មន្តស្នេហ៍ទាក់ទាញទាំង ៤ ទោះខាងស្រីអាយុ ៤០ ឆ្នាំក៏ប្រុសៗនៅតែឈ្លក់វង្វេង

គេ​ថា​ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហឹរ ស្រា​កាន់​តែ​យូរ​កាន់តែ​ងាយ​ឆ្ងាញ់ ហើយ​ស្រី​ៗ​អាយុ​កាន់តែ​ច្រើន​កាន់តែ​ទាក់ទាញ។ ធ្លាប់​​ឮ​អត់​មនុស្ស​ស្រី​ខ្លះ​កាល​នៅ​ក្មេង​វ័យ ២០ ឬ ២០​ជាង​មិន​សូវ​ស្អាត​ទាក់ទាញ​ប៉ុន្មាន​ឡើយ តែ​ពេល​វ័យ​កាន់តែ​ច្រើន​ប្រែជា​កាន់តែ​ស្អាត សូម្បី​តែ​ប្រុស​ក្មេង​ៗ​ក៏​ស្រូប​ទាញ​បាន​ដែរ មកពី​ហេតុផល​មួយ​ចំនួន។

១. រូបរាង​តែងតែ​មាន​មន្ត​ស្នេហ៍

រាង​កាយ​របស់​ស្ត្រី​ក្នុង​វ័យ ៤០ ឆ្នាំ មិន​រាង​ស្លីម​ដូច​នារី​វ័យ​ក្មេង​ទៀត​ទេ។ ប៉ុន្តែ​ក្រោយ​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ក្នុង​ជីវិត បាន​ដឹង​ពី​របៀបរបប​រស់នៅ ដូចនេះ​ហើយ​ទើប​អ្នក​ស្ថិត​នៅ​ក្នុង​វ័យ​ចេះ​ធ្វើ​ខ្លួន​ឲ្យ​សក្ដិសម។ ស្ត្រី​វ័យ​នេះ​ចូលចិត្ត​ទុក​​ចិញ្ចើម​ក្រាស់ បបូរមាត់​ពណ៌​ផ្កាឈូក ដែល​តែងតែ​ញញឹម និង​​ទឹក​មុខ​ស្លូត​បូត​ក៏​ធ្វើ​ឱ្យ​បុរស​លង់​ស្នេហ៍​ដែរ។

២. ស្ត្រី​អាយុ ៤០ ឆ្នាំ​យល់​ពី​ខ្លួនឯង និង​យល់​ពី​ជីវិត

វា​ហាក់​បី​ដូច​ជា​ស្ត្រី​អាយុ ៤០ ទាំងអស់​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​មាន អ្វី​ដែល​ចង់បាន និង​អ្វី​ដែល​ពួកគេ​ចូលចិត្ត​បំផុត។ ដោយសារ​តែ​នេះ​ជា​ពេលវេលា​ដែល​អាជីព​មាន​ថិរភាព​បន្តិច​ម្ដង​ៗ និង​អាច​ធ្វើអ្វី​បាន​ច្បាស់លាស់​ចំពោះ​អនាគត។ ស្ត្រី​ក្នុង​វ័យ​នេះ​បាន​ឆ្លងកាត់​ពេលវេលា​រវល់​ជាច្រើន​ថែម​ទាំង​ចេះ​ការងារ​ខាងក្រៅ និង​ការងារ​ផ្ទះ ព្រម​ទាំង​មើល​ថែ​កូន​ៗ​បាន​ល្អ​ទៀត។ ឥឡូវ​នេះ​គេ​អាច​ឆ្លៀត​ពេល ដើម្បី​បណ្ដុះ​គុណ​សម្បត្តិ​របស់​ខ្លួន​កាន់តែ​រឹងមាំ។

៣. ពួកគេ​ជា​ផ្កា​កុលាប​មាន​បន្លា


ស្ត្រី​ក្នុង​វ័យ ៤០ ឆ្នាំ​បាន​ឆ្លង​កាត់​ការ​ឡើង​ចុះ​ច្រើន ដូច្នេះ​ពួក​គេ​មាន​បទ​ពិសោធ​ជីវិត​ច្រើន។ ពួក​គេ​លែង​មាន​ចិត្ត​ឆេវឆាវ មិន​ញញើត​ទៀត​ឡើយ។ ពួកគេ​កម្រ​នឹង​ត្អូញត្អែរ​ពី​រឿង​សោកសៅ​ណាស់ ពួកគេ​គ្រាន់តែ​ហត់នឿយ​នឹង​រឿង​ខ្លះ តែ​មិនមែន​មនុស្ស​ចូលចិត្ត drama លើ​បណ្ដាញ​សង្គម។ ភាព​ថ្លៃថ្នូរ​បែប​នោះ​ហើយ ដែល​មិនមែន​ប្រុស​ៗ​ណា​ក៏​ចេះតែ​ញ៉ែងញ៉ង​បាន​តាម​ចិត្ត។

៤. យល់​ពី​អ្វី​ដែល​បុរស​ចង់បាន

ស្ត្រី​ភាគច្រើន​ដែល​មាន​អាយុ ៤០ ឆ្នាំ ក្រោយ​បាន​រៀបការ​រួច ពួកគេ​យល់​ពី​អ្វី​ដែល​បុរស​ត្រូវការ និង​ចង់​បាន។ ដូច្នេះ​ហើយ ពួកគេ​អាច​សិក្សា​ពី​បុរស​ដោយ​សេរី និង​អភិវឌ្ឍ​ទំនាក់ទំនង​នោះ​តាមរបៀប​ដ៏​ល្អ​មួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ