អេមណាស់! មានតែជាង ៣ម៉ឺនដុល្លារ អាចទិញឡានខ្លាញ់គោដ៏ទំនើប JETOUR DASHING សេរ៊ីឆ្នាំ ២០២៤

ក្រុមហ៊ុន Jetour Cambodia រៀបចំកម្មវិធីដ៏ពិសេសសម្ពោធជាផ្លូវការ រថយន្តទំនើរបស៊េរីថ្មី បែបអនាគត JETOUR DASHING ឆ្នាំ ២០២៤ ។
អ្វីដែលគួរឱ្យកាន់តែទាក់ទាញ លើរថយន្តស៊េរីថ្មីនេះ គឺរូបរាងរចនាថ្មីបែបអនាគត ស្អាត ប្លែកភ្នែក។ ពិសេសផ្នែកខាងក្នុងមានការរចនាបែបតិចនិយម ទំនើបខ្លាំង ភា្ជប់មកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់អាល្លឺម៉ង់ មកជាមួយនូវប្រព័ន្ធសុវត្ថិភាពទំនើបជាច្រើន។

ចំណោះតម្លៃវិញគឺសមរម្យស្ទើរមិនគួរឲ្យជឿ តម្លៃប្រូម៉ូសិននៃការបើកសម្ពោធគឺត្រឹមជាង ៣ម៉ឺនដុល្លាតែប៉ុណ្ណោះ រួមជាមួយការផ្តល់ជូនកាដូពិសេសៗ ជាច្រើនទៀត។
ទិញឥលូវនេះ នឹងទទួលបានប្រ៉ូម៉ូសិនពិសេសៗដូចជា៖

  • ទទួលបានកាតសាំងរហូតដល់ 1000$
  • ការធ្វើស្លាកលេខវែងដោយឥតគិតថ្លៃ
  • ការបិត UV កញ្ជក់មួយជុំវិញរថយន្ត
  • កំរាលពិសេសមួយឈុត
  • ការប្តូរប្រេងដោយឥតគិតថ្លៃរហូតដល់ ៤ដង

គួរបញ្ជាក់ ការសម្ពោធរថយន្តដ៏ទំនើបមួយនេះ មានការចូលរួមយ៉ាងច្រើនកុះករជា ពីភ្ញៀវកិត្តិយសជាច្រើនរូបរួមមាន៖ អ្នកដឹកនាំជាន់ខ្ពស់របស់ Jetour Cambodia ថ្នាក់ដឹកនាំពីធនាគារ J-Trust Royal និង BRED Bank ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅក្នុងថ្ងៃពិធីសម្ពោធ។ ជាពិសេសក៏មានការចូលរួមពីសំណាក់អតិថិជនដែលតែងគាំទ្រម៉ាកយីហោ JETOUR ផងដែរ។


ក្នុងឱកាសនេះ លោក អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិ របស់ Jetour Cambodia បានថ្លែងប្រកបដោយសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែល DASHING ។ លោក ជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា និងជាជម្រើសទីមួយក្នុងបេះដូងអតិថិជន។ លោកបន្ថែមថាក្រុមហ៊ុន Jetour Cambodia នឹងប្តេជ្ញានាំចូលម៉ូដែលផ្សេងៗទៀតដើម្បីបំពេញតំរូវការនៃការប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជា ដូចជា SUV MPV និង Pick up ជាដើម។


រថយន្ត JETOUR DASHING ឆ្នាំ ២០២៤ នេះបានបំពាក់មកនូវជាមួយម៉ាស៊ីនដ៏ខ្លាំង 1.6L Turbo Charged V4 ដែលអាចធ្វើឱ្យមានសន្ទុះខ្លាំងជាមួយកំលាំងសេស ១៩៧ HP កម្លាំងរំមួល ២៣០ មានភាពងាយស្រួលសម្រាប់ការធ្វើដំណើរនៅពេលវ៉ាជែង ជាមួយនឹងការសន្សំសំចៃខ្ពស់។ អេក្រង់កម្សាន្តថាច់ស្ក្រីនធំជាងគេបង្អស់ 15.6អ៊ីញ ភ្ជាប់មកជាមួយប្រព័ន្ធ Apple Car Play / Android Auto ឥតខ្សែរ ប្រព័ន្ធបញ្ជាដេរបញ្ឆេះពីចំងាយ កៅអីរចនាបែបស្អ័រ និងមានខ្យល់ក្តៅត្រជាក់ទាំងសងខាង Hi-Fi loudspeakers 8 គ្រាប់ បាស់បុក ពីរោះ រណ្ដំ ម៉ាក Sony ចង្កៀងគុជ ភ្លឺខ្លាំង និងបញ្ចាទម្លាក់ដោយស្វ័យប្រវត្តិ។ ស្តុបខាងក្រោយជាប្រភេទ LED ចង្កៀងបំភ្លឺពេលថ្ងៃ Day Time Running Light យ៉ាន់កង់ទំហំ 20 អ៊ីញ ដំបូល Panoramic sunroof ដ៏ធំ កាមេរ៉ា 540 ដឺក្រេ ប្រព័ន្ធ Adaptive Cruise Control System Sensor ។ ទាំងអស់នេះ សុទ្ធសឹងតែបានបំពាក់មកនូវជាមួយ គ្រប់រថយន្ត JETOUR DASHING ឆ្នាំ ២០២៤ ទាំងអស់។


សូមបញ្ជាក់ថា JETOUR DASHING ឆ្នាំ ២០២៤ គឹមានតំលៃ 40,888$ ហើយតម្លៃប្រូម៉ូសិនពិសេសក្នុងឱកាសដាក់សម្ពោធនេះគឺ 36,888$ ជាមួយការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូពីក្រុមហ៊ុន Jetour Cambodia ផងដែរ។ ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់ដោយមិនតម្រូវការបង់មុន នោះទេ ការសិក្សា បង់រំលស់ងាយៗ និងអនុម័ត្ត ឆាប់រហ័ស។


ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖

  • លេខទំនាក់ទំនង៖ 𝟎17 713 713
  • ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *