មួយ​ណាល្អ។

ថាពេលរើសជំនាញរៀនទៅពិបាកក្នុងការសម្រេចចិត្ត មកដល់ពេលរកការងារធ្វើនេះកាន់តែពិបាក ជា​ពិសេស​ពេលសម្ភាសន៏ការងារត្រូវ HR សួរថា “ប្អូនមានជំនាញអ្វី?” គឺថា​រក​ចម្លើយ​មក​ឱ្យ​គេ​មិន​ចង់​ឃើញ​តែ​ម្តង ទាំង​ដែល​ខ្លួនឯង​មាន​សមត្ថភាព និងជំនាញ​យ៉ាងច្រើន​មុខ តែ​ជា​ញឹកញាប់​បែរ​ជា​មាន​អារម្មណ៍​ថា គ្មាន​មួយ​ណា​ច្បាស់លាស់​ទាល់​តែសោះ ពេល​ត្រូវ​ឲ្យ​រើសតែ​មួយ​មុខ​ក៏​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។

សូមកុំបារម្ភ! គ្មានពាក្យថា “ជ្រើសខុស”  “ ជ្រើសត្រូវ ” នោះទេ សម្រាប់​បញ្ហា​នេះ​គឺមានតែពាក្យថា៖

“សាកល្បង”

សាកល្បង​ឲ្យ​ពេញ​ទំហឹង​ហើយ​សួរ​ខ្លួន​ឯង​ថា “តើយើង​មាន​ក្តី​សុខ​ជាមួយ​អ្វីដែលយើង​កំពុង​តែ​ធ្វើ​នេះ ឬ អត់?” បើចម្លើយគឺ “អត់“ ក៏ប្តូរ តែត្រូវ​ប្រាកដចិត្ត​ថាការ​ផ្លាស់​ប្តូរ​លើកនេះ​មិន​បាន​ធ្វើឱ្យខ្លួន​យើង​ព្រមទាំង​អ្នកដ៏ទៃក្តៅក្រហាយ និងខាត​ពេល ផ្ទុយ​ទៅវិញ​វាកាន់​តែធ្វើឱ្យ​យើង​ដឹងច្បាស់​ពី​ជំនាញខ្លួនឯង។

អ្នកខ្លះរៀនខាងវិទ្យាសាស្រ្តកុំព្យូទ័រតែមកធ្វើការខាងរដ្ឋបាល​មើល​ទៅ​អត់​មាន​អ្វីដែល​ទាក់ទង​គ្នា​ទាល់​តែ​សោះ  តែ​គេក៏​អាច​យក​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​មក​ធ្វើ​ឲ្យ​ការងារដំណើរការ​ទៅបាន​យ៉ាង​រលូន​និង​មាន​ប្រសិទ្ធភាព​ជាងមុន។ កុំអង្គុយតែខ្លាច ឬ រារែក អ្នកគួរ​តែ​សាកល្បង​ឲ្យ​បាន​គ្រប់​ជំនាញ​ដែល​អ្នកស្រឡាញ់​បើ​មាន​ឱកាស នោះវានឹងមិនមានទេពាក្យថា “ខាតពេលឥតប្រយោជន៍” ព្រោះ​គ្រប់​វិនាទី​ដែល​អ្នក​បាន​សាកល្បង អ្នកកាន់តែ​ច្បាស់លាស់និងខ្លួនឯងថា “ជំនាញណា​ដែល​យើង​ស្រឡាញ់​ពិត​ប្រាកដ?”  កុំខ្ចះខ្ជាយ​ពេលវេលាក្នុងជីវិតជាមួយនិងភាពភ័យខ្លាច បានត្រឹមតែអង្គុយសង្ស័យ។

ឆាប់សាកល្បង ឆាប់បានដឹង ឆាប់បានបន្តនូវអ្វីដែលជាជំនាញយើងពិតប្រាកដ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ