ល្បីរឿង ឱក សុគន្ធកញ្ញា ចង់ធ្វើ Solo Concert ស្រាប់តែ ចិត្ត កញ្ចនា ក៏ចង់ធ្វើរឿងនេះដែរ!

ជារឿងដ៏គួរភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញការគាំទ្រដល់សំណើរពី Peypey Dy ដែលស្រមៃចង់ឃើញម្ចាស់បទ «ស្រលាញ់គឺលះបង់» ធ្វើ Solo Concert ក្រោយពីនាងខកខានចេញច្រៀងតាមកម្មវិធី​រយៈពេលជាយូរ។

មិនយូរក្រោយឃើញការឆ្លើយតបររបស់ម៉ាមីសម័យថ្មី សុគន្ធកញ្ញា រឿងរៀបចំ Solo Concert ស្រាប់តែតារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា ចេញមុខបង្ហោះបែបនេះភ្លាម «៣ ៤ឆ្នាំ ដែលខានធ្វើស្នាដៃល្អៗ ហើយខានធ្វើ solo concert ! បើសិនជាកញ្ចនាធ្វើ នឹងមានអ្នកចូលរួមអត់ណ៎ ! សូមស្រង់មតិ មួយមើល»

ឃើញការបង្ហោះនេះភ្លាម ហ្វេនៗរបស់ កញ្ចនា រំជើបរំជួលយ៉ាងខ្លាំងក្លា ចង់ឱ្យ Solo Concert កើតឡើងឱ្យបានឆាប់ៗ នឹងអាលបានឃើញរសជាតិថ្មីនៃចម្រៀងរបស់នាង ស្របពេលដែលតារា​ចម្រៀង​រូបនេះ ក៏ទើបប្រកាសពីភាពថ្មីប្លែកអស្ចារ្យនៃតន្ត្រី ដែលត្រៀមនាំទៅបង្ហាញលើឆាកមហោស្រព​អន្តរជាតិ​ Round Festival ប្រទេសកូរ៉េ​ ឆ្នាំ ២០២៤ ​ពេលឆាប់ៗនេះ។

គួររំឭកផងដែរថា ច្រើនឆ្នាំមកហើយដែល​ កញ្ចនា ខកខានរៀបចំកម្មវិធី Solo Concert ជូនប្រិយមិត្តកម្សាន្តអារម្មណ៍ និងផ្តល់ភាពសប្បាយរីករាយជាមួយគ្នា។ ប្រសិន​ម្ចាស់​បទ «ឈឺ» ពិតជារៀបចំកម្មវិធី Solo Concert ឡើងមែន ហ្វេនៗច្រើនកុះករពិតជាសម្រុកទៅចូលរួមមិនខានទេ ព្រោះតាមរយៈ Comment លើបណ្តាញសង្គមបង្ហាញឱ្យឃើញពីទំហំចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងបើសិន Solo Concert របស់ កញ្ចនា កើតឡើងមែននោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បើមិនចង់ជួបរឿងមិនល្អ គួរជៀសវាងជ្រើសរើសវត្ថុ ៦នេះ ជាកាដូជូនគូសង្សារក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

រាល់ពេលដែលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជិតឈានមកដល់ មានមនុស្សមិនតិចរូបទេ ដែលកំពុងតែស្វែងរកទិញកាដូយកជូនមនុស្សជាទីស្រឡាញ់ មិនថាឪពុកម្ដាយ មិត្តភក្ដិ ចៅហ្វាយនាយ និងជាពិសេសគឺ ដៃគូស្នេហា។ ដ្បិត ការ

ភរិយា ជា សុជាតិ មិនប្រកាន់អ្នកប្រមាថរូបរាងខ្លួន តែបែរជាពោលសរសើរស្វាមីពេញៗមាត់

ជំនួស​ឱ្យ​ការ​តបតទៅ​កាន់​បុគ្គល​មាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែល​មហាជនស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយារបស់​តារា​ចម្រៀង ជា​ សុ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាងត្រជាក់​ល្ហឹម​ ព្រម​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​

ក្រុម Biggles Big Band វង់តន្ត្រីចង្វាក់ jazz ដ៏ល្បីលើពិភពលោក នឹងមកសម្ដែងនៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal គ្រោងនឹងស្វាគមន៍ការត្រលប់មកវិញរបស់ Biggles Big Band ដែលជាវង់តន្រ្តីចង្វាក់ jazz ដ៏ល្បីល្បាញលើពិភពលោកពីទីក្រុង Amsterdam សម្រាប់ការសម្តែងរយៈពេលមួយយប់នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ

យូហៃ បទថ្មី «ស៊ីជម្ពូ» ft Jady តែបែរជាធ្វើឲ្យ រ៉េត ស៊ូហ្សាណា នៅមិនស្ងៀម

ក្រោយ​បទ​ថ្មី «ស៊ីជម្ពូ» របស់​តារា​ប្រុស យូហៃ បាន feat ជាមួយ Jady ក៏​ពិត​មែន តែ រ៉េត ស៊ូហ្សាណា ឯណោះ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ស៊ូហ្សាណា បាន​ share បន្ត​នូវ​បទ​ថ្មីរបស់ យូហៃ និង​ប្រើពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់ ធ្វើឲ្យ​ហ្វេន​ដែល​

Street Style ធម្មតាៗពីតារាខ្មែរកាត់បារាំង Mélia មួយឈុតណាក៏ទាក់ចិត្តដែរ!

Mélia Constantin ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ចំណេះដឹង រូប​សម្រស់ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ងារ​សិល្បៈ។ មាលា មិន​ត្រឹម​មាន​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ កញ្ញា​ក៏មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​

បង្ហាញមុខសិល្បករកំពូលៗដែលបានឡើងសម្ដែងកម្មវិធី Super Bowl Halftime Show ១០ ឆ្នាំចុងក្រោយ

Super Bowl គឺជាកម្មវិធី​ប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកល

Lisa បង្ហាញអារម្មណ៍ភិតភ័យខ្លាំង ខណៈចេញថតរឿងថ្ងៃដំបូងជាមួយក្រុមការងារហូលីវូដ

សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK គឺ Lisa បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើន សម្រាប់ភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”

បង្ហាញភាពយន្តកំពូលៗ ៥ រឿងសម្រាប់ឆ្នាំ២០២៥ ដែលចេញផ្សាយ Trailer ក្នុងកម្មវិធី Super Bowl

ក្រៅពីការប្រកួតបាល់ឱប និងការសម្ដែងដ៏ពិសេសរបស់កំពូលតារារ៉េប Kendrick Lamar កម្មវិធី Super Bowl ក៏បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រភាពយន្តហូលីវូដផងដែរ ខណៈស្ទូឌីយោភាពយន្តធំៗលើពិភពលោក

មានផ្ទៃពោះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្ដើមវិវឌ្ឍខ្លួនជាអ្នកជំនួញ

ពិធី​ការិនី​ធ្មេញ​ច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ទើប​ទទួល​បាន​កាដូ​ជា​ទី​គាប់​ចិត្ត គឺ​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នកនាង និង​ស្វាមី។ មិន​ត្រឹម​តែ​សម​ប្រាថ្នា​បាន​គ្រាប់​ពេជ្រ​ចូល​មក​ក្នុង​ជីវិត​ប៉ុណ្ណោះ