ទម្លាប់​ទាំង​ ៦ ​ធ្វើ​ឲ្យ​អ្នក​ទាក់​ទាញ​ជាង​មុន

នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ទាក់​ទាញ​ជាង​មុន អ្នក​ប្រហែល​ជា​គិត​ដល់​ការ​ផ្លាស់​ប្ដូរ​ម៉ូត​សក់ ការ​ស្លៀក​ពាក់​សំលៀក​បំពាក់​ស្អាតៗ​ជាដើម​។ យ៉ាង​ណា​បើ​យោង​ទៅ​តាម​និយម​ន័យ​នៃ​ពាក្យ​ទាក់ទាញ​របស់​វចនានុក្រម​ Oxford បាន​ឲ្យ​និយម​ន័យ​ថា​ជា លក្ខណៈ​ពិសេស គុណភាព ឬ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​គួរ​ចូល​ចិត្ត និង​សក្ដិសម​ក្នុង​ការ​ធ្វើ​វា​។ យើង​គ្រប់​គ្នា​តែង​តែ​​គិត​ថា​ភាព​ទាក់​ទាញ​គឺ​កើត​ឡើង​ពី​រូបរាង​ខាង​ក្រៅ ក៏​ប៉ុន្តែ​មាន​ទម្លាប់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​នេះ​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ ៦ យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ៖

១ និយាយ​បដិសេធ​ពេល​​អ្នក​មិន​ចង់​ធ្វើ​រឿង​នោះ

យើងគោរព​នរណា​ម្នាក់​ដែល​និយាយ​ការ​ពិត​ចេញ​ពី​ចិត្ត​របស់​ពួកគេ​ ជា​ជាង​មនុស្ស​​តែង​តែ​យល់​ព្រម​រាល់​ពេល​​គេ​ហៅ។ នៅ​ពេល​ដែល​អ្នក​បដិសេធ​វា​បាន​បង្ហាញ​ថា​អ្នក​មានសិទ្ធ​របស់​អ្នក អ្នក​ស្មោះត្រង់​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង និង​បង្ហាញ​ពី​ខ្លួន​ឯង​ផង​ដែរ។ ពេល​និយាយ​បដិសេធ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​លើ​នរណា​ម្នាក់​ ប៉ុន្តែ​បន្ទាប់​ពី​កន្លង​ផុត​ទៅ​មួយ​រយៈ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​ ដោយ​សារ​វា​សក្ដិ​សម​ក្នុង​ការ​បដិសេធ​រឿង​មួយ​ដែល​អ្នក​មិន​ចង់​ធ្វើ។

២ ភាសា​កាយ​វិការ

ភាសា​កាយ​វិការ​ពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ភាព​ទាក់​ទាញ។ ភាសា​កាយ​វិការ​សាមញ្ញ​ដូច​ជា​ ការ​សម្លឹង​មើល​ផ្នែក​ចំ (Eyes Contact) ការ​ប្រើ​ប្រាស់​ភាសា​កាយ​វិការ​សាមញ្ញ​ទូទៅ រួម​នឹង​សមត្ថភាព​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ជា​ដើម ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ។

៣ ញញឹម

មនុស្ស​ដែល​មាន​ទម្លាប់​ញញឹម​ ឬ​មនុស្ស​រីក​រាយ​តែង​តែ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​មិត្តភ័ក្ដិ​ និង​អ្នក​ស្រលាញ់​ចូល​ចិត្ត​ច្រើន។ សុភមង្គល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កត្តា​ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង​បំផុត​មួយ​ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​កាសែត journal Emotion។ មនុស្ស​ទាក់​ទាញ​ទៅ​នឹង​អារម្មណ៍​វិជ្ជមាន​ និង​អារម្មណ៍​ស្ងប់​ស្ងាត់​ ហើយ​ស្នាម​ញញឹម​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​ដែល​រស់​រាយ និង​បើក​ចំហ​ចំពោះ​អ្នក​ដទៃ។

៤ មាន​ពេល​សម្រាប់​ខ្លួន​ឯង

មនុស្ស​​តែង​តែ​រវល់​ក្នុង​ការ​ធ្វើ​រឿង​ដែល​ពួក​គេ​ចូលចិត្ត​ តែង​តែ​ទទួល​បាន​ភាព​ជោគជ័យ​ជាង​មនុស្ស​​មិន​ឲ្យ​តម្លៃ​ពេល​វេលា​របស់​ខ្លួន​ ឬ​ចំណាយ​ពេល​វេលា​ខ្ជះខ្ជាយ។ អ្នក​គួរ​ចាំ​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ទាក់​ទាញ​ខ្លាំង​បំផុត​មិន​មែន​ជា​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​មុខមាត់ ឬ​រាង​កាយ​ឡើយ ប៉ុន្តែ​វា​កើត​ពី​បេះដូង ទម្លាប់ និង​អាកប្បកិរិយា​របស់​អ្នក។

៥ ចង់​ដឹង​ចង់​ឮ​ពី​អ្វីៗ​គ្រប់​យ៉ាង

តើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែង​យល់​ពី​អ្វី​មួយ​ដែល​ទេ? តើ​អ្នក​ធ្លាប់​បាន​សួរ​ខ្លួន​ឯង​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាក់​នោះ​មាន​អត្តចរិត​បែប​នឹង? តើ​អ្នក​ចូល​ចិត្ត​អាន​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភព​លោក​ដែល​ទេ? ប្រសិន​បើ​អ្នក​ជា​មនុស្ស​បែប​នេះ​ មនុស្ស​គ្រប់​គ្នា​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​ នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

៦ យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង

រឿង​មួយ​ដែល​ពិបាក​ធ្វើ​បំផុត​ក្នុង​ជីវិត​គឺ​ការ​ព្យាយាម​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង និង​ការ​បែង​ចែក​ភាព​ខុស​គ្នា​រវាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ភាព​អាត្មានិយម​។ ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ភាព​វ័យ​ឆ្លាត​ និង​ទង្វើ​ល្អ​គឺ​ជា​ភាព​ទាក់​ទាញ។ យ៉ាង​ណា​ការ​ស្រលាញ់​ខ្លួន​ឯង​ និង​ការ​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង​ជា​កត្តា​ដែល​ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ