បង្ហើបចំណូលបទ “APT” របស់ Rosé គ្រាន់តែពីការស្ដាប់អនឡាញ អាចរកបានជិត ១០ លានដុល្លារ

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Korea Times បទចម្រៀង “APT” របស់សមាជិកក្រុម BLACKPINK, Rosé អាចរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែល ពោលគឺរហូតដល់ជិត ១០ លានដុល្លារពីការស្ដាប់តាមអនឡាញក្នុងរយៈពេលត្រឹម ២សប្ដាហ៍បន្ទាប់ពីចេញផ្សាយ។ ចំណូលនេះគឺបានមកពី Spotify, Tidal, Apple Music, Youtube Music និងបណ្ដាញ​ Streaming ផ្សេងៗទៀតដោយមិនទាន់រាប់បញ្ចូលប្រាក់ចំណូលពីការលក់អាល់ប៊ុម ទាំងស៊ីឌី និងឌីជីថល ក៏ដូចជាកម្មសិទ្ធិបញ្ញាផ្សេងៗនោះទេ។

តួលេខនេះត្រូវបានបញ្ចេញលើកដំបូងកាលពីចុងសប្ដាហ៍កន្លងទៅតាមរយៈកម្មវិធី 20th Century Hit Song របស់ប៉ុស្តិ៍ KBS ដែលនិយាយពីភាពជោគជ័យនៃបទចម្រៀងល្បីៗប្រចាំសតវត្សរ៍ទី២០។ ក្នុងនោះពិធីការិនីកម្មវិធីឈ្មោះ Mi-joo បានបង្ហើបថាបទចម្រៀង “APT” របស់ Rosé, បទ “Growl” របស់ក្រុម EXO និងបទ “Dynamite” (ដាយណាម៉ាយ) របស់ក្រុម BTS សុទ្ធតែអាចរកចំណូលបានច្រើនមហាសាល។

ជាក់ស្ដែងបទ “APT” របស់ Rosé អាចរកបានខ្ទង់ ១៣ ប៊ីលានវ៉ុន ស្មើនឹងប្រមាណ ៩,៧ លានលានដុល្លារ ពីបណ្ដាញ Streaming ក្នុងរយៈពេលត្រឹម ២សប្ដាហ៍ ស្របពេលបទ “Growl” របស់ក្រុម EXO អាចរកបានខ្ទង់ ៧,៥ លានដុល្លារពីការលក់អាល់ប៊ុម។ ចំណែកបទ “Dynamite” របស់ BTS អាចរកចំណូលសរុបរហូតដល់ខ្ទង់ ១៤០ លានដុល្លារ ដែលបង្ហាញពីភាពជោគជ័យគួរឱ្យភ្ញាក់ផ្អើលនៃបទចម្រៀងខេប៉ុបក្នុងទីផ្សារសាកលលោក។

គួរបញ្ជាក់ថា បទ “APT” ដែលជាបទចម្រៀងឆ្លងឆ្លើយរវាង Rosé និងកំពូលតារាចម្រៀងអាមេរិក Bruno Mars គឺជាបទចម្រៀង Pre-release ពីអាល់ប៊ុមទោលដំបូងរបស់ Rosé មានចំណងជើងថា “Rosie” ដោយបានចេញផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ ភ្លាមៗក្រោយចេញផ្សាយបទនេះបានក្លាយជាបទចម្រៀងល្បីលើបណ្ដាញសង្គមទូទាំងពិភពលោក ខណៈលើ Youtube បានទទួលការចូលទស្សនាច្រើនរហូតដល់ ១៦០០ លានដងគិតត្រឹមពាក់កណ្ដាលខែឧសភានេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *