ស្គាល់មនុស្សឈ្លក់វង្វេងនឹងខ្លួនឯងអត់? បើមានចំណុចអស់នេះមនុស្សអ្នកស្គាល់មានជំងឺនេះហើយ

មនុស្សដែលមានជំងឺឈ្លក់វង្វេងនឹងខ្លួនឯង ( narcissist ) អាចចាត់ទុកចូលជាប្រភេទមនុស្សដែលគួរឱ្យខ្លាច និងគ្រោះថា្នក់បំផុតមួយផងដែរដោយសារតែអត្ដចរិតរបស់ពួកគេគឺហាក់មានភាពពុតត្បុតខ្លាំង និងគ្មានភាពខ្មាស់អៀនឡើយ ជាពិសេសធ្វើអ្វីតាមអំពើចិត្តដែលធ្វើឱ្យអ្នកជុំវិញនៅក្បែរឈឺក្បាលវិលមុខតែម្ដង។ តោះអ្នកអាចកំណត់ចំណាំបានតាមរយៈចំណុចខាងក្រោម កុំឱ្យរាប់អានមនុស្សខុសពិបាកដល់ខ្លួន៖

១. ស្រឡាញ់រូបសម្រស់ជ្រុល

ពួកគេជាមនុស្សចូលចិត្តស្អាតបាតខ្លាំង តែងខ្លួនហួសមាឌ ខុសស្ថានការណ៍ និងត្រូវតែស្រស់ស្អាត ២៤ ម៉ោង។

២. គ្រប់យ៉ាងដែលខ្លួនធ្វើគឺត្រូវ

ពួកគេតែងមានគំនិតថាអ្វីដែលខ្លួនធ្វើគឺត្រឹមត្រូវ និងល្អដាច់មនុស្សឯទៀត។ មិនតែប៉ុណ្ណោះ មិនព្រមទទួលគំនិតរិះគន់។

៣. ចូលចិត្តឱ្យអ្នកដទៃសរសើរ

ចូលចិត្តឱ្យគេសរសើរថាខ្លួនពូកែ ស្អាត ឆ្លាត។ លើសពីនេះចូលចិត្តដើរអួតមនុស្សជុំវិញពីអ្វីដែលខ្លួនកំពុងតែធ្វើ និងគិតថាវាជារឿងអស្ចារ្យខ្លាំង។

៤. តែងតែទុកខ្លួនជាមនុស្សសំខាន់

គិតថាគ្រប់គ្នាខ្វះខ្លួនមិនបាន ខ្លួនជាតួឯក និងគិតថាអ្នកដទៃចូលចិត្ត ឬស្រឡាញ់ខ្លួនខ្លាំងទាំងដែលការពិតមនុស្សជុំវិញមិនបានចាប់អារម្មណ៍ឡើយ។

៥. គ្មានភាពខ្មាសអៀន

អាចនិយាយបានថា ធ្វើខុសមិនទទួលកំហុសហើយបំភ្លៃសាច់រឿងដូចខ្លួនជាអ្នកត្រូវវិញ ថែមទាំងចូលចិត្តសម្ដែងដូចខ្លួនជាមនុស្សចិត្តល្អ និងទន់ភ្លន់ជាដើម។

៦. ភ័យខ្លាចអ្នកដទៃល្អជាងខ្លួន

ចូលចិត្តលួចមើលអ្នកដទៃ និងតាមដានថាគេកំពុងធ្វើអ្វី មានអារម្មណ៍មិនស្ងប់ហើយមិនសប្បាយចិត្តពេលអ្នកជុំវិញធ្វើល្អជាងខ្លួន សឹងតែពេលខ្លះទៅដណ្ដើមរបស់អ្នកដទៃ។

៧. មិនសូវចេះគោរពមនុស្សជុំវិញ

មិនចេះគិតពីអារម្មណ៍របស់អ្នកដទៃឡើយ ពេលខ្លះបោកប្រាស់អីវ៉ាន់លឺៗ ស្រែកជំទាល ជាពិសេសចូលចិត្តនិយាយ ឬលេងវាយស្មើ សូម្បីតែមនុស្សដែលមានឋានៈខ្ពស់ជាងខ្លួន។ ឧទាហរណ៍៖ ថ្នាក់លើ ឬមេក្រុម។

៨. រស់ក្នុងពិភពស្រមើស្រមៃ

គ្រាន់តែគេមើលមុខក៏គិតថាគេស្រឡាញ់ចាប់អារម្មណ៍ខ្លួន និងដើរអួតពន្លើសប្រាប់មនុស្សក្បែរកាយថា គ្រប់គ្នាស្រឡាញ់ និងនឹកខ្លួន។

៩. ចូលនិយាយបញ្ឈឺ ឬជាន់អ្នកជុំវិញ

ដឹងថាអ្នកដទៃមានចំណុចខ្សោយអ្វី ប្រឹងលើកយកមកនិយាយច្រំដែលធ្វើឱ្យគេមានអារម្មណ័ឈឺចាប់ទើបស្ងប់ចិត្ត។ លើសពីនេះប្រៀបធៀបថាខ្លួនស្អាតជាង ឡូយជាង។ល។

១០. ចង់បាន Attention

ពួកគេតែងតែបង្ហាញអាកប្បកិរិយាប្លែកៗ ដើម្បីទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញ។ រឿងដែលអាចធ្វើបានដោយមិនចាំបាច់រំខានអ្នកដទៃ ឬធ្វើស្ងាត់ៗតែខ្លួនឯងបានមិនឡើយ គឺដើរប្រកូកប្រកាសឱ្យគេគ្រប់គ្នាដឹង។

ប្រសិនបើអ្នកដឹងថាមនុស្សក្បែរខ្លួនអ្នកមានអត្ដចរិតបែបនេះគួរតែដកខ្លួនចេញឈប់រាប់អានទៅ ប្រយ័ត្នតឹងទ្រូងគ្រាំចិត្តរាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ