ទាំងនេះហើយ ជាយុវជនខ្មែរប្រុស-ស្រី ៥ រូប តែងផលិតវីដេអូល្អៗ អប់រំ លើកទឹកចិត្ត ចំណេះដឹងពេញខ្លួន

មាតិកាអប់រំ លើកទឹកចិត្ត ការបញ្ជ្រាបសាវិជ្ជមាន និងចំណេះដឹងល្អៗ គឺពិតជាមានសារៈសំខាន់បំផុត នៅលើបណ្ដាញសង្គមនានា ដែលជះឥទ្ធិពលបែបវិជ្ជមានទៅដល់យុវជន ជាពិសេសយុវជនវ័យក្មេងដែលជាធនធានមនុស្សរបស់ប្រទេសជាតិ។ ដូច្នេះនៅថ្ងៃនេះ AMS-Infotainment ​សូមលើកយកអ្នកផលិតមាតិកាអប់រំ លើកទឹកចិត្ត ល្បីៗ ៥ រូប ដែលពួកគេមានស្នាដៃល្អៗជាច្រើន ចូលរួមចំណែកលុបបំបាត់មាតិកាអវិជ្ជមាននៅលើបណ្ដាញសង្គម ដែលអាចជះផលអាក្រក់ដល់យុវជន។ បុគ្គលទាំង ៥ ដែលយើងលើកមកនិយាយពេលនេះរួមមាន៖

១.លោក នឹម ឈុន្នី

បុគ្គលទី១ ដែលយើងលើកមកនិយាយនៅពេលនេះ គឺជាគ្រូបណ្ដុះបណ្ដាល និងជាអ្នកអប់រំផ្លូវចិត្តដ៏ល្បីមួយរូបនៅកម្ពុជា។ ជារឿយៗលោកតែងតែបង្ហាញមុខនៅលើវេទិកានានាដែលពាក់ព័ន្ធនឹងកម្មវិធីចែករំលែកចំណេះដឹង ការអប់រំ និងការលើកទឹកចិត្ត។ ស្ថាបនិកក្រុមហ៊ុនបណ្ដុះបណ្ដាលវិបស្សនារូបនេះក៏តែងផលិតនូវមាតិកាល្អៗ បង្ហោះនៅលើបណ្ដាញសង្គមរបស់លោកមិនថាជាវីដេអូ ឬជាសំណេរ ឃ្លា ប្រយោគនោះទេ។

ការប្រើប្រាស់ភាសានិយាយផ្អែមស្រទន់ ពោរពេញដោយអត្ថន័យ ផ្សាភ្ជាប់នឹងបញ្ហារស់នៅរបស់មនុស្សក្នុងសង្គម ធ្វើឱ្យអ្នកស្ដាប់ទទួលបាននូវចំណេះដឹងល្អៗ ពាក្យពេចន៍ល្អៗ ដែលអាចជួយឱ្យអារម្មណ៍បានធូរស្បើយពីបញ្ហាដែលកំពុងជួបប្រទះ។ រាល់ការចែករំលែករបស់លោកប្រៀបដូចជាពន្លឺជួយបំភ្លឺដល់អ្នកកំពុងជួបបញ្ហា ទុក្ខលំបាក ឱ្យទទួលបានគំនិតថ្មីៗ និងបណ្ដុះឱ្យមានស្មារតីតស៊ូ ពុះពារនៅក្នុងជីវិតបន្តទៅមុខទៀត។

២.កញ្ញា នុត ក្លារ៉ា

ស្ត្រីខ្មែរវ័យក្មេងរូបនេះវិញ មិនត្រឹមតែមានរូបសម្បត្តិស្រស់សោភាប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាបុគ្គលពោរពេញដោយចំណេះដឹង និងបទពិសោធពេញខ្លួន។ ជារឿយៗកញ្ញា នុត រដ្ឋា ឬអ្នកគ្រប់គ្នាស្គាល់តាមរយៈបណ្ដាញសង្គម នុត ក្លារ៉ា តែងបង្ហាញមុខនៅលើវេទិកាជាច្រើន ដែលទាក់ទងនឹងការបណ្ដុះបណ្ដាល ការអប់រំ លើកទឹកចិត្តទៅដល់យុវជន តាមរយៈការរៀបចំពីស្ថាប័នពាក់ព័ន្ធផ្សេងៗ។

ក្រឡេកមកមើលបណ្ដាញសង្គមរបស់នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Apsara Media Service រូបនេះវិញ ក៏តែងតែចែករំលែកចំណេះដឹងល្អៗដ៏សម្បូរបែប ក្នុងគោលបំណងឱ្យអ្នកទស្សនាទទួលបាននូវគំនិតល្អៗជាច្រើន យកមកត្រិះរិះពិចារណា ធ្វើយ៉ាងណាឱ្យការរស់នៅកាន់តែល្អប្រសើរ។ ការប្រើប្រាស់ពាក្យពេចន៍ល្អៗ ងាយយល់ ងាយទទួលបាន គឺជាអ្វីដែលនាំឱ្យមនុស្សជាច្រើនចូលចិត្តស្ដាប់ការចែករំលែករបស់ កញ្ញា ក្លារ៉ា។ ជាពិសេសប្រធានបទ និងខ្លឹមសារ ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ជាអ្វីដែលគ្រប់គ្នាចង់ដឹង។

៣.លោក ប៉េងអាន

ដោយឡែកមកដល់យុវជនវ័យក្មេងរូបនេះវិញ លោកក៏ជាអ្នកជំនាញផ្នែកផ្លូវចិត្តមួយរូបនៅប្រទេសកម្ពុជា។ ប៉េងអាន តែងផលិតនូវមាតិកាល្អៗជាច្រើនរាប់មិនអស់ មិនថាទាក់ទងនឹងបញ្ហាការងារ ទំនាក់ទំនង ស្នេហា គ្រួសារ បញ្ហាហិរញ្ញវត្ថុ និងជាពិសេសវីដេអូបែបលើកទឹកចិត្ត។ រាល់វីដេអូនីមួយៗរបស់កំលោះសង្ហារូបនេះ សុទ្ធតែជាប្រធានបទសំខាន់ៗដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ។ អត្ថន័យនៃវីដេអូ និងមាតិកានានារបស់គេ គឺក្នុងន័យឱ្យអ្នកទស្សនាទទួលបានគន្លឹះល្អៗ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ឬជាសាល្អៗនាំឱ្យអ្នកគ្រប់គ្នា ទទួលបានអារម្មណ៍ល្អប្រសើរបន្ទាប់ពីស្ដាប់ការចែករំលែករបស់គេ។

៤.អ្នកនិពន្ធ គឹម ឌីណា

អ្នកនិពន្ធប្រលោមលោកវ័យក្មេង សម្រស់ស្រស់សោភា គឹម ឌីណា ក៏ជាបុគ្គលគន្លឹះមួយរូប ដែលតែងតែចែករំលែកនូវមាតិកាល្អៗជាច្រើន។ ម្ចាស់ស្នាដៃសៀវភៅលើកទឹកចិត្ត «មនុស្សបាក់ទឹកចិត្ត» តែងរិះរកប្រធានបទសំខាន់ៗដែលទាក់ទងនឹងការរស់នៅរបស់មនុស្សគ្រប់រូប។ ជាពិសេសប្រធានបទដែលផ្សាភ្ជាប់នឹងបញ្ហារស់នៅ ទំនាក់ទំនង បញ្ហាស្នេហា គ្រួសារជាដើម។ ភាគច្រើនការចែករំលែកទាំងនោះ កើតចេញពីបទពិសោធដែលនាងបានឆ្លងកាត់ ហើយវាគឺជាសាល្អៗឱ្យអ្នកគ្រប់គ្នាទទួលបាននូវគន្លឹះល្អៗដើម្បីយកមកអនុវត្ត។ ពាក្យពេចន៍ច្បាស់ៗ បង្កប់ដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ គឺជាអ្វីដែលនាំឱ្យមនុស្សជាច្រើនចូលចិត្តមាតិការបស់អ្នកនិពន្ធ គឹម ឌីណា។

៥.កញ្ញា សេង ហ្គិចលី

មកដល់យុវតីវ័យក្មេងចុងក្រោយដែលយើងលើកយកមកនិយាយពេលនេះ គឺកញ្ញា សេង ហ្គិចលី ដែលអ្នកគ្រប់គ្នាស្គាល់នាងតាមរយៈទំព័រហ្វេសប៊ុកផេក Seng Gechly។ យុវតីរូបនេះក៏ជាអ្នកនិពន្ធសៀវភៅបែបអប់រំ និងលើកទឹកចិត្តមួយរូបដែលកំពុងមានឈ្មោះល្បីក្នុងស្រទាប់យុវជនវ័យក្មេងនាបច្ចុប្បន្ននេះ។ ក្រៅពីជាអ្នកនិពន្ធរូបនាងបានផលិតនូវមាតិកាល្អៗជាច្រើន ដែលសុទ្ធតែមានអត្ថប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសយុវជនវ័យក្មេង។ ប្រធានបទរបស់ ហ្គិចលី សុទ្ធតែជារឿងសំខាន់ៗ ដែលជាសាដាស់តឿន គន្លឹះល្អៗ ជុំវិញការស់រស់នៅ ការសិក្សា បញ្ហានានាដែលកើតឡើងក្នុងជីវិតមនុស្សម្នាក់ៗ។ ក្រោយទស្សនានូវមាតិកាទាំងនោះ យើងអាចទទួលបាននូវសារអប់រំ លើកទឹកចិត្ត និងចំណេះដឹងដ៏ទូលំទូលាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *