កុំកុំ ចំណេញខ្ទង់លានដុល្លារ ខណៈ​រឿងថ្មី​កំពុង​ផ្ទុះ​ខ្លាំង

“Sakra” គឺជាភាពយន្តដែលពេញនិយមបំផុតនៅក្នុងទីផ្សារប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំ​កន្លងទៅ។ ​ទទួលបានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជនបែបនេះ ប្រាកដណាស់​ផលិតករពិត​ជា​រក​ប្រាក់ចំណូល​បាន​យ៉ាងក្រាស់ក្រែល។

នៅដើមសប្ដាហ៍នេះសារព័ត៌មានចិន QQ បានរាយការណ៍ថាខ្សែភាពយន្ត “Sakra” ដែលជាស្នាដៃផលិត ដឹកនាំ និងសម្ដែង​ផ្ទាល់ដោយតារាក្បាច់គុនកុំកុំ ឬ Donnie Yen បានបំបែកកំណត់ត្រាប្រាក់ចំណូល​របស់ខ្លួនជាបន្តបន្ទាប់ពីចេញបញ្ចាំង ៣សប្ដាហ៍។

មកទល់នឹងពេលនេះ ស្នាដៃថ្មីរបស់ តួរឿង “IP Man” អាចរកចំណូលបាន ៤៥ លានយ៉ន់ ( ៦,៦ លានដុល្លារ) ពីវេទិកាមើលភាពយន្តអនឡាញនានានៅចិនដីគោក ខណៈមានអ្នកចូលទស្សនា ២០លាន​នាក់។ ចំណែកនៅហុងកុង ម៉ាឡេស៊ី និងតៃវ៉ាន់ ភាពយន្ត “Sakra” អាច​រក​ចំណូល​សរុបជិត ២លានដុល្លារ ពីការ​បញ្ចាំងតាមរោងកុន។ លើសពីនេះ ភាពយន្តនេះក៏រកចំណូលបានរាប់សិបលានដុល្លារបន្ថែម​ទៀត​ដែរពីការ​លក់សិទ្ធិ​ឱ្យ Disney+ យកទៅចាក់បញ្ចាំងលើវេទិការបស់ខ្លួន។

ប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា ភាពយន្ត​នេះអាចស្រង់ដើម​បាន​មកវិញដោយចំណាយពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ថែម​​បញ្ជាក់​ថា Donnie Yen និង Wong Jing ដែលជាផលិតករ​ធំ​ទាំងពីរ​រូប​អាចទទួល​បាន​ប្រាក់​ចំណេញច្រើន ពោល​គឺ​ម្នាក់ៗខ្ទង់លាន​ដុល្លារ បើតាម​ការ​វាយតម្លៃពីសារព័ត៌មាន QQ។ ដោយទទួលបានប្រាក់ចំណេញខ្លាំង Donnie Yen ក៏មានគម្រោងផលិតវគ្គពីរសម្រាប់រឿងនេះដែរ។

ផលិតចេញពីប្រលោមលោកមានចំណងជើងថា “Demi-Gods and Semi-Devils” ភាពយន្ត “Sakra” បានចាក់បញ្ចាំងលើវេទិកាអនឡាញក្នុងប្រទេសចិនកាលពីថ្ងៃទី ២២ ខែមករា។ ខណៈដែលខ្សែភាពយន្តនេះមានបញ្ចូលសិល្បៈក្បាច់គុនទាក់ភ្នែក និងឆាកប្រយុទ្ធជាច្រើន ប៉ុន្តែសាច់រឿងទាំងមូលត្រូវបានទស្សនិកជនរិះគន់ថាខ្វះភាពស៊ីជម្រៅក្នុងការធ្វើឱ្យតួអង្គមើលទៅលេចធ្លោ ខណៈតួឯកប្រុសស្រីគឺ Donnie Yen និង Chen Yuqi ក៏ត្រូវបានរិះគន់ថាសម្តែងមិនសូវបានល្អដែរ។ នៅលើវិបសាយវាយតម្លៃភាពយន្តចិន Douban រឿងនេះត្រូវបានឱ្យពិន្ទុជាមធ្យម 5.3/10 ប៉ុណ្ណោះសម្រាប់គុណភាព ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក