អាចទៅ​លេងកន្លែងទាំងនេះបាន! ផ្សារទំនើបបើកថ្មី ៤ ជួយ​អ្នកនៅភ្នំពេញ​ថ្ងៃឈប់អុំទូកមិនអផ្សុក

សម្រាប់អ្នកដែលគ្មានគម្រោងទៅណាពេលបុណ្យអុំទូក ឬបងប្អូនដែលមកលេងរាជធានីភ្នំពេញនាថ្ងៃឈប់សម្រាកដ៏យូរបំផុតប្រចាំឆ្នាំនេះអាចទៅទទួលយកបទពិសោធន៍ថ្មីពីផ្សារទំនើបខ្នាតយក្សទាំង ៤ នេះ។ ទាំងរចនាបថ​ ប្លែកថ្មី និងប្រជុំទៅដោយប្រេនធំៗ ល្បីៗរបស់ពិភពលោកប្រាកដជាអាចបំរើអារម្មណ៍របស់បងប្អូនមិនឲ្យហ្មងសៅ និងឯកា។

១ FUN Mall TK

Fun Mall TK ទើប​តែ​បើក​សម្ពោធ​បាន​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ពោល​គឺ​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០២២ នេះ។ Fun Mall TK មានការ​រចនា​ប្លែក​ថ្មី​ ស្លាក​យីហោ​ហាង​ ផ្លូវ​ដើរ អ្វីៗ​គ្រប់​យ៉ាង និយាយ​ឲ្យ​ខ្លី​គឺ​ធ្វើ​ឡើង​ដូច​ទៅ​នឹង​​​រចនាបថ​ផ្សារ​ទំនើប​នៅ​ ហុងកុង​ តែ​ម្តង។​ ផ្សារ​ទំនើប​ថ្មី​មួយ​នេះ​បាន ទាក់​ទាញ​ភ្ញៀវ​ទៅ​ដើរ​កម្សាន្ត​ជា​ច្រើន ជា​ពិសេស​យុវវ័យ និងអ្នកនិយមហាងបែបចិន។

# Fun Mall TK មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ៣១៥, សង្កាត់​បឹងកក់២, ខណ្ឌ​ទួលគោក, ភ្នំពេញ

២ Chip Mong 271 Mega Mall

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបើកដំណើរការនៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ ព្រមជាមួយនឹងវត្តមាន យីហោល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។ សម្រាប់អ្នកនៅផ្ទះពេលអុំទូកអប្សុក កុំភ្លេចដាក់លុយទៅឲ្យច្រើនៗ ព្រោះឃើញថាហាងភាគច្រើនមានការបញ្ចុះតម្លៃពិសេស។

#ផ្សារទំនើបខ្នាតយក្សនេះមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែ ស្ថិត (https://goo.gl/maps/K1bohZAZaG3Gbn3D9)

៣ Prince Supermarket International Plaza

ផ្ទុយពីផ្សារទំនើបផ្សេងៗ Prince Supermarket មិនមានហាងលក់សម្លៀកបំពាក់នោះទេ តែជាផ្សារទំនើបដែលបណ្តុំទៅដោយហាងចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ព្រមជាមួយនឹងទីធ្លារធំទូលាយ បរិយាកាសស្អាតប្លែក និងទីតាំងកណ្តាលទីក្រុង ប្រសិនបើចង់ទិញអាហារ ឬញុំាអី Prince Supermarket ជាជម្រើសដ៏ល្អមួយ។

#មហាវិថីសហព័ន្ធរុស្សី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ

៤ K Mall

អាចនិយាយថាជាផ្សារទំនើបដែលស្ថិតក្នុងចំណោមផ្សារទំនើបដែលមានការរចនាល្អបំផុតមួយនៅកម្ពុជា ដោយ K Mall បានគិតគួរពីលំហបៃតង ជុំវិញអគារ បែបធម្មជាតិ មើលទៅត្រជាក់ភ្នែក។ លើសពីនេះ K Mall ជាប់ទៅនឹងកីឡដ្ឋាន AIA Stadium ទៀតផង ដែលអ្នកទស្សនាអាចដើរទិញអ៊ីវ៉ាន់ និងនាំកូនៗទៅលេងកីឡដ្ឋានបាល់ទាត់ក្នុងពេលតែមួយ

#តាំងរបស់ផ្សារទំនើប ខេ ម៉ល (K Mall): https://bit.ly/3jDx4xi (ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ