កំពូលតារាចម្រៀងកូរ៉េទាំង ១០ ដែលដណ្ដើមបេះដូងអ្នកស្ដាប់បានច្រើនបំផុតប្រចាំឆ្នាំ ២០២៤

ឆ្នាំ២០២៤ ជាឆ្នាំដ៏រុងរឿងមួយក្នុងវិស័យតន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមគ្នានឹងតារាក្មេងៗកំពុងតែព្យាយាមកសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃចម្រៀងថ្មីៗ ២០២៤ក៏ជាឆ្នាំមួយដែលតារាជំនាន់មុនៗជាច្រើនរូបបានត្រលប់មកគ្រងតំណែងលើឆាកតន្រ្តីម្ដងទៀត ក្រោយសម្រាកអស់ពេលរាប់ឆ្នាំរួចមកហើយ។ តួយ៉ាង​ ក្រុមចម្រៀងនារី 2NE1 និង ស្ដេចខេប៉ុប G-dragon ជាដើម។

ស្របពេលដែលឆ្នាំ ២០២៥នឹងចូលដល់មកក្នុងពេលមិនប៉ុន្មានថ្ងៃទៀតនេះ កិច្ចការមួយដែល Gallup តែងធ្វើជារៀងរាល់ឆ្នាំនោះ គឺការស្រង់មតិពីប្រជាជនកូរ៉េខាងត្បូងសម្រាប់កាយល់ឃើញទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ជាក់ស្ដែង នៅចុងឆ្នាំ២០២៤នេះក៏មិនខុសគ្នាដែរ វិទ្យាស្ថានស្រាវជ្រាវខាងលើបានធ្វើការស្រង់មតិពីតារាចម្រៀងក្នុងដួងចិត្តរបស់ប្រជាជនក្នុងស្រុក ដោយមានអ្នកចូលរួមសរុបចំនួន ៥២០០នាក់។

ជាលទ្ធផល តារាទាំង ១០រូប និងក្រុមនេះ ជាសិល្បករផ្នែកចម្រៀងដែលមានអ្នកស្ដាប់អាយុចន្លោះពី១៣ ទៅ៣៩ឆ្នាំចូលចិត្តច្រើនបំផុត៖

១០. Lee Mujin

ផ្ដើមដោយតារាប្រុសទោល Lee Mujin ជាតារាខេប៉ុបមួយរូបដែលទទួលបានភាពល្បីល្បាញតាមរយៈកម្មវិធីចម្រៀងផ្ទាល់ខ្លួន LeeMujin Service ​ជាមួយនឹងសំឡេងបោះឆ្នោតចំនួន ៣.៩ភាគរយ។

៩. Lim Young Woong

តារាចម្រៀងម្ចាស់ពានរង្វាន់ពីកម្មវិធីប្រកួតប្រជែង Mr. Trot រូបនេះ​ ទទួលបានប្រជាប្រិយភាពលំដាប់លេខ៩ ដោយ Lim Young Woong ទទួលបានសំឡេងបោះឆ្នោតចំនួន ៥.៤ភាគរយ។

៨. Rosé

មួយក្នុងចម្រៀងដែលផ្ទុះខ្លាំងបំផុតនៅចុងឆ្នាំនេះ ប្រហែលជាមិនអាចមិននឹកដល់បទ APT. របស់ Rosé បាននោះទេ។ ហេតុដូច្នេះហើយ​ តារាស្រីសមាជិកក្រុម BLACKPINK រូបនេះ ទទួលបានបេះដូងពីអ្នកស្ដាប់ ៧.៧ភាគរយ ព្រមគ្នានឹងតំណាងជាម្នាក់ក្នុងចំណោមតារាទាំង១០រូប ដែលស្ថិតនៅក្នុងដួងចិត្តអ្នកស្ដាប់ដែលមានអាយុ ៤០ឆ្នាំផងដែរ។

៧. BLACKPINK

ត្បិតមិនបានរួមការងារក្រុមក៏ពិតមែន ក៏ប៉ុន្តែBLACKPINK នៅតែស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រ។ ជាក់ស្ដែង តារាស្រីទាំង ៤នេះទទួលបានសំឡេងគាំទ្រក្នុងកម្រិត ៨ភាគរយ ជាប់ចំណាត់ថ្នាក់លេខ ៧នៅលើតារាងនេះ។ ដូចគ្នាដែរ បើនៅក្នុងចំណោមទស្សនិកជនអាយុ ១៩ ដល់២៩ឆ្នាំ BLACKPINK ជាក្រុមចម្រៀងខេប៉ុបដែលទទួលបានការពេញនិយមលំដាប់លេខ ៥។

៦. DAY6

២០២៤ ជាឆ្នាំមាសមួយរបស់ក្រុមចម្រៀងខេប៉ុបបុរសមួយនេះ។ ជាក់ស្ដែង ក្រោយពីប្រឡូកក្នុងវិស័យតន្រ្តីអស់ពេល៩ឆ្នាំ ទីបំផុត DAY6 បានឈ្នះពានរង្វាន់ Daesang ជាលើកដំបូងកាលពីខែវិច្ឆិកាកន្លងទៅ។ ជាលទ្ធផល បុរសទាំង ៤រូបនេះទទួលបានសំឡេងបោះឆ្នោតចំនួន ៨.៥ភាគរយ នាំយកចំណាត់ថ្នាក់លេខ៦ ជាតារាចម្រៀងដែលប្រជាជនកូរ៉េខាងត្បូងចូលចិត្តបំផុត។

៥. IVE

ជាមួយនឹងសំឡេងឆ្នោត ១០.២ភាគរយ IVE ជាក្រុមខេប៉ុបនារីដែលទទួលបានការគាំទ្រក្នុងលេខរៀងទី ៥។ នៅឆ្នាំ២០២៤នេះ អ្នកទាំង ៦រូបបានចេញស្នាដៃចម្រៀងរួមគ្នាជាច្រើនបទ ដូចជាបទ Supernova Love, Crush និង Summer Festa ជាដើម។

៤. BTS

២០២៤ ជាឆ្នាំមួយដែលសមាជិកក្រុមជាច្រើនរូបបានចូលខ្លួនបម្រើជាតិ តែភាពល្បីល្បាញរបស់ BTS នៅតែមានសន្ទុះខ្លាំងនៅឡើយ។ ក្នុងចំណាត់ថ្នាក់លេខ ៤ បុរសទាំង ៧ទទួលបានសំឡេងគាំទ្រចំនួន ១០.៧ភាគរយ ជាក្រុមបុរសដែលដណ្ដើមបេះដូងទស្សនិកជនបានច្រើនបំផុតនៅក្នុងឆ្នាំនេះ។

៣. aespa

សមឈ្មោះជាក្រុមនារីដែលលេចធ្លោបំផុតនៅក្នុងកម្មវិធី MAMA 2024 ជាមួយនឹងពានរង្វាន់រហូតដល់ទៅ ៦ aespa ជាតារាស្រីដែលស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនកូរ៉េខាងត្បូងចំនួន ១៣.៣ គិតជាភាគរយ ដណ្ដើមបានលំដាប់លេខ ៣នៅលើតារាងនេះ។

២.IU

មិនមែនជារឿងចម្លែកនោះទេសម្រាប់តារាពហុជំនាញរូបនេះ ព្រោះកន្លងមក​ IU ជាសិល្បករដែលមានប្រជាប្រិយភាពបំផុតមួយ មិនដែលថមថយ។ ក្នុងនាមជាតារាស្រីដែលមានសំនៀងស្រទន់ និងចិត្តបុណ្យ នៅវ័យ៣០ឆ្នាំស្ដើង IU ជាអ្នកចម្រៀងលំដាប់លេខ ២ ជាមួយនឹងសំឡេងបោះឆ្នោត ២០.៦ភាគរយ។

១.​ NewJeans

បើទោះបីជានៅក្នុងឆ្នាំនេះ NewJeans មានបញ្ហាចម្រូងចម្រាសច្រើនក៏ពិតមែន ​ តែសមាជិកទាំង ៥រូបនៅតែអាចរក្សាតំណែងលំដាប់លេខ ១បាននៅឡើយ។ នេះជាឆ្នាំទី២​ហើយ ដែលម្ចាស់បទ Supernatural ស្ថិតនៅលើតារាងកំពូលនេះ ជាមួយនឹងសំឡេងគាំទ្រចំនួន ២៥.៥ភាគរយ ខណៈដែលឆ្នាំទៅ NewJeans​ ទទួលបាន ២៥.៧ភាគរយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីសិល្បករទាំង ១០នាក់ និងក្រុមខាងលើ តារាចម្រៀងដែលស្ថិតនៅក្នុងលំដាប់លេខ១១ ដល់២០ដែលមានអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ មានឈ្មោះរៀងតាមលំដាប់ដូចជា SEVENTEEN, (G)I-DLE,AKMU, Sung Si Kyung, Zico, BIBI, G-DRAGON, LE SSERAFIM, Jannabiនិង TWICE៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *