ធ្លាប់​អត់? ហួសចិត្តខ្លួនឯង ពេលត្រលប់ទៅមើលទម្លាប់លេង facebook ដំបូងៗ

ជឿជាក់ថារាល់ថ្ងៃប្រិយមិត្តទាំងអស់សុទ្ធតែបណ្ដាញសង្គមក្នុងដៃប្រើប្រាស់ ជាពិសេសគឺបណ្ដាញសង្គមហ្វេសបុកផ្ទាល់តែម្ដង។ មានចាប់អារម្មណ៍ខ្លួនឯងអត់ថាលេងហ្វេសបុកនេះបានរយៈពេលប៉ុណ្ណាហើយ? ចុះពេលលេងដំបូងៗមាននឹកឃើញអត់ថាខ្លួនឯងធ្លាប់ធ្វើអីប្លែកៗ? ម៉ោះ! សាកមកមើលខាងក្រោមនេះតិចមើលថាខ្លួនឯងមានចូលក្នុងចំណុចណាខ្លះ។

ឈ្មោះគណនីចម្លែកៗ: នៅពេលបច្ចុប្បន្នបើគណនីហ្វេសបុកមានឈ្មោះចម្លែកគេប្រាកដជាឆ្ងល់ជាមិនខាន។ ប៉ុន្តែបើត្រលប់ទៅកាលពី ១០ ឆ្នាំជាងមុនវិញឈ្មោះគណនីមួយណាក៏មិនដែលច្រលំគ្នាដែរ។​ ភាគច្រើនយុវវ័យកាលនោះចូលចិត្តដាក់ឈ្មោះបែបណាឱ្យវែងជាមួយនឹងអក្សរដែលមានក្បូរក្បាច់ផ្សេងៗ។ ជាឧទាហរណ៍ Femela Cute Girl Jub Jub, Sweet chocolate baby girl ជាដើម។

គណនីច្រើន: កាលជំនាន់លេងដំបូងៗគណនីហ្វេសបុកមានមិនក្រោម​ដប់គណនីទេ។ ការដែលមានគណនីច្រើនបែបនេះទីមួយគឺមកពីភ្លេចលេខកូដសម្ងាត់ និងទីពីរទាល់តែមានច្រើនទើបទាន់សម័យ។ ប៉ុន្តែបើនិយាយពីការប្រើប្រាស់វិញអាចនឹងឈឺក្បាលព្រោះមានគណនីច្រើនពេករហូតដល់ភ្លេចថាខ្លួនឯងលេងមួយណាឱ្យប្រាកដ។

បង្ហោះពីអារម្មណ៍: ត្រលប់ទៅពេលនោះវិញហ្វេសបុកជាកន្លែងល្អសម្រាប់បង្ហោះពីអារម្មណ៍មិនថាពិបាកចិត្ត សប្បាយចិត្ត ឬខឹងទេ។ វាអាចនឹងគួរអស់សំណើចពិតមែនកាលនោះ តែគ្រប់ពេលបង្ហោះតែងតែមានមិត្តភក្ដិចាំលួងលោម ចាំចែករំលែកភាពរីករាយជានិច្ច ជាឧទាហរណ៍ថ្ងៃនេះមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ជាដើម។

ច្រលំ wall ថាជា chat: មានមនុស្សជាច្រើនពេលចាប់ផ្ដើមលេងហ្វេសបុកនេះដំបូងៗតែងតែច្រលំមិនដឹងមួយណា wall មួយណា chat ទេ។ ភាគច្រើននៅពេលចង់និយាយសន្ទនាគ្នាគេតែងតែបង្ហោះជា status ណាមួយហើយខំមិនឆ្លងឆ្លើយគ្នាដោយសារកាលនោះវាអាចនឹងថ្មីសម្រាប់យើង។

ប្រើពាក្យអង់គ្លេសសំនៀងខ្មែរ: ពីដំបូងហ្វេកបុកមិនទាន់អនុញ្ញាតឱ្យមានអក្សរខ្មែរទេ ដូចនេះទើបអ្នកលេងកាលនោះតែងតែប្រើភាសាអង់គ្លេសសំនៀងខ្មែរដើម្បីឆ្លើយឆ្លងគ្នា។

បង្ហោះមិនក្រោម ២០ រូបទេ: អារម្មណ៍ដែលបង្ហោះរូបច្រើនៗកាលនោះពិតជាល្អមែនទែន ពេលខ្លះវាអាចជារូបដដែលៗប៉ុន្តែមានគ្រប់រសជាតិ។ យ៉ាងណាក៏ដោយការបង្ហោះរូបជំនាន់នោះអាចនឹងមិនក្រោម​ ២០ រូបនោះទេ ឬច្រើនជាងហ្នឹង។

ថេក friend ស្ទើរទាំងអស់: នៅពេលមិត្តម្នាក់ណាក្នុងចំណោមមិត្តទាំងអស់បង្ហោះរូបម្ដងៗ គេតែងតែចូលចិត្តថេកមិនក្រោម ២០ នាក់នោះទេអាចឡើងទៅដល់​ ៩៩ នាក់ថែមទៀតផង។ មិនតែប៉ុណ្ណោះ គេថែមទាំងសរសេរថាជួយ like ជួយ​ share វិញផង។

Active ដាច់យប់: ភាគច្រើនគេថាពេលមនុស្សបានរបស់ថ្មីតែងតែថែណាស់ ដូចគ្នានឹងហ្វេសបុកដែរពេលបានលេងដំបូងៗទោះម៉ោងប៉ុន្មានក៏ចូលមើលដែរ។ អ្នកខ្លះអាចនឹងដាក់ម៉ោងរោទិ៍ចូលមើលថែមទៀតផង ឬអនឡាញដាច់យប់តែម្ដងដើម្បី refresh new feed៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ