ចង់ដឹងគេនៅនឹក ex ទៀតអត់ មើល ៧ ចំណុចនេះ

ការស្រឡាញ់គ្នារវាងមនុស្សពីរនាក់ត្រូវការបំផុតគឺភាពស្មោះត្រង់និងការជឿជាក់។ ប៉ុន្តែក្នុងដំណើរជីវិតស្នេហាមិនអាចជៀសផុតបាននោះទេពីការឈ្លោះប្រកែកគ្នាបន្តិចបន្តួច។ ពេលខ្លះអាចមកពីការគិតគិតតែម្នាក់ឯងថាដៃគូខ្លួននៅស្រឡាញ់ដូចមុនទៀតអត់ដោយសារកាយវិការប្លែកៗរបស់គេ។ អ្វីដែលជាឧបសគ្គធំបំផុតនោះគឺតើគេបែកគ្នាដាច់ស្រេចជាមួយអ្នកចាស់ហើយ ឬនៅ។ តើភ្លើងស្នេហ៍ចាស់គេអាចឆេះឡើងវិញទេ? ថ្ងៃនេះ AMS នឹងចែករំលែកប៉ុន្មានចំណុចនេះដែលអាចបញ្ជាក់ថាគេនៅនឹក ex នៅឡើយទេ។

១. ឥរិយាបថនៃការនិយាយ និងចុចទូរស័ព្ទ

ពេលខ្លះទោះពួកគេបែកគ្នាហើយមែន តែមិនមែនមានន័យថាពួកគេមិនអាចរាប់អានគ្នាជាមិត្តបាននោះទេ។ ក្នុងករណីដែលដៃគូគ្រាន់តែរំលឹកបន្តិចថាអ្នកចាស់មិនគួរធ្វើបែបនេះបែបនោះទេមាន័យថាគេអាចនិយាយចោលតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេបែរជានិយាយរំលឹកពីសង្សារចាស់ដដែលៗហើយថែមទាំងចុច like ឬ react បេះដូងស្ទើរគ្រប់រូបភាពដែលសង្សារចាស់គេបង្ហោះក្នុងបណ្ដាញសង្គមនោះមានន័យថាគេនៅនឹងនិងបារម្ភពីអ្នកចាស់ហើយមិនថាមានចេតនា ឬក៏អត់នោះទេ។

២. តើពួកគេឧស្សាហ៍ចេញក្រៅជាមួយគ្នាអត់?

ពួកគេនៅតែអាចជួបគ្នាបានក្នុងនាមជាមិត្តល្អហើយភាគច្រើនគេមិនទៅតែពីរនាក់ទេគឺតែងតែមានមិត្តផ្សេងទៀតទៅជាមួយ បែបនេះគួរកុំគិតច្រើនអី។ ប៉ុន្តែបើសិនជាដៃគូអ្នកទៅខាងក្រៅជាមួយអ្នកចាស់រហូតដល់យប់ដោយមិនមិត្តផ្សេងទៅជាមួយនិងព្យាយាមលាក់ពីអ្នកមានន័យពួកគេទាំងពីរកំពុងតែមានទំនាក់ទំនងនៅឡើយទេ។

៣. លួចផ្ញើសារប្រាប់គ្នារហូត

បើគ្រាន់តែផ្ញើសារទៅអបអរសាទរថ្ងៃខួបកំំណើត ឬឱកាសណាមួយវាមិនធ្ងន់ធ្ងរប៉ុន្មានទេ។ ប្រសិនបើគេបែកគ្នាដាច់ស្រេចហើយចាំបាច់អីត្រូវប្រាប់គ្នាពីសកម្មភាពប្រចាំថ្ងៃទាំងដែលរឿងខ្លះគេមិនប្រាប់អ្នកផងនោះ។ គេអាចយកលេសថាបច្ចុប្បន្នម្នាក់នោះគ្រាន់តែជាមិត្ត តែហេតុអីបានជាគេមិត្តម្នាក់សំខាន់ជាងអ្នកទៅវិញ។

៤. មានរូបថតជាមួយគ្នា

នៅពេលមើលទូរស័ព្ទដៃគូអ្នកអ្វីដែលខ្លាចបំផុតគឺឃើញអ្នកដែលគេថតជាមួយមិនមែនជាអ្នក។ ក្នុងករណីដែលអ្នកចំណាយពេលសឹងមួយព្រឹកអូសមើលរូបថតហើយឃើញរូបគេថតពីរនាក់នោះអាចនឹងមកពីគេភ្លេចលុប ឬខ្ជិលលុប។ ផ្ទុយទៅវិញ គ្រាន់តែបើកទូរសព្ទមកក៏ឃើញរូបដែលពួកគេពីរនាក់ទើបថតថ្មីៗ ច្បាស់ណាស់ថាពួកគេនៅតែជួបគ្នានិងផ្ដល់ពេលវេលាឱ្យគ្នាដដែល។​

៥. មួម៉ៅដាក់អ្នករាល់ពេលសួរពីសង្សារចាស់គេ

បើសិនពេលសួរថាគេនៅស្រឡាញ់សង្សារចាស់ទៀតអត់គេគ្រាន់តែសើចបែបហួសចិត្តនោះមានន័យថាគេស្រឡាញ់អ្នកតែម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែបើគ្រាន់និយាយពីឈ្មោះសង្សារចាស់គេបន្តិចមិនទាន់ទាំងប៉ះពាល់អ្វីធំដុំ ហើយគេបែរមកដំឡើងសម្លេងដាក់អ្នកនោះ គេកំពុងបង្ហាញថាគេនៅស្រឡាញ់នៅការពារអ្នកចាស់នៅឡើយទេ។

៦. តែងតែរំលឹកពីអ្នកចាស់នៅចំពោះអ្នក

វាមិនមានអ្វីចម្លែកទេពេលអ្នកសួរពីសង្សារចាស់គេហើយគេក៏ប្រាប់អ្នក។ អ្វីដែលចម្លែកគេតែងតែរំលឹកពីអ្នកចាស់ស្ទើរគ្រប់ពេលទាំងដែលអ្នកមិនដែលបានសួរនាំ ហើយក៏មិនចង់ដឹងឮទៀតនោះ។ ហេតុអីចាំបាច់រំលឹកញឹកញាប់បែបនេះ ឬអ្នកល្អមិនដល់សង្សារចាស់គេ?

៧. លួចជួបគ្នាស្ងាត់ៗ

បើសិនជាដៃគូអ្នកណាត់ជួបជាមួយ ex ដោយប្រាប់អ្នក ឬនាំអ្នកទៅជាមួយវាមិនអីទេ។ តែបើគេលួចទៅគ្នាតែពីរនាក់ហើយមិនប្រាប់អ្នកមានន័យថាគេអាចនឹងចង់ផ្ដើមស្នេហ៍ចាស់វិញហើយ។ ពេលខ្លះពួកគេនៅតែកុហកអ្នកទាំងដែលអ្នកបានដឹងការពិតទៅហើយ នេះវាជារឿងឈឺចាប់បំផុតក្នុងផ្លូវស្នេហា៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ