មិនដែលឲ្យហ្វេនទាស់ចិត្ត! បទថ្មី វណ្ណដា ចេញតែប៉ុន្មានថ្ងៃ អ្នកមើលជាង ១ លានដង

ថ្ងៃ Countdown ឆ្លង​ឆ្នាំ​ថ្មី​តារា​រ៉េប​លំដាប់​កំពូល វណ្ណដា ក៏​បាន​ទម្លាក់​បទ​ថ្មី “All In” ដើម្បី​ជា​កាដូ​ស្វាគមន៍​ឆ្នាំថ្មី ក៏​ដូចជា​ជូន​ដល់​អ្នក​គាំទ្រ​ផង​ដែរ ព្រោះ​រាល់ឆ្នាំ​ម្ចាស់​បទ “Solo” រូប​នេះ​មិន​ដែល​ខកខាន​ក្នុង​ការ​ទម្លាក់​ចម្រៀង​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ទេ។

“All In” ពិតជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ ទាំង​សង្វាក់ និង​អត្ថន៧យ​ផ្សេង​ៗ​នៅតែ​ល្អ និង​ដិត​ជាប់​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​ស្ដាប់​ម្ដង​ហើយ​ម្ដង​ទៀត។ បទ​ចម្រៀង “All In” បើ​ទោះ​ជា​ចេញ​ត្រឹម OFFICIAL AUDIO ក៏​ពិត​មែន តែ​មិន​មែន​ជា​ឧបសគ្គ​រារាំង​ឡើយ អ្នក​គាំទ្រ​នៅតែ​ចូល​ទៅ​មើល​ច្រើន​ព្រោះ​ជា​បទ​ដ៏​ពីរោះ។

​នៅ​ថ្ងៃ​នេះ​ដែរ វណ្ណដា បាន​ប្រកាស​ថា​បទ​ថ្មី​របស់​ខ្លួន​នោះ​ទើប​ចេញ​បាន ៣ ៤ ថ្ងៃ​ពិត​មែន តែ​មាន​អ្នក​ចូល​ទៅ​ស្ដាប់ និង​មើល​រហូត​ដល់ ១.១ លាន​ដង​ទៅ​ហើយ។ សម្រាប់​បទ​នេះ​ដែរ វណ្ណដា ក៏​បាន​យក​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ខនសឺត​ថ្ងៃ Countdown នា​ខេត្ត​សៀមរាប​ផង​ដែរ។ បើ​និយាយ​ដល់ Punch line នៅតែ​ល្អ​ឥត​ទាស់។

សម្រាប់​ឃ្លា​ដ៏​ពេញ​និយម​ក្នុង​បទ​នេះ ហើយ​នៅ​ក្នុង Tik Tok ឮ​ច្រើន​បំផុត​នោះ ឃ្លា “រឿង​ខ្លះ​គិត​ពេក​ថ្ងៃ ហើយ​រឿង​ខ្លះ​ទៀត​ដេក​គិត​យប់​ជ្រៅ រឿង​ខ្លះ​ខ្ញុំ​ឆា​ចោល ហើយ​រឿង​ខ្លះ​ទៀត​ឆា​បាយ​យ៉ាង​ចូវ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ