នារីៗមេម៉ាយចិត្តមួយចំហៀងប្រទេស គ្រាន់តែឃើញ Caption របស់ ចេន ថ្ងៃនេះ!

ហ្វេនៗអ្នកគាំទ្រតារាចម្រៀង Original Song ចេន ធ្លាប់បានភ្ញាក់ផ្អើលម្តងរួចមកហើយកាលអំឡុងខែកញ្ញា ឆ្នាំ២០២១ ក្រោយលោកបើកបង្ហាញថាខ្លួនមានសង្សារជាសាធារណៈ និងបានធ្វើឱ្យហ្វេនៗលោកជានារីមួយចំនួនដែលលួច crush លោក ខូចចិត្តមិនស្ទើរនោះទេ។

មិនត្រឹមធ្វើឱ្យហ្វេនស្រីៗខកចិត្តមិនស្ទើរប៉ុណ្ណោះទេ តែថ្ងៃនេះ ចេន ធ្វើឱ្យនារីៗដែលលួច Crush លោក មេម៉ាយចិត្តមួយចំហៀងប្រទេសតែម្តង ក្រោយឃើញ Caption ដែលតារាប្រុសរូបសង្ហានេះបានបង្ហោះ។

ភ្ជាប់ជាមួយរូបភាពជាគូនឹងគូស្នេហ៍រូបស្រស់ ចេន បង្ហាញមុខគូស្នេហ៍យ៉ាងច្បាស់ៗថា ព្រមទាំងប្រកាសឱ្យដឹងថាអ្នកទាំងពីរនឹងភ្ជាប់ពាក្យទៀតផង។

តារាចម្រៀង ចេនរៀបរាប់ថា ៖ «ស្នាមញញឹមពិតប្រាកដដែលនាងផ្តល់អោយខ្ញុំ 07/2022 engaged»។ យ៉ាងណា តួលេខ 07/2022 ដែលចេញបញ្ជាក់ខាងលើ គេនៅពុំទាន់ដឹងថាតើជាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ខាងមុខ ឬសំដៅដល់ ខែកក្កដា ឆ្នាំ២០២២ នោះទេ។

គួររំលឹកថា កន្លងមក នាយ ចេន កម្របង្ហាញមុខគូស្នេហ៍ច្បាស់ឱ្យមហាជនបានឃើញលើបណ្ដាញសង្គមឱ្យគេឯងបានឃើញណាស់ តែក្រោយពីសាងចំណងស្នេហ៍រួមគ្នាប្រមាណ ៥ខែ ទើបម្ចាស់បទ «សម្បថនិស្ស័យ» ចេន ប្រកាសបង្ហាញមុខគូរស្នេហ៍ជាផ្លូវការឱ្យគ្រប់គ្នាបានឃើញ។ ក្រោយទម្លាយសម្ព័ន្ធភាពស្នេហាហើយនោះ ចេន និងគូស្នេហ៍ មិនសូវឃ្លាតឆ្ងាយពីគ្នាប៉ុន្មានទេ ថែមទាំងបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នាជានិច្ចទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ