ធុញក្រុង នឹកស្រែ? មកបោះតង់លំហែ ក្បែរធម្មជាតិនៅ The Scenery – Natural Campsite

នៅក្រុងរាល់ថ្ងៃ បើថាអត់ធុញថប់ ក៏ពិបាកនឹងជឿដែរ! បើទំនេរ គួរតែសារ៉េរកកន្លែងសម្រាកលំហែ ជាមួយបរិយាកាសថ្មីខ្លះ… ហើយ AMS មានកន្លែងពិសេសមួយចង់ណែនាំ គឺ The Scenery – Natural Campsite នៅចម្ងាយតែប្រមាណ ៣០គមពីក្រុងសៀមរាបប៉ុណ្ណោះ។

ចូលដល់ទីនេះហើយ ប្រាកដជាលង់នឹងសម្រស់ទេសភាពបែបធម្មជាតិ និងស្រុកស្រែហ្មង! ក្រឡេកទៅខាងណាក៏ស្រស់ស្រាយ ខាងណាក៏ស្ងប់ស្ងាត់ល្អដែរ!

The Scenery មានតង់សម្រាប់ជួល ក្នុងតម្លៃសមរម្យមែនទែន តាមទំហំ  និងចំនួនភ្ញៀវ ដែលអាចជ្រើសរើសទីតាំងតាមចិត្តប្រាថ្នា។ កណ្តាលវាលស្រែក៏បាន លើរានហាល ​មានដំបូលក៏មាន អត់ដំបូលក៏មាន។

ហើយមិនបាច់បារម្ភទេ៎! នៅក្នុងតង់នីមួយៗ មានខ្នើយ ពូក ភួយ និងកង្ហារ រៀបចំរួចស្រេច…និយាយទៅ មាន១ ឈុតសម្រាប់គេងលក់ស្រួលតែម្តង! បើបន្ទប់ទឹកវិញ ថ្វីថាប្រើរួមមែន តែមានបែងចែកខាងស្រីខាងប្រុសដោយឡែក ហើយមានអនាម័យជានិច្ច។

និយាយរឿងម្ហូប…បើចង់ញ៉ាំអាហារតំបន់ រសជាតិបែបសហគមន៍នៅទីហ្នឹង គួរតែជ្រើសយកកញ្ចប់តម្លៃដែលរាប់បញ្ចូលទាំងអាហារតែម្តង។ ធានាថាបានភ្លក្សរសជាតិម្ហូបស្រុកស្រែពិតៗ ដែលមានការផ្លាស់ប្តូរមុខម្ហូបតាមរដូវកាល ព្រោះគ្រឿងផ្សំបន្លែត្រីសាច់ ភាគច្រើនប្រមូលផលតាមបែបធម្មជាតិនៅក្នុងសហគមន៍ផ្ទាល់តែម្តង។

រឹតតែពិសេស! ក្នុងឱកាសឆ្លងឆ្នាំខាងមុខ The Scenery ក៏មានកម្មវិធីកម្សាន្តជាមួយសកម្មភាពពិសេសៗរួមមាន ការរៀនធ្វើ និងបង្ហោះខ្លែងខ្មែរ ដុតក្រឡាន បង្ហោះគោម ដុតកាំជ្រួច រាំលេងស្គរដៃ ញ៉ាំអាហារពេលល្ងាចឈ្ងុយឆ្ងាញ់ និងការញ៉ាំស្រាស្វាគមន៍ឆ្នាំថ្មីជុំគ្នាផងដែរ។

ជាមួយតម្លៃត្រឹមតែ ៥៥$/នាក់ លោកអ្នកនឹងអាចរីករាយជាមួយកម្មវិធីខាងលើ មានតង់សម្រាប់ស្នាក់នៅ រួមទាំងអាហារ ៣ពេលទៀត…ពិសេសខ្លាំងណាស់ឃើញអត់? បើចាប់អារម្មណ៍ កុំបង្អង់យូរ សាកសួរព័ត៌មាន ឬកក់កន្លែងតាមរយៈលេខ 093 777 896/066 906 609/012 604 583 ៕

ទីតាំង ៖ https://goo.gl/maps/e2pqUzxMmRfqyim88



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ