អ្នកចិញ្ចឹម Husky គួរជៀសវាងអាហារប៉ុន្មានប្រភេទនេះ

សម្រាប់អ្នកស្រឡាញ់ឆ្កែច្បាស់ជាស្គាល់ហើយនូវប្រភេទសុនខ Husky ដែលមានដើមកំណើតមកពីប្រទេសស៊ីបេរី។ ជាមួយគ្នានេះដែរ ពួកគេអាចត្រូវបានចាត់ទុកជាប្រភេទសត្វចិញ្ចឹមដែលត្រូវការការមើលថែឱ្យបានដិតដល់ ជាពិសេសគឺរបបអាហារ។ ដូច្នេះសម្រាប់អ្នកចិញ្ចឹម ឬមានបំណងចិញ្ចឹម Husky តើគួរជៀសវាងអាហារប្រភេទណាខ្លះ? យោងតាម world of dogz ​អាហារទាំងនោះមានដូចជា៖

១. ត្រីឆៅ៖ នៅក្នុងត្រីឆៅអាចមានផ្ទុកប៉ារ៉ាស៊ីត និងជាតិបារតខ្ពស់ដែលអាចបង្កជាបញ្ហាសម្រាប់ husky។ ប្រសិនបើយើងឱ្យពួកគេស៊ីត្រីឆៅ នោះប៉ារ៉ាស៊ីតនឹងឆ្លងចូលក្នុងរាងកាយគេហើយក៏អាចបណ្ដាលឱ្យពួកគេឈឺក្រពះបានផងដែរ។

២. ខ្ទឹមបារាំង៖ វាមិនមែនជារឿងល្អសម្រាប់ husky ឡើយដែលពួកគេស៊ីខ្ទឹមបារាំងមិនថាឆ្អិន ឬឆៅនោះទេ។  ដោយសារនៅក្នុងខ្ទឹមបារាំងមានសារធាតុពុលមានឈ្មោះថា N-propyl disulfide ដែលអាចបំបែកកោសិកាឈាមក្រហម និងបង្កើតជាតិពុលក្នុងរាងកាយពួកគេបានយ៉ាងងាយ។  

៣. ខ្ទឹមស៖ ខ្ទឹមសក៏អាចបង្កគ្រោះថ្នាក់ដល់ husky ដែរ។ យោងតាម Merck​ សៀវភៅណែនាំរបស់ពេទ្យសត្វបានបង្ហាញថាសារធាតុ Thiosulfate ដែលនៅក្នុងខ្ទឹមសអាចចូលទៅបំផ្លាញកោសិកាឈាមក្រហមរបស់ពួកគេ និងជាមូលហេតុធ្វើឱ្យពួកគេស្លេកស្លាំងផងដែរ។

៤. ឆ្អឹង៖ ក្រពះរបស់ husky មិនអាចរំលាយឆ្អឹងបានងាយនោះទេ។ បំណែកឆ្អឹងទាំងនោះអាចនឹងមានហានិភ័យស្ទះផ្លូវដង្ហើមពួកគេបាន។ មិនតែប៉ុណ្ណោះ ភាពមុតស្រួចនៃបំណែកឆ្អឹងនឹងធ្វើឱ្យមាត់ ក្រពះ អណ្ដាត និងពោះវៀនរបស់ពួកគេរងរបួសបានផងដែរ។

៥. អាហារផ្អែម៖ នៅក្នុងអាហារគឺមានផ្ទុកនូវសារធាតុ xylitol ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមពួកគេធ្លាក់ចុះបាន។ ក្នុងករណីខ្លះ វាអាចធ្វើឱ្យពួកគេមានបញ្ហាមាត់ធ្មេញ លើសទម្ងន់ និងទឹកនោមផ្អែមថែមទៀតផង។

៦. គ្រាប់ធញ្ញជាតិ៖​ មិនមែនគ្រាប់ធញ្ញជាតិគ្រប់ប្រភេទសុទ្ធតែមានផលប៉ះពាល់សម្រាប់ husky នោះទេ។ ប៉ុន្តែគ្រាប់ធញ្ញជាតិភាគច្រើនគឺមានផ្ទុកនូវជាតិខ្លាញ់ខ្ពស់ខ្លាំងដែលអាចធ្វើឱ្យជាតិពុលក្នុងខ្លួនពួកគេកើនឡើងបាន ព្រមទាំងអាចឈានដល់ការខូចលំពែងថែមទៀតផង។ លើសពីនេះទៀត គ្រាប់ធញ្ញជាតិក៏អាចធ្វើឱ្យពួកគេបាត់បង់ជាតិទឹកបានផងដែរ។

៧. ផ្លែប័រ៖ យោងតាមគេហទំព័រAmerican Kennel Club​ បានបង្ហាញថាសារធាតុ persin នៅក្នុងផ្លែប័រអាចធ្វើឱ្យ husky ពុលបាន។ ប្រសិនបើបរិមាណ persin ពេកអាចបណ្ដាលឱ្យពួកគេក្អួត រាក និងមានការខូចខាតបេះដូងថែមទៀតផង។

៨. គ្រឿងស្រវឹង៖ គ្រឿងស្រវឹងគឺជាថ្នាំពុលដ៏គ្រោះថ្នាក់បំផុតសម្រាប់ husky។ វាអាចធ្វើឱ្យពួកគេក្អួត ទន់ជើង កម្ដៅក្នុងខ្លួនធ្លាក់ចុះ ថប់ដង្ហើម និងឡើងកម្រិតជាតិអាស៊ីតផងដែរ។ លើសពីនេះទៀត គ្រឿងស្រវឹងក៏អាចធ្វើឱ្យពួកគេកើតជំងឺបាក់ទឹកចិត្ត សន្លប់ ប្រកាច់ ឬអាចឈានដល់មានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។

៩. នំប៉័ង៖ ម្សៅមេនំប៉័ងនឹងបណ្ដាលឱ្យក្រពះពួកគេមានបញ្ហា និងធ្វើឱ្យកើនឡើងនូវកម្រិតជាតិពុលនៃអេតាណុលសាយភាយទៅក្នុងចរន្តឈាមផងដែរ។ ដូច្នេះនៅពេល husky ស៊ីនំប៉័ងអាចនឹងធ្វើឱ្យពួកគេហើមពោះ។

១០. អាហារដុះផ្សិត៖ អាហារដែលដុះផ្សិតមានផ្ទុកនូវសារធាតុ mycotoxins ដែលប្រៀបដូចជាជាតិពុលសម្រាប់ husky ដែរ។ នៅពេលដែលពួកគេពុលអាហារទាំងនោះ ពួកគេនឹងមានអាការៈដូចជាប្រកាច់ និងញ័រ។ ក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យពួកគេបាត់បង់ជីវិតថែមទៀតផង។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចិញ្ចឹម ឬមានបំណងចិញ្ចឹម husky គួរប្រុងប្រយ័ត្នចំពោះចំណីអាហាររបស់ពួកគេឱ្យមែនទែនដោយសារគេងាយនឹងរងផលប៉ះពាល់ណាស់។ ពេលខ្លះយើងគិតថាអាហារទាំងនោះគឺធម្មតាទេ ប៉ុន្តែសម្រាប់ husky អាហារខ្លះពិតជាគ្រោះថ្នាក់ចំពោះពួកគេណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ