ភាពយន្តរ​ន្ធត់បែបល្បែងពិឃាដ ៥ រឿងស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តរឿង Squid Game

កាលពីចុងឆ្នាំ ២០២១ អ្នកនិយមទស្សនាភាពបែបរន្ធត់ និងយុទ្ធសាស្រ្តមិនតិចទេ ដែលបានលើកយករឿងទាក់ទងនឹងល្បែងកម្សាន្តចម្លែករបស់កូរ៉េខាងត្បូង Squid Game មកនិយាយ មិនថាពីហ្គេមប្លែកៗដែលស្ទើរតែគ្មានអ្នកគិតដល់ ក៏ដូចជាចិត្តសាស្រ្តរបស់តួអង្គនីមួយៗនៅក្នុងសាច់រឿង។ នៅចុងឆ្នាំនេះទៀតសោត Squid Game ក៏ទើបតែបានចេញរដូវកាលបន្ទាប់របស់ខ្លួនកាលពីថ្ងៃទី ២៦ ខែធ្នូថ្មីៗនេះ ដែលមានសាច់រឿងទាក់ទាញមិនចាញ់គ្នាប៉ុន្មាននោះទេ។

ដោយឡែក សម្រាប់ទស្សនិកជនរូបណាដែលទស្សនារឿងភាគរបស់កូរ៉េខាងត្បូងមួយនេះទាំងពីររដូវកាលចប់ហើយ តែនៅមិនទាន់អស់ចិត្តចង់នៅឡើយ ថ្ងៃនេះ AMS សូមណែនាំរឿងរន្ធត់ទាក់ទងនឹងល្បែងកម្សាន្តអាថ៌កំបាំងចំនួន​ ៥ចំណងជើង ដែលអ្នកគាំទ្ររបស់ Squid Game មិនគួររំលង។

១. Battle Royale

Battle Royale ជាភាពយន្តកុនរន្ធត់មួយដែលបានចាក់ផ្សាយតាំងតែពីឆ្នាំ ២០០០ ដោយយកលំនាំទៅតាមប្រលោមលោកភ័យរន្ធត់របស់លោក Koushun Takami។ មូលហេតុដែលអ្នកអាចនឹងចូលចិត្តរឿងនេះ ព្រោះនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Variety លោក Hwang Dong-hyuk ដែលជាអ្នកនិពន្ធ​ និងដឹកនាំរឿង Squid Game បានប្រាប់ថា Battle Royale ជារឿងមួយដែលចូលរួមបំផុសគំនិតរបស់គាត់ក្នុងការសរសេររឿងដ៏ជោគជ័យរបស់ខ្លួន។

ភាគយន្តរន្ធត់ពីប្រទេសជប៉ុនមួយនេះ និយាយពីសិស្សថ្នាក់ទី៩ ចំនួន ៤២នាក់ដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលផ្តាច់ការ ដើម្បីចូលរួមលេងនៅល្បែងមួយដែលមានឈ្មោះថា Battle Royale។ ក្រោយជ្រើសរើសបានគ្រប់គ្នាហើយ រដ្ឋាភិបាលផ្តាច់ការនោះបានបញ្ជូនពួកគេទៅកោះដាច់ស្រយាលមួយ និងបង្ខំឱ្យសិស្សទាំងនេះប្រយុទ្ធគ្នាដល់ស្លាប់រៀងខ្លួន រហូតនៅសល់តែបេក្ខភាពម្នាក់គត់ដែលជាអ្នកឈ្នះ។

២. Alice in Borderland

បើសិនជាអ្នកចូលចិត្តភាពឃោឃៅ និងល្បែងចម្លែកៗនៅក្នុងរឿង Squid Game អ្នកក៏ប្រហែលជាចូលចិត្តរឿង Alice in Borderland ដូចគ្នាដែរ។ ភាពយន្តភាគដ៏ល្បីល្បាញមួយនេះបានចេញផ្សាយរដូវកាលដំបូងរបស់ខ្លួនតាំងតែពីឆ្នាំ ២០២០ មកម៉្លេះ ហើយបច្ចុប្បន្នរឿងរន្ធត់មួយនេះមានរហូតដល់ទៅ ៣ រដូវកាលទៅហើយ ដែលគ្រោងនឹងបញ្ចាំងនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។

ផ្អែកទៅតាមសៀវភៅរឿងរូបភាពរបស់លោក Haro Aso រឿង Alice in Borderland និយាយអំពីមនុស្សមួយក្រុមដែលជាប់គាំងនៅក្នុងពិភពចម្លែក និងគ្រោះថ្នាក់មួយ។ ដើម្បីរស់ ពួកគេមានវិធីសាស្រ្តតែមួយគត់ នោះគឺការចូលរួមប្រកួតនៅក្នុងល្បែង ដែលពេញទៅដោយអន្ទាក់ចាំចាប់យកជីវិតរបស់ពួកគេគ្រប់ពេលវេលា។

៣. Escape Room

ស្ថិតនៅក្នុងប្រភេទភាពយន្តរន្ធត់ និងចិត្តសាស្រ្ត Escape Room ជារឿងរ៉ារបស់មនុស្ស ៦នាក់ដែលមានបទពិសោធន៍ និងចំណេះជំនាញផ្សេងៗគ្នា មកចូលរួមប្រកួតក្នុងហ្គេម Escape Room ដើម្បីប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ដោយជាប់គាំងនៅក្នុងបន្ទប់ចម្លែកៗដែលជាអន្ទាក់របស់ល្បែងមួយនេះ អ្នកទាំង ៦ត្រូវស្វែងរកដំណោះស្រាយដែលជាសោរនាំអ្នកលេងទាំងអស់ទៅកាន់បន្ទប់បន្តបន្ទាប់ទៀត។​

ត្បិតខុសគ្នាពីរឿង Squid Game ដែលអ្នកចូលរួមលេងទាំងអស់ត្រូវដោះស្រាយចំណោទរៀងៗខ្លួន តែសម្រាប់ភាពយន្តអាមេរិកដែលផលិតឡើងកាលពីឆ្នាំ ២០១៩ នេះវិញ អ្នកទាំង ៦អ្នកនេះត្រូវរួមដៃគ្នាស្វែងរកគន្លឹះសម្ងាត់ដើម្បីអាចមានជីវិតរស់បាន។

៤. As the Gods Will

As the Gods Will គឺជាភាពយន្តភ័យរន្ធត់បែបអបិយជំនឿរបស់ជប៉ុននិយាយអំពីសិស្សវិទ្យាល័យមួយក្រុមដែលត្រូវបានគេបង្ខំឱ្យប្រកួតប្រជែងក្នុងហ្គេមដ៏សាហាវមួយដើម្បីមានជីវិតរស់។ សាច់រឿងផ្ដោតសំខាន់ទៅលើតួឯក Shun Takahata ដែលបានចូលរួមក្នុងល្បែងនេះជាមួយនឹងមិត្តភ័ក្តិដទៃទៀត។ ខុសពីអ្នកដទៃ Shun Takahata មិនត្រឹមតែមានគោលដៅចង់ឈ្នះព្រោះតែជីវិតរបស់ខ្លួននោះទេ តែគេចង់បកអាក្រាតថាអ្នកណាជាអ្នកដែលនៅពីក្រោយរឿងនេះ។

កន្លងមក អ្នកដែលធ្លាប់ទស្សនាភាពយន្តទាំងពីរនេះ ធ្លាប់បានលើកឡើងពីភាពស្រដៀងគ្នារវាងភាពយន្តទាំង ២រឿង ជាពិសេសនៅត្រង់ល្បែង Red Light Green Light ដែលយើងចំណាំហៅថាល្បែង “កូរៗវ៉ា” តែម្ដង។ ដោយឡែក លោក Hwang Dong-hyuk បានចេញបញ្ជាក់យ៉ាងច្បាស់ថា លោកបានចាប់ផ្ដើមនិពន្ធរឿងរបស់ខ្លួនតាំងតែពីឆ្នាំ ២០០៨មកម៉្លេះ ហើយរឿង As the Gods Will ទើបតែចេញកាលពីឆ្នាំ ២០១៤នេះទេ៕

៥.The Hunger Games

The Hunger Gamesជាភាពយន្តដែលផលិតឡើងតាមលំនាំរបស់ប្រលោមលោកដែលសរសេរដោយ Suzanne Collins។ សាច់រឿងកើតឡើងនៅក្នុងលោកអនាគតដែល ក្មេងស្រីជំទង់ Katniss Everdeen បានក្លាយជាតំណាងនៃស្រុករបស់ខ្លួន ដើម្បីចូលរួមប្រកួតយកស្លាប់យករស់ជាមួយនឹងក្មេងជំទង់ ២៣ នាក់ផ្សេងទៀត។

ត្បិតមិនមែនល្បែងក្នងប្រភេទតែមួយដូចគ្នានឹង Squid Game តែភាពយន្តដែលផលិតតាំងតែពីឆ្នាំ ២០១២មួយនេះ មានឈុតឆាកប្រយុទ្ធគ្នាច្រើន និងមានភាពស្មុគស្មាញដែលធ្វើ​​ឱ្យអ្នកទស្សនាជក់ចិត្តរួមគ្នាវិភាគទៅតាមដំណើររឿង។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *