ការ​ខក​បំណង​ និង​ដំណោះ​ស្រាយ​ពេល​ធ្លាក់​ក្នុង​ស្ថានការណ៍​នេះ

ការ​ខក​បំណង​ជា​អារម្មណ៍​មួយ​ដែល​ពិបាក​ទទួល​យក​បំផុត។ មិន​ថា​ការ​ខក​បំណង​ពី​រឿង​គ្រួសារ​ ការងារ​ ស្នេហា​ ឬ​ មិត្តភាព​។ ការ​ខក​បំណង​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​​កើត​មក​ពី​ការ​រំពឹង​ខ្ពស់​ពេក។ ការ​ឈឺ​ចាប់​ដែល​ទទួល​បាន​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់​នៅ​ជា​ពិសេស​សុខភាព​ផ្លូវ​ចិត្ត​ និង​សុខភាព​ផ្លូវ​កាយ។

ទម្រាំ​តែ​ឆ្លង​កាត់​អារម្មណ៍​មួយ​នេះ​បាន​វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ តែ​វា​ក៏​ជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​។​ ចាប់​ផ្ដើម​ពី​ការ​ទទួល​ស្គាល់​និង​យល់​ពី​ខ្លួន​ឯង បូក​រួម​ជា​មួយ​នឹង​ការ​ស្វែង​រក​វិធី​ជួយ​សម្រាល​ភាព​ឈឺ​ចាប់​និង​កែ​ប្រែ​ការ​យល់​ឃើញ​សារ​ជា​ថ្មី។

ដំណោះ​ស្រាយ​នៅ​ពេល​ដែល​អ្នក​ធ្លាក់​នៅ​ក្នុង​ស្ថានការណ៍​មួយ​នេះ៖

ការ​ខក​បំណង​មិន​ថា​ខ្លាំង​ឬ​តិច​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​ អាច​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ឬ​ឆាប់​ទៅ​តាម​ទំហំ​នៃ​ការ​ឈឺ​ចាប់​ និង​អម​គ្នា​ជា​មួយ​នឹង​វិធី​ទាំង​ ៥​ ខាង​ក្រោម​​នេះ។

១.​ ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ហើយ​ឈប់​ចោទ​ជា​សំណួរ

ការ​ខក​បំណង​អាច​ធ្វើ​ឲ្យ​បាត់​បង់​សតិ​ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ខូច​ចិត្ត​ យំ​សោក​ ទាំង​នេះ​វា​មិន​មែន​ជា​រឿង​ដែល​ខុស​នោះ​ទេ​។ តែ​ការ​ដែល​មក​អង្គុយ​បន្ទោស​ខ្លួន​ឯង​នឹង​ចោទ​ជា​សំណួរ​អវិជ្ជមាន​ឲ្យ​ខ្លួន​ឯង​ជា​ច្រើន​ វា​កាន់​តែ​ជា​ការ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ ឯង​។​ ការ​ធ្វើ​បែប​នេះ​​មិន​បាន​ប្រយោជន៍​អ្វី​ឡើយ ដូច្នេះ​អ្នក​មិន​គួរ​បណ្ដោយ​ខ្លួន​ឯង​ឲ្យ​ធ្លាក់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​យូរ​ពេក​នោះ​ទេ។ ព្យាយាម​តាំង​ចិត្ត​ឲ្យ​ស្ងប់​ ប្រមូល​អារម្មណ៍​​ និង​ឈប់​ចោទ​ជា​សំណួរ​ដាក់​ខ្លួន​ឯង​ទៀត​ ពាក្យ​ថា​ ហេតុ​អ្វី?​ មិច​បាន​ជា​ធ្វើ​អញ្ចឹង? ហេតុ​អី​ក្លាយ​ទៅ​ជា​បែប​នេះ​?​ បោះ​ពាក្យ​ទាំង​នេះ​ចោល​ឲ្យ​អស់។

២.​ បង្វែរ​ការ​ចាប់​អារម្មណ៍​

បង្វែរ​ការ​ចាប់​អារម្មណ៍​ដើម្បី​កាត់​បន្ថយ​ការ​គិត​បន្ទោស​ខ្លួន​ឯង​ជា​មួយ​នឹង​ការ​ខក​ចិត្ត​លើក​នេះ។ ការ​រក​អ្វី​ធ្វើ​នៅ​ពេល​ដែល​អ្នក​មាន​ចាប់​ផ្ដើម​គិត​ទៅ​ដល់​រឿង​នេះ​ភ្លាម​វា​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​បាន​យ៉ាង​ឆាប់​រហ័ស។ ​មាន​សកម្មភាព​ជា​ច្រើន​ដែល​ធ្វើ​ហើយ​ជួយ​ផ្ដល់​ថាមពល​ផ្លូវ​ចិត្ត​ឲ្យ​អ្នក​បាន​ដូច​ជា​ ការ​រៀប​ចំ​ផ្ទះ​ ហាត់​ប្រាណ​ ធ្វើ​ម្ហូប​ ចេញ​ក្រៅ​ទៅ​ជួប​ជុំ​មិត្តភ័ក្ដិ​ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ដើម។

៣.​ ទទួល​ស្គាល់​ការ​ពិត

ពេល​ដល់​ដំណាក់​កាល​មួយ​អ្នក​គួរ​តែ​ចាប់​ផ្ដើម​យល់​និង​ទទួល​ស្គាល់​ការ​ខក​បំណង​មួយ​នេះ​។ ការ​ខក​បំណង​ជា​រឿង​ធម្មតា​ដែល​អាច​កើត​មាន​ឡើង​លើ​មនុស្ស​គ្រប់​គ្នា។ សម្រួល​អារម្មណ៍​ហើយ​ទទួល​ស្គាល់​ការពិត។

៤.​ រៀន​និង​យល់​ដឹង​ពី​ខ្លួន​ឯង​

រៀន​និង​យល់​ និង​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្រើន​ឡើង​អាច​ជួយ​កែ​ប្រែ​ទស្សនៈ​ការ​យល់​ឃើញ​របស់​អ្នក​ហេតុការណ៍​លើក​នេះ​បាន។ បែក​ចែក​រឿង​រ៉ាវ​ដែល​កើត​ឡើង​ដោយ​ការ​សរសេរ​វា​នៅ​លើ​​ក្រដាស​មូល​ហេតុ​ ដើម​ហេតុ​ ដែល​ធ្វើ​ឲ្យ​​កើត​មាន​ឡើង​។ ពេល​នោះ​អ្នក​មិន​ត្រឹម​តែ​បាន​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​យ៉ាង​ច្បាស់​នោះ​ទេ​តែ​អ្នក​ក៏​នឹង​បាន​ឃើញ​​ចំណុច​ល្អ​ដែល​មាន​ក្នុង​ហេតុការណ៍​អាក្រក់​មួយ​នេះ​ បាន​​រៀន​​ពី​វា​​ បាន​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ បាន​ជួប​ឱកាស​ថ្មី​ ឬ​បាន​ឃើញ​កម្លាំង​ចិត្ត​និង​ក្ដី​ស្រឡាញ់​របស់​អ្នក​ជុំ​វិញ​ខ្លួន​ដែល​ពួក​គេ​ផ្ដល់​មក​ឲ្យ​អ្នក។

៥. ដើរ​ទៅ​មុខ

ក្រោយ​ពី​ទទួល​ស្គាល់​ការ​ពិត​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្រើន​ជាង​មុន​ហើយ​ជំហាន​បន្ទាប់​គឺ​ការ​ឈាន​ដើរ​ទៅ​ខាង​មុខ។​ ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ថ្មី​ដោយ​ការ​ចាប់​យក​រឿង​ងាយៗ​មក​ធ្វើ​ជា​មុន​សិន​។ រក​បុគ្គល​ដែល​មាន​គំនិត​វិជ្ជមាន​ជា​ដៃ​គូរ​ពិភាក្សា​ ឬ​អាច​អាន​និង​ស្ដាប់​ពី​រឿង​រ៉ាវ​របស់​បុគ្គល​ដែល​មាន​បទ​ពិសោធន៍​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​លំបាក​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ និង​កម្លាំង​ចិត្ត​ថែម​មួយ​កម្រិត​ទៀត ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ