ចង់ដឹងស្នេហាទៅមុខ ឬថយក្រោយ? សង្កេតមើលកាយវិការគេងទាំង ៧ នេះ

ពេលខ្លះមនុស្សស្រឡាញ់យូរទៅអាចនឹងភ្លេចគិតថាទំនាក់ទំនងពួកគេដើរដល់ណាហើយ ជាពិសេសសម្រាប់ប្ដីប្រពន្ធតែម្ដង។ ពួកគេអាចគិតថារៀបការហើយអ្វីៗនឹងល្អទាំងអស់ មិនចាំបាច់កត់សម្គាល់អីច្រើនពេកនោះទេ។ តែមានលួចសួរខ្លួនឯងអត់រាល់ថ្ងៃទំនាក់ទំនងនោះទៅមុខ ឬថយក្រោយ? បើចង់ដឹងគ្រាន់តែសង្កេតមើលកាយវិការនៃការគេងរបស់ពួកគេ ក៏យើងអាចដឹងដែរ។ ដូចនេះសាកមកមើលកាយវិការគេងខាងក្រោមនេះមើល៖

១. មានគម្លាតគេងឆ្ងាយពីគ្នា

ការគេងដោយរក្សាគម្លាតឆ្ងាយបែបនេះមិនមែនមានន័យថាមិនស្រឡាញ់គ្នានោះទេ តែមកពីអ្នកទាំងពីរជាមនុស្សឯករាជ្យពេក ដូចនេះពេលគេងគឺតែងតែមានស្ទាយនៃការគេងរៀងៗខ្លួន។ ចំពោះនៅក្នុងសង្គម ឬកន្លែងធ្វើការវិញអ្នកទាំងពីរតែងតែជាមនុស្សដែលចេះលើកទឹកចិត្តគេ ចេះគោរពនិងឱ្យតម្លៃគេ ឬជាមេដឹកនាំដ៏ល្អម្នាក់ផងដែរ។ ដូច្នេះដើម្បីកុំមានគម្លាតឆ្ងាយពីគ្នាពេក មុនពេលចូលគេងអាចបែរមុខមកនិយាយពាក្យល្អៗជាមួយគ្នាទើបប្រសើរ។

២. រញ៉េរញ៉ៃបែបណាក៏គេងបាន

សម្រាប់គូស្នេហ៍ដែលគេងក្នុងសភាពបែបនេះបានមានន័យថាទំនាក់ទំនងពួកគេស្អិតល្មួតណាស់ តែក៏ង៉ក់ងរដាក់គ្នាច្រើនដែរ។ អ្នកទាំងពីរជាមនុស្សដែលចូលចិត្តប្រើអារម្មណ៍មកដោះស្រាយបញ្ហា តែវាក៏ជាមូលហេតុដែលធ្វើឱ្យអ្នកទាំងពីរស្រឡាញ់គ្នាកាន់តែខ្លាំងដែរ។

៣. គេងរាងស្លាបព្រា

ការគេងរាងស្លាបព្រានេះគឺជាការបញ្ជាក់ថាអ្នកទាំងពីរកំពុងបង្ហាញពីក្ដីស្រឡាញ់ ភាពស្និទ្ធស្នាល ភាពកក់ក្ដៅ និងផ្ដល់អារម្មណ៍សុវត្ថិភាពឱ្យគ្នាទៅវិញទៅមក។ សម្រាប់គូស្នេហ៍ដែលចូលចិត្តគេងបែបនេះភាគច្រើនតែងតែស្រឡាញ់គ្នាខ្លាំងរហូតចង់គេងឱបពេញមួយយប់តែម្ដង។

៤. ទម្រង់កាយវិការគេងដូចគ្នា

គេងក្នុងទម្រង់ដូចគ្នាមិនមែនមានន័យថាមួយយប់នេះត្រួវតែនៅស្ងៀមទ្រឹងនោះទេ។ តែវាមានន័យថាពេលកំពុងគេងហើយក្នុងចំណោមអ្នកទាំងពីរមានអ្នកណាម្នាក់ផ្លាស់ប្ដូរកាយវិការបែបណានោះម្នាក់ទៀតនឹងផ្លាស់ប្ដូរកាយវិការបែបហ្នឹងដែរ។ វាហាក់ដូចជារាងកាយអ្នកទាំងពីរយល់ពីភាសាគ្នាទៅវិញទៅមក ហើយការគេងបែបនេះក៏បញ្ជាក់ថាអ្នកទាំងពីរភាគច្រើនមានទំនោរនៃការគិតស្រដៀងគ្នា។

៥. គេងបែបខ្នងដាក់គ្នា

មិនបាច់និយាយក៏ដឹងថាពួកគេកំពុងង៉ក់ងរ ឬមានបញ្ហាជាមួយគ្នាហើយ។ ណាមួយការគេងបែរខ្នងដាក់គ្នាបែបនេះវាគឺជាលេសដែលអ្នកទាំងពីរព្យាយាមគេចពីដំណោះស្រាយហើយ។ ប្រសិនបើចង់រក្សាទំនាក់ទំនងមួយនេះឱ្យរឹងមាំ អ្នកទាំងពីរគួរតែដោះស្រាយបញ្ហានោះឱ្យច្បាស់លាស់ជាមួយគ្នា។ បើមិនដូចនោះទេ ប្រាកដណាស់អ្នកទាំងពីរនឹងចែកផ្លូវគ្នាដើរជាមិនខាន។

៦. គេងទល់មុខគ្នា

សម្រាប់គូស្នេហ៍ដែលចូលចិត្តគេងទល់មុខគ្នាបែបនេះ អ្នកទាំងពីរជាមនុស្សចេះយល់ចិត្តគ្នាបំផុត។ ពួកគេចូលចិត្តចែករំលែករឿងខ្លួនឯងឱ្យដៃគូម្ខាងទៀតបានស្ដាប់ និងដឹងឮណាស់។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរចាប់បែរមុខមកមុន វាអាចជាសញ្ញាដែលពួកគេមានរឿង ឬបញ្ហាចង់ពិគ្រោះជាមួយហើយ។ ដូចនេះហើយទើបពួកគេអាចស្វែងយល់ពីដៃគូម្ខាងទៀតបានល្អ ហើយគម្លាតរវាងពួកគេក៏មិនសូវមានច្រើនដែរ។

៧. គេងផ្អៀងបែរចេញពីម្នាក់ទៀត

មូលហេតុដែលនាំឱ្យគេគេងបែបនេះអាចមកពីភាពតានតឹងក្នុងចិត្ត សម្ពាធ បញ្ហាណាមួយដែលទាក់ទងនឹងផ្លូវចិត្ត ឬក៏អាចជាការយល់ច្រឡំតែម្ខាងនិងមិនព្រមសួរនាំដោះស្រាយហើយ។ មូលហេតុទាំងនោះអាចបង្កជាការធុញទ្រាន់នឹងដៃគូម្ខាងទៀត ហើយគម្លាតរវាងអ្នកទាំងពីរក៏កាន់តែឆ្ងាយដែរ។ ដូចនេះបើមានរឿងអ្វីមួយដែលបង្កជាការរំខាន ឬយល់ច្រឡំគួរតែអង្គុយហើយដោះស្រាយផ្ទាល់ជាមួយគ្នាទៅ។ បើសិនជាព្យាយាមដោះស្រាយហើយនៅតែគ្មានបានផល អាចថាវាដល់ពេលដែលយើងដោះលែង និងផ្ដល់សេរីភាពឱ្យគ្នាហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា

តារា​ចម្រៀង​ស្រី​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ពេជ្រ សូលីកា បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួនជិត ១០ លាន​រៀល​តាម​រយៈ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​

SABAY CINEMA សហការ​បង្កើត​យុទ្ធនាការជួយកុមារអូទីស្សឹមនៅសាលារៀន ទន្សាយ

រោង​ភាពយន្ត SABAY CINEMA និង Sabay Bowling បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​មាន​បញ្ហា​សតិអារម្មណ៍ និង​កុមារ​អូទីស្សឹម ជាង ៨០០ នាក់​ដែល​កំពុង​ទទួល​ការ​ថែ​ទាំ​ពិសេស​នៅ​សាលា​

Park Shin Hye នឹងត្រឡប់មកវិញក្នុងរឿង «The Judge from Hell» រដូវកាលទី ២ ក្រោយសម្រាលកូនទី ២

តារាសម្ដែងស្រីកូរ៉េ Park Shin Hye បានបញ្ជាក់ពីគម្រោងបន្ទាប់របស់នាង ដោយមានផែនការត្រឡប់មកកាន់រឿងភាគទូរទស្សន៍វិញ បន្ទាប់ពីសម្រាលកូនទីពីរ។

Tom Holland ត្រៀមខ្លួនជាស្រេចក្នុងការលើកដៃលាឈប់ពីតួអង្គ Spider-Man

កាលពីចុងខែឧសភានេះ Tom Holland បានផ្ដល់បទសម្ភាសន៍តាមរយៈទស្សនាវដ្ដី Empire ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរតំណែងតួអង្គ និងសាច់រឿងរបស់ Peter Parker ទៅឱ្យតារាសម្ដែងផ្សេងទៀត ក្រោយពេលរូប

ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា

កាលពី​ម្សិលមិញ​នេះ UNICEF Cambodia – ដើម្បី​កុមារ​គ្រប់​រូប បាន​រៀបចំ​កម្មវិធី​ប្រកាស​ការតែងតាំង​មួយ​ដល់​កញ្ញា ស៊ីន យូប៊ីន ក្នុងនាមជា​ទូត​សុឆន្ទៈ​ផ្លូវការ​ដំបូង​គេ​បង្អស់​របស់​អង្គការ​យូនី​សេហ្វ​ប្រចាំ​កម្ពុជា។ ដោយ​នេះ​គឺជា​

កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard

ក្រុមចម្រៀងខេប៉ុប Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសិល្បករដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនជាងគេលើពិភពលោកនៅក្នុងតារាងពាក់កណ្ដាលរបស់ទស្សនាវដ្ដីតន្ត្រីអាមេរិក

២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះសហការី

Dahyun ចែកក្ដីស្រឡាញ់ជូនអ្នកគាំទ្រវិញ តាមរយៈការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស

Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

តារា​បង្ហាញ​ម៉ូដ​ដែល​ជា​កូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បាន​ចាប់ដៃ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ហើយ​ទីតាំង​ថត​រូប​ទៀតសោត​គឺ​នៅ​ខេត្ត​សៀមរាប នា​ប្រាសាទ​​អង្គរ​វត្ត។ ទាំង​រូបភាព និង​

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី