ម៉ា ច័ន្ទបញ្ញា ប្រកាសរកអ្នកជួយឧបត្ថមគម្រោងថ្មីពីប្រទេសចិន ដើម្បីធ្វើបទតំណាងប្រទេសខ្មែរ

អ្នកនិពន្ធ និងជាតារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា បានកំពុងប្រកាសរកអ្នកជួយឧបត្ថមគម្រោងថ្មីមួយពីប៉េកាំងប្រទេសចិន ដើម្បីធ្វើបទតំណាងប្រទេសខ្មែរ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

តារាចម្រៀងវ័យក្មេងរូបនេះ រៀបរាប់ឱ្យដឹងថា៖ «ថ្ងៃនេះ​ ខាងចិនបានចុចឈ្មោះខ្ញុំ​ម្ដងទៀត​ ដេីម្បីទទួលគម្រោងថ្មីមួយពីប៉េកាំងប្រទេសចិន​ ដែលមានសមាសភាពអាស៉ីនិងអាហ្វ្រិចចូលរួម​ តែម្ដងនេះ​ គឺខាងចិន​តម្រូវអោយខ្ញុំជាអ្នករៀបចំថតសំឡេងនិងMVដោយខ្លួនឯង​ (ចំណាយដោយខ្លួនឯង)។

រយៈពេលខ្លីពេក​ ពួកខ្ញុំចង់ធ្វើបទតំណាងប្រទេសខ្មែរនោះអោយល្អ ប៉ុន្តែថវិការយើងមានកំណត់​ ព្រោះត្រូវបង្វិលសម្រាប់ការងារ​ផ្សេងៗ​ ហើយ​បើស្នើរទៅក្រុមហ៊ុនធំៗឧបត្ថម្ភពេលវេលាខ្លីពេក​ អាចនឹងខកខាន​ (ថ្ងៃផ្ញើត្រូវបញ្ចប់នៅថ្ងៃទី16ឬ17)។​ ខ្ញុំមានសមត្ថភាពធ្វើត្រឹមល្មមដោយខ្លួនឯង​ តែដោយចង់បានមុខមាត់ជូនជាតិខ្ញុំសង្ឃឹមថា​ នឹងមានអ្នកឧបត្ថម្ភបន្ថែម។

ចម្រៀងនេះ​ នឹងត្រូវច្រៀងជាភាសានៃប្រទេសអាស៉ី+អាហ្វ្រីក​ ចេញផ្សាយនៅថ្ងៃទី26ខែមករា2022នេះ​ ដោយនឹងមានការចាក់ផ្សាយលើផេកហ្វេសប៊ុក cri ccfr , Fresh News, Apsara TV, និងអាចផុសនៅ ទទក, ផេកក្រសួងព័ត៌មាន , ផេកវិទ្យុជាតិកម្ពុជា, ផេកសមាគមសារព័ត៌មានកម្ពុជាចិន…​ នានា​ ពិសេសចម្រៀងរួមនឹងចេញនៅទូរទស្សន៍CCTV ហើយនិងបណ្ដារប្រទេសនានានៅលើពិភពលោក។

គេរើសយកខ្ញុំព្រោះ​ ខ្ញុំធ្លាប់ធ្វើទំនាក់ទំនងជាមួយប្រទេសចិនច្រើននិងមានហេតុផលជាច្រើនទៀត​។ បើបងប្អូនយល់ថា​ មានម្ចាស់ក្រុមហ៊ុនចង់ចូលរួមនឹងការផ្សព្វផ្សាយប្រទេសនេះ​ សូមInboxមកខ្ញុំចុះ​ តែត្រូវច្បាស់ថា​ អាចជួយពួកយើងបានក្នុងរយៈពេលខ្លីទាន់ពេល។»

គួររំលឹកផងដែរថា ម៉ា ច័ន្ទ​បញ្ញា ជា​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ភ្លេង និងទំនុក​ច្រៀង​​វ័យ​ក្មេង​ល្បី​ឈ្មោះម្នាក់​​ក្នុង​បណ្ដាញ​សង្គម Facebook និង YouTube។ លោកក្រសោបបានប្រជាប្រិយភាពលើវិថីសិល្បៈច្រើនឆ្នាំមកហើយ តាមរយៈបទចម្រៀងមិនចម្លងពីបរទេស និងបទចម្រៀងដែលលោកតែងនិពន្ធឱ្យតារាចម្រៀងផ្សេងទៀតបកស្រាយ។ នៅឆ្នាំ​២០១១ ម៉ា ច័ន្ទបញ្ញា បាន​បង្កើត​ក្រុមភ្លេង​មួយ​ឈ្មោះ​ថា «ស្នាម​ញញឹម​រាជធានី» ​មាន​សមាជិក​ ៨នាក់ និង​បាន​ចូល​រួម​ប្រលង​តន្ត្រី​ថ្នាក់​ជាតិ ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ ទទក និង​ក្រសួង ​៣ ផ្សេងទៀតផង។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៤ តារាចម្រៀងវ័យក្មេងរូបនេះ បានឈ្នះ​ពាន​ Asia Top Fashionable Singer Of The Year ​ក្នុង​កម្មវិធី Fashion Asia Award 2014 នៅ​ប្រទេស​ចិន។

គេនៅចាំបានថា កាលអំឡុងឆ្នាំ២០១៦ ម៉ា ច័ន្ទ​បញ្ញា ធ្លាប់ត្រូវបានស្ថានទូត​អាមេរិក​ជ្រើស​រើសជាតំណាងឱ្យកម្ពុជា ​​ទៅ​ចូល​រួម​កម្មវិធី YES Academy ASEAN នៅ​ប្រទេស​ ឥណ្ឌូណេស៊ី ដែលកម្មវិធីនេះ​ផ្ដោត​សំខាន់​ទៅ​លើ​សិល្បៈ​ ​ពិសេស​ គឺ​ផ្ដោត​ទៅ​លើ​សិល្បៈ​តន្ត្រី​តែ​ម្ដង។

ក្នុងឆ្នាំ២០១៦ ទៀតសោធន៍ ម៉ា ច័ន្ទ​បញ្ញា ​បានតំណាង​ឲ្យ​កម្ពុជា ​​ដើម្បី​ទៅ​សម្ដែង​នៅ​ប្រទេស​ចិន​សាជា​ថ្មីម្តងទៀត ​បន្ទាប់​ពី​លោក​បាន​សាង​ភាព​ជោគជ័យ​កាលពី​​ពេល​សម្ដែងមុនៗ​​មក។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា “វេទិកា​កិច្ច​សហប្រតិបត្តិការ​ទីក្រុង​ទេសចរណ៍​តាម​ទន្លេ​ឡានឆាំង​និង​មេគង្គ​” រៀប​ចំ​ធ្វើ​នៅ​ទីក្រុង​សានយ៉ាខេត្ត​ហាយណាន​នៃ​ប្រទេសចិន។ គិតត្រឹមឆ្នាំ២០១៦ ម៉ា ច័ន្ទ​បញ្ញា មានឱកាសចេញទៅប្រទេសចិន ចំនួន៤ដង។

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះជូនប្រទេសជាតិលើឆាកអន្តរជាតិធំៗមកហើយនោះ ម៉ា ច័ន្ទ​បញ្ញា ក៏សាងបានភាពល្បីល្បាញជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះផងដែរ។

បច្ចុប្បន្ន លោកមានក្រុមការងារ និងក្រុមផលិតផ្ទាល់ខ្លួ ដោយក្រុមការងារនោះឈ្មោះ Color9 មានសមាជិកប្រមាណ១០នាក់ ដើម្បីទទួលផលិតវីដេអូអប់រំ ស្ពតពាណិជ្ជកម្ម និងបទចម្រៀងដល់អតិថិជន។ មួយរយៈចុងក្រោយនេះ គេពុំឃើញលោកបញ្ចេញស្នាដៃចម្រៀងផ្ទាល់ខ្លួនថ្មីៗនោះទេ បែរជំនួសមកវិញដោយបទចម្រៀង Cover ពីបទជំនាន់មុនៗ ដូចជា «បន្លាក្នុងទ្រូង» និង «រស់មិនបានបើគ្មានអូន» ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។