មកដឹងដំណើរដើមទងស្នេហាតារា Tik Tok សុខ លីន និងតារាចម្រៀង អៀង វុត្ថា

មហាជន ពិសេសអ្នកប្រើប្រាស់កម្មវិធី Tik Tok សុទ្ធសឹងតែបានស្គាល់តារា Tik Tok ល្បីឈ្មោះ សុខ លីន ដែលគ្នាហៅថា ម៉ាក់លីន ដោយរូបនាងពិតជា​ទទួល​បា​ន​ការ​ស្រ​ឡា​ញ់គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម​ ចូលចិត្ត​មើលវីដេអូប្លែកៗ ​និង វីដេអូរឿងខ្លីៗដែលនាងសម្តែងទាំងនៅក្នុងហ្វេសប៊ុក និងក្នុងកម្មវិធី T​ik​​ Tok ។ កាលពីពេលថ្មីៗនេះ តារា Tik Tok ស្រីស្រស់រូបនេះ បានធ្វើឱ្យមហាជនលើបណ្ដាញសង្គម ក៏ដូច​អ្នកនិយម​តាមដាន​គាំទ្រ​រូបនាង ​មានភ្ញាក់ផ្អើល​យ៉ា​ងខ្លាំង ដោយនាងបានធ្វើការឡាយវីដេអូ ​ទម្លាយរឿងរ៉ាវ​​ការឈឺចាប់រ​បស់ខ្លួន ​អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺ រូបនាងបានទម្លាយប្រាប់ថានាងធ្លាប់មានប្ដី និង​ កូន​ប្រុស​ម្នាក់រួចមកហើយ ឈ្មោះថា ឈួន សុខផេហា។

សម្រាប់អ្នកនិយមទស្សនាកម្មវិធី Tik Tok និងហ្វេនៗមួយចំនួនប្រាកដជាបានដឹង ហើយខ្លះទៀតក៏ប្រហែលធ្លាប់បានផ្គូផ្គង និងចង់ឱ្យ សុខលីន ជាមួយតារាចម្រៀងប្រុសលោក អៀង វុត្ថា ក្លាយជាស្នេហាពិតៗផងដែរ បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញសកម្មភាព កាយវិការ រួមគ្នាក្នុងវីដេអូ កាលពីពេលកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែងថ្មីៗនេះ មហាជនពិតជាបានមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពី សុខលីន និងប្រុសសំឡេងផ្អែម អៀង វុត្ថា ត្រូវបានកម្មវិធីមួយអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តយស។ ក្នុងកិច្ចសម្ភាសនោះ ពិធិករ ពិធីការិនី បានជជីកវែកញែករឿងរ៉ាវជីវិតមុនចូលសិល្បៈ រួមទាំងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។ នៅក្នុងពេលនោះដែរ តារាចម្រៀងប្រុសលោក អៀង វុត្ថា បានធ្វើការសារភាពស្នេហ៍ចំៗទៅកាន់តារា Tik Tok សុខ លីន ធ្វើឲ្យតារាសម្តែង សុខ លីន មានអារម្មណ៍ថាជ្រួលច្របល់ រហូតនិយាយស្ទើរមិនចេញ។ ចំណែកភាគីខាងស្រីវិញ មើលទៅអឹមអៀនៗរកនិយាយអ្វីមិនចេញឡើយ ពេលដែលមានការជជីកសួរច្បាស់ៗពីអារម្មណ៍ដែលមានចំពោះ វុត្ថា។

បន្ទាប់ពីមានការសង្កត់សួរម្តងជាពីរដង តារា Tik Tok សុខ លីន ក៏ដាច់ចិត្តទម្លាយឱ្យដឹងថា ការដែលនាងរារែកចំពោះការជ្រើសយកនរណាម្នាក់ព្រោះតែនាងខ្លាចជាន់ដានចាស់ ដែលធ្លាប់ជួបរឿងជីវិតគូមិនសមប្រកប។ តារា Tik Tok សុខ លីន ថា៖ «ពីមុនធ្លាប់មានគ្រួសារម្តងហើយ វាអត់ជោគជ័យ ហើយឥឡូវក៏អត់ទាន់គិតរឿងហ្នឹងដែរ។ ចង់គិតដែរ តែខ្លាចដូចពីមុនទៀត ខ្លាចបានតែដំបូង ចឹងក៏ខ្លាច អត់ហ៊ាន! ការពិតមែនអត់ដឹងថាគាត់ចាប់អារម្មណ៍ទេ ដឹង! តែចង់មើលគាត់ឱ្យយូរជាងនឹងតិចទៀត… ចាំមើលទៅមុខទៀត!»។

តាមការរៀបរាប់ឱ្យដឹងរបស់តារាចម្រៀង អៀង វុត្ថា លោក និងស្រីស្អាតរូបនេះ ពួកគេបានជួបគ្នាដំបូងនៅស្ទូឌីយូមួយម្តុំបឹងត្របែក ដោយលោកទៅថតបទចម្រៀង ចំណែក សុខ លីន ក៏ទៅថតនៅទីនោះដូចគ្នា។ ពេលនោះលោកគ្រាន់តែអារម្មណ៍ថា ចាប់អារម្មណ៍ សុខ លីន ប្លែក តែក៏មិនបញ្ចេញអ្វីឱ្យដឹងឡើយ ម៉្យាងធ្លាប់ឃើញវីដេអូតាម Tik Tok ផង ក៏មានអារម្មណ៍ថាចូលចិត្ត។ ចំណុចទាក់ទាញដំបូងរបស់ ម៉ាក់លីន មកលើលោកគឺ ត្រង់ខ្សែភ្នែក។ លុះយូរៗក៏ចេះតែបានរួមការងារជាមួយគ្នាជាបន្តបន្ទាប់ រហូតមានពេលវេលានៅក្បែរគ្នា យល់ទុក្ខធុរៈគ្នារហូតសព្វថ្ងៃនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​