ពីមុនធ្លាប់ចាប់អាជីពនេះសោះទើប ពឹង ពុទ្ធិស័ក្ក អាចលេងហ្គីតាល្អដល់ម្ល៉ឹង!

កំលោះសង្ហាថ្ពាល់ខួចសងខាង ពឹង ចាន់បូរណ៌មី ហៅ ពុទ្ធិស័ក្ក បានកំពុងសាងភាពល្បីល្បាញក្នុងរង្វង់សិល្បៈ​ ដោយសារទេពកោសល្យសម្តែង ច្រៀង និងការដើរបង្ហាញម៉ូដជាដើម។ តួយ៉ាង ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានគេស្គាល់កាន់តែខ្លាំងឡើងក្រោយជា Mr.United International 2019 និងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាតាមរយៈស្នាដៃភាពយន្តក្នុងតំណែងជាតួអង្គឯក។

មួយរយៈមុន មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញ ពុទ្ធិស័ក្ក បញ្ចេញសមត្ថភាពដេញហ្គីតាយ៉ាងស្ទាត់ជំនាញ ថែមទាំងដេញឱ្តារាចម្រៀងយរៀមច្បង ហេង ប៊ុនលាភ ច្រៀងកម្សាន្តលេងទៀតផង។ មិនតែប៉ុណ្ណោះ លោកថែមទាំងច្រៀង Cover បទ «មិនអាចឃាត់ទេ» បានយ៉ាងពីរោះរណ្តំចិត្ត ស្តាប់ទៅមិនចាញ់អ្នកអាជីពប៉ុន្មានឡើយ។

លើកឡើងពីចំណុចនេះ ពុទ្ធិស័ក្ក ឱ្យដឹងថា ការពិតទៅ មុនពេលសាងបានភាពល្បីល្បាញក្នុងរង្វង់សិល្បៈដូចសព្វថ្ងៃនេះ លោកធ្លាប់ជាអ្នកចម្រៀងច្រៀងតាមផាប់ (Pub) មួយកន្លែង ដោយកាលនោះលោករៀនផងច្រៀងតាមផាប់ពេលយប់ផង។ 

ដោយសារ ការច្រៀងតាមផាប់នេះហើយទើបលោកមានឱកាសបានប្រឡូកវិស័យសិល្បៈដល់សព្វថ្ងៃ ព្រោះពេល​ទៅច្រៀងមានអ្នកចាប់អារម្មណ៍ទេពកោសល្យ ហើយក៏ហៅមកសាកថតរឿង។ ដំបូង លោកមិនគិតថាខ្លួនឯងធ្វើបានទេ ពោលគឺមកថតដើម្បីយកបទពិសោធន៍តែប៉ុណ្ណោះ ដោយចាប់ផ្តើមថតពីតួធម្មតាមួយ តែមិននឹកស្មានថា ការសម្តែងលោកល្អប្រើការបាន ក៏ទទួលឱកាសថតតួរង ឡើងរហូតដល់តួឯកជាបន្តបន្ទាប់ច្រើនរឿងដល់បច្ចប្បន្ន។ និយាយពីផលពិបាកវិញនោះ កំលោះសង្ហារូបនោះមានច្រើន មិនខុសពីសិល្បករផ្សេងៗប៉ុន្មានទេ ប៉ុន្តែលោកសំណាងដែលទទួលបានការជំរុញទឹកចិត្តខ្លាំងពីឪពុកម្តាយឱ្យដើរលើវិថីមួយនេះ។

ឆាប់ៗនេះអ្នកគាំទ្រនឹងបានទស្សនាស្នាដៃថ្មីមួយរបស់ តារាសម្តែងរាងខ្ពស់ស្រឡះនេះ ដែលលោកសម្តែងជាតួឯកប្រុសគូ​ជាមួយតារាសម្តែងរៀមច្បង អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងរឿង «លួចស្រលាញ់អ្នកដទៃ»។ រឿងនេះដែលត្រូវគេដឹងថាជាភាពយន្តខ្នាតធំរបស់ផលិតកម្ម សាស្ត្រា៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ