មនុស្ស​ដែល​ព្យាយាម​ធ្វើ​រឿង​ឲ្យ​ល្អ​ឥត​ខ្ចោះ​ជា​មនុស្ស​ងាយ​នឹង​ បាក់​ទឹក​ចិត្ត​ និង​ស្រ្តេស​ខ្លាំងណាស់

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​​ទោះ​បី​ព្យាយាម​ប៉ុនណា​ក៏​នៅ​តែ​​​មិន​គ្រប់​គ្រាន់​ដែរ​ទេ?​ ពាក្យ​​ថា​ “​ល្អ​ឥត​ខ្ចោះ​​” បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​មិន​ថា​ក្មេង​ឬ​ចាស់​ឡើយ។ ដើម្បី​ក្លាយ​ជា​កូន​ល្អ​ បុគ្គលិក​ល្អ ឬ ដើម្បី​ជា​ក្ដី​សង្ឃឹម​របស់​អ្នកណា​ម្នាក់​ អ្នក​តែង​តែ​ព្យាយាម​ធ្វើ​វា​ដោយ​ពេញ​ចិត្ត​និង​មិន​ពេញ​ចិត្ត​ដើម្បី​ទទួល​បាន​ការ​កោត​សរសើរ​ ឬ​មេដាយផ្សេងៗ ដោយ​ការ​ព្យាយាម​នេះ​បន្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។​

តើ​អ្វី​ជា Perfectionist?

Perfectionist គឺ​ជា​ក្រុម​មនុស្ស​ដែល​រំពឹង​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​គឺ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។​

  • ពួក​គេ​តឹង​រឹង​និង​ដាក់​សម្ពាធ​ហួសហេតុ​ចំពោះ​ខ្លួន​ឯង​
  • គិត​លទ្ធផល​ជា​ធំ​ដោយ​មិន​សូវ​ខ្វល់​ពី​អ្វី​ដែល​កើត​ឡើង​អំឡុង​ពេល​ធ្វើ​ឡើយ
  • ក្លាយ​ជា​បាក់​ទឹក​ចិត្ត​ពេល​ដែល​គោលដៅ​មិន​បាន​សម្រេច
  • ចាត់​ទុក​ការ​រិះ​គន់​ពី​អ្នក​ដទៃ​ ឬ​កំហុស​តូច​មួយ​ជា​បរាជ័យ
  • ជោគជ័យ​មិន​ដែល​គ្រប់​គ្រាន់

ការ​ក្លាយ​ខ្លួន​ជា​បុគ្គល​ប្រភេទ​នេះ​អាច​ជា​កត្តា​ជំរុញ​ចិត្ត​ឲ្យ​យើង​សម្រេច​គោលដៅ​និង​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ប៉ុន្តែ​វា​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ក្ដី​សុខ​ផង​ដែរ​ព្រោះ​វា​មាន​សម្ពាធ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។

ហេតុ​អ្វី​បាន​ជា Perfectionist  ងាយ​នឹង​បាក់​ទឹក​ចិត្ត​ និង​ស្រ្តេស?

នៅ​ពេល​អ្នក​ព្យាយាម​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ហួស​ហេតុ​ខ្លាំង​ពេក វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​នឿយ​ណាយ​ទាំង​ស្ថាន​ភាព​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ​ ឬ​ ហៅ​ជា​ភាសា​អង់គ្លេស​ថា Burnout។ ភាព​នឿយ​នាយ​ឬ​Burnout នេះ​ហើយ​ដែល​ជា​ទួទៅ​បង្ក​ឲ្យ​កើត​មាន​ស្ត្រេស​រយៈ​ពេល​វែង។

Burnout ធ្វើ​ឲ្យ​ផលិត​ភាព​ការងាររបស់​អ្នក​មាន​ការ​ថយ​ចុះ​ តែងតែ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ អស់​សង្ឃឹម មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​ប្រយោជន៍ សង្ស័យ​ច្រើន និង​មិន​សប្បាយចិត្តជាដើម។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ខ្លះៗ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ Perfectionism និង Burnout

  • បង្កើត​ទំនាក់ទំនង​បែប​វិជ្ជមាន​ជាមួយ​មនុស្ស​ដែល​អ្នក​ចូលចិត្ត​ដែល​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​មួយ​ចំនួន​ធំ
  • រក្សា​តុល្យភាព​ការងារ​ដោយ​កាត់បន្ថយ​ការងារ​ណា​ដែល​ដាក់​បន្ទុក​មក​លើ​អ្នក​ហួស​ហេតុ​ពេក
  • ធ្វើ​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​មុន​ដូចជា៖​ សរសេរ​កំណត់​ហេតុ គូរ​រូប ដាំ​កូន​ឈើ ធ្វើ​ម្ហូប​ជា​ដើម
  • ហាត់​ប្រាណ និង​បរិភោគ​អាហារ​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព
  • បើ​សិន​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ សូម​រក​អ្នក​ដែល​អាច​ពិភាក្សា​ជា​មួយ​បាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន