បែកគ្នាខានជួបយូរ គួរ​កុំសួរសំណួរ ៦ នេះ ប្រយ័ត្នគេឈប់រាប់ ហើយថា​មាត់ឥតគម្រប

មិនមែនថាចិត្តចង្អៀតចង្អល់គ្រាន់តែសួរមិនបាននោះទេប៉ុន្ដែវាជារឿងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ដែលពេលខ្លះអ្នកមិនចាំបាច់ត្រូវដឹងឡើយ។ ដូច្នេះពេលដែលជួបមិត្តភក្ដិចាស់ម្ដងៗដាច់ខាតកុំសួររឿង៦ នេះឲ្យសោះព្រោះថាអ្នកកំពុងធ្វើឲ្យអ្នកចំពោះមុខមានអារម្មណ៍ទើសទាល់ឬលែងចង់និយាយរកអ្នកទៀត។ ជាពិសេសបើមានឱកាសក្រោយៗច្បាស់ណាស់ថាគេមិនចង់ជួបអ្នកម្ដងទៀតឡើយ ដោយសារតែចរិតបានពេកសួរមិនចេះគិតនិយាយឲ្យឆាប់ចប់មាត់ឥតគម្រប។ សំនួរខាងក្រោមសំនួរដែលអ្នកមិនគួរសួរមិត្តភក្ដិចាស់ៗឬមិត្តដែលខានជួបគ្នាយូរឡើយ៖

១. មានសង្សារនៅ ឬអង្កាល់បានរៀបការ?

វាជារឿងជីវិតនិងក្ដីសុខរបស់អ្នកដទៃដូចជាគ្មានពាក់ព័ន្ធនឹងអ្នកផង។ បើទោះជាមិត្តភ័ក្ដិរបស់អ្នកមានសង្សារឬមិនមាន រៀបការហើយឬមិនទាន់ ក៏អ្នកនៅតែរាប់អានគ្នាមិនចឹង? ចាំបាច់អីទៅតាមសួរចង់ដឹងថាជីកឬសគល់ថាគេមានគូឬនៅ? សួរហើយអ្នកបានចំណេញអ្វី?

២ រាល់ថ្ងៃមានការងារធ្វើឬនៅ?

បើសួរមកក្នុងបំណងល្អអាចថាមានកន្លែងចង់ណែនាំមិនជាអ្វីនោះទេតែអ្នកខ្លះសួរមកបែបចង់ដឹងថាឥលូវនឹងយ៉ាងម៉េចហើយមានការងារល្អធ្វើឬអត់ សួរមករបៀបខ្លាចគេលើសខ្លួនជាដើម។ មកណាត់ជួបគ្នាព្រោះខានជួបគ្នាយូរនឹកនាគ្នាអ៊ីចឹងកុំចង់ដឹងរឿងគេហួសហេតុពេក។

៣. ម៉េចបានឥឡូវស្គមម៉េស ឬធាត់ម៉េស?

ពេលខ្លះដឹងហើយថាបារម្ភតែមិនចាំបាច់សួរនោះទេ ព្រោះគេអាចកំពុងនឹងមានបញ្ហាអ្វីមួយទើបធ្វើឲ្យរូបរាងប្រែប្រួលខុសធម្មតា។ កុំព្យាយាមសួរចាក់បន្ថែមលើមុខរបួសអ្នកដទៃ តែបើថាទ្រាំមិនបានខ្លាំងចង់ដឹងរឿងអ្នកដទៃអាចជំនួសមកវិញដោយសួរថា «មួយរយៈនេះហត់ពេកមែន? ឬញ៉ាំបានណាស់ឥឡូវហ្នឹង» ជាដើម។ ភាគីម្ខាងទៀតនឹងអាចកាត់ន័យយល់ពីអ្វីដែលអ្នកចង់និយាយ។

៤. ធ្វើការបានប្រាក់ខែប៉ុន្មាន?

ត្រូវចាំណាទោះជាប្រាក់ខែតិចក្ដី ច្រើនក្ដីឬប៉ុន្មានក៏ដោយ នៅពេលមកជួបជុំញ៉ាំអីជាមួយគ្នាគេមិនបានសុំឲ្យអ្នកចេញប្រាក់ឲ្យទេដូច្នេះប្រាក់ខែលុយកាក់របស់អ្នកដទៃបានប៉ុន្មានអ្នកគ្មានរឿងអីទៅចាំបាច់ត្រូវដឹងឡើយ។

៥. ធ្វើការយូរហើយម៉េចមិនទិញឡានជិះឬទិញផ្ទះ?

តើរាល់ថ្ងៃគេសុំអ្នកជិះទៅមកទៅជាមួយឬនៅផ្ទះអ្នក ដែលធ្វើឲ្យរំខានអារម្មណ៍ខ្លាំងដល់ថ្នាក់ត្រូវទៅសួរដេញដោលថាពេលណាគេទិញឡានជិះឬដូរឡានថ្មី? ទិញផ្ទះថ្មី?

គិតថាវាជារឿងមួយដែលមិនត្រូវទៅសួរនោះទេឲ្យតែអ្នកមានប្រាក់ទិញឡាន ទិញផ្ទះសម្រាប់ខ្លួនឯងទៅបានហើយចំពោះរឿងអ្នកដទៃទុកឲ្យគេដោះស្រាយចុះ។

៦. ហេតុអ្វីមិនព្រមយកកូន?

អាចនិយាយបានថាមនុស្សម្នាក់ៗសុទ្ធតែមានគម្រោងផែនការឬរឿងអ្វីដែលពួកគេចង់ធ្វើក្នុងពេលវេលាសមស្របណាមួយ។ ដូច្នេះមិនចាំបាច់ទៅចំណាយពេលសួរទេ «ពេលណាបានយកកូននឹងគេ?» ព្រោះពេលគេមានឃើញហើយមិនចាំបាច់សួរទេ។

ប្រយ័ត្នណាកុំចេះតែសួរព្រោះបើចំគេអ្នកស្លូតស្រួលគេប្រហែលជាមិនថាអ្វីនោះទេគ្រាន់តែគិតថាអ្នកជាមនុស្សមិនសូវមានសុជីវធម៌ប៉ុណ្ណោះ។ ប៉ុន្ដែប៉ះចំអ្នកកាចឬមានចរិតឆេវឆាវអ្នកអាចនឹងត្រូវគេថាឲ្យស្ពឹកមុខវិញជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម