នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

30ឆ្នាំបន្ទាប់ពីការប្រកួតជើងឯកតំបន់អាស៊ាន (ASEAN Championship) ត្រូវបានបង្កើតឡើងជាលើកដំបូង ពេលនេះកម្ពុជាទទួលបានកិត្តិយសយ៉ាងធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកជាផ្លូវការ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ។

ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា៖ នៅល្ងាចស្អែកនេះ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបើកទ្វារស្វាគមន៍អ្នកគាំទ្រសម្រាប់ទស្សនាផ្ទាំងទស្សនីយភាពដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំយ៉ាងខ្លាំង នោះគឺពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026។ ពិធីដ៏អស្ចារ្យនេះនឹងមានការចូលរួមសម្តែងយ៉ាងពិសេសពី អ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ចេណ្ណា និងលោក សុខ សម្បត្តិ ហើយបន្ទាប់មកទៀត គឺការប្រកួតបើកឆាកក្នុងពូល A ដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី។

ការទិញសំបុត្រចូលរួមទស្សនាកំពុងតែមានការកើនឡើងយ៉ាងខ្លាំងមុនការប្រកួតចាប់ផ្តើម ដូចនេះសូមបងប្អូនអ្នកគាំទ្រទាំងអស់ប្រញាប់រួសរាន់ទិញសំបុត្រឱ្យបានមុន ដើម្បីកុំឱ្យខកខានឱកាសទស្សនាព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះ។ ទ្វារកីឡដ្ឋាននឹងបើកទទួលអ្នកគាំទ្រចាប់ពីម៉ោង ៤:០០ រសៀលតទៅ, ពិធីបើកជាផ្លូវការនឹងចាប់ផ្តើមនៅម៉ោង ៦:៣០ នាទីល្ងាច ហើយការប្រកួតរវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមនៅម៉ោង ៧:០០ នាទីយប់។ សំបុត្រមានដាក់លក់នៅបញ្ជរលក់សំបុត្រស្តាតអូឡាំពិក​ និងលក់ផ្ទាល់នៅថ្ងៃប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយលោកអ្នកអាចរកទិញបានតាមប្រព័ន្ធអនឡាញតាមរយៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា https://ffcambodia_bot.t.me/home ។

អ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ចេណ្ណា និងលោក សុខ សម្បត្តិ នឹងរួមគ្នាបកស្រាយបទចម្រៀងផ្លូវការប្រចាំព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026 ដែលមានចំណងជើងថា «១២ ប្រទេស បេះដូងតែមួយ» (12 Nations, 1 Heartbeat) ជា ១២ ភាសា ដើម្បីជានិមិត្តរូបនៃសាមគ្គីភាព និងបំណងប្រាថ្នារួមគ្នារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បណ្តាសមាគមសមាជិក AFF ព្រមទាំងអ្នកគាំទ្រ និងសហគមន៍បាល់ទាត់អាស៊ានទាំងមូល។ លើសពីនេះ ពិធីបើកក៏នឹងមានការរួមបញ្ចូលគ្នារវាងទម្រង់សិល្បៈវប្បធម៌បុរាណ និងសម័យផងដែរ។

ពិធីបើកជាផ្លូវការ និងការប្រកួតរវាងកម្ពុជា ជាមួយសិង្ហបុរី នឹងមានការផ្សាយបន្តផ្ទាល់ទូទាំងប្រទេសនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន (Bayon TV) និងការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ASEAN United FC (@aseanutdfc) រួមមាន YouTube, Facebook, TikTok, Instagram និង X ដើម្បីនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យដែលគ្រប់គ្នាទន្ទឹងរង់ចាំនេះ ជូនដល់អ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ាន និងទស្សនិកជននៅជុំវិញពិភពលោក។

នេះគឺជារាត្រីដ៏សំខាន់ដែលកម្ពុជាបានខិតខំប្រឹងប្រែងរៀបចំឆ្ពោះទៅ — ជាខណៈពេលដែលកម្ពុជាឈរនៅលើឆាក   កណ្តាលនៃពានរង្វាន់ ASEAN Hyundai Cup™ ដែលត្រូវបានគេស្គាល់ថាជាម្កុដពេជ្រនៃវិស័យបាល់ទាត់អាស៊ាន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១៦ នៃព្រឹត្តិការណ៍នេះ។ កម្ពុជានឹងបង្ហាញខ្លួនជាលើកទី១១ នៅក្នុងការប្រកួតដ៏មានកិត្យានុភាពមួយនេះ ហើយកំពុងស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបានយកឈ្នះលើក្រុមទីម័រខាងកើត ស្មើជាមួយម៉ាឡេស៊ី និងចាញ់សិង្ហបុរី ព្រមទាំងថៃ ក្នុងលទ្ធផលប្រកៀកប្រកិត។

សូមរួសរាន់ទិញសំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការ និងរួមគ្នាស្រែកហ៊ោរកញ្ជ្រៀវគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *