មកស្គាល់ភ្នំ៣​ ល្បីឈ្មោះនៅសៀមរាប មានទេសភាពប្លែកៗពីគ្នា

ខេត្តសៀមរាប ក្រៅពីប្រាសាទ ក៏មានភ្នំជាទីកន្លែងទាក់ទាញភ្ញៀវទេសចរពីទីជិតឆ្ងាយផងដែរ ហើយក្នុងអត្ថបទនេះ យើងនឹងមកស្គាល់ភ្នំចំនួន៣ ដែលមានប្រជាប្រិយភាពជាងគេ ជាមួយនឹងលក្ខណៈពិសេសរៀងៗខ្លួន។

ភ្នំគូលែន

ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីក្រុងសៀមរាប ភ្នំគូលែនជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ពេញនិយមមួយ ដែលមានកញ្ចុះអង្គុយលេងក្បែរមាត់ទឹកដ៏ត្រជាក់ ទឹកជ្រោះជាន់ខ្ពស់ យ៉ាងស្រស់ស្អាត ប្រាសាទតូចៗជាកេរ្តិ៍ដំណែលពីដូនតា ព្រមទាំងជាទីសក្ការៈដ៏ស័ក្តិសិទ្ធិផងដែរ។

ម្យ៉ាងវិញទៀត ក៏មានតំបន់ខ្លះជាកន្លែងបោះតង់ និងគយគន់ទេសភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំ ដែលកំពុងតែពេញនិយមក្នុងស្រទាប់អ្នកស្នេហាដំណើរកម្សាន្តបែបផ្សងព្រេងដែរ។

ភ្នំបាក់ខែង

ពេលនិយាយពីកន្លែងមើលថ្ងៃលិចនៅសៀមរាប ប្រាកដជាមានអ្នកនឹកដល់ភ្នំបាក់ខែងមុនគេ ព្រោះទីនេះមានទីតាំងក្បែរប្រាសាទអង្គរវត្តស្រាប់ ហើយអាចឱ្យអ្នកទស្សនាបានមើលឃើញពីទិដ្ឋភាពដ៏ប្លែកភ្នែកនៃតំបន់អង្គរពីលើទីខ្ពស់ ដែលមានប្រាសាទបុរាណ អមដោយទេសភាពព្រះសុរិយារៀបអស្តង្គតយ៉ាងស្រស់ស្អាត។ ជាទូទៅ ការធ្វើដំណើរឡើងភ្នំបាក់ខែង តម្រូវឱ្យថ្មើរជើងប្រមាណជា ៣០នាទី ដែលមានទីសំចតសម្រាប់សម្រាក និងទស្សនាទេសភាពប្លែកៗគ្នានៅតាមផ្លូវផងដែរ។

ភ្នំក្រោម

ភ្នំក្រោមស្ថិតនៅប្រមាណ១២គីឡូម៉ែត្រពីក្រុងសៀមរាប និងជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិសម្រាកលំហែ អង្គុយពិកនិកពេលល្ងាចនាថ្ងៃឈប់សម្រាក និងចុងសប្តាហ៍ ព្រមទាំងជាទីតាំងគយគន់ទិដ្ឋភាពថ្ងៃលិច ដែលអាចមើលឃើញសម្រស់ភូមិស្រុកនៅក្បែរបឹងទន្លេសាប មានលក្ខណៈប្លែកពីគ្នាទៅតាមរដូវកាល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន