តារា Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ធ្វើឲ្យគណៈកម្មការ Cambodian Idol ស្ទើរស្រក់ទឹកភ្នែកពេលដឹងប្រវត្តិដ៏កម្សត់

មាស នីតា​ ដែល​គេ​ស្គាល់​ថា​ធ្លាប់​បាន Cover បទ «ផ្លូវ​ណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក» និងត្រូវលុបចេញពី Youtube ថ្មីៗនេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤ និង​បាន​និយាយពីរឿងរ៉ាវ​ប្រវត្តិ​របស់​ខ្លួន​ដ៏​កម្សត់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​បួន​រូប​ ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក។

កញ្ញា​មាស នីតា ដែល​មាន​ឈ្មោះ​ពិត​ថា ពៅ ស្រីមាស បាន​និយាយ​រៀបរាប់​នូវ​ប្រវត្តិ​ដ៏​ជូរ​ចត់​របស់​ខ្លួន​ទាំង​អួល​ដើមក​នៅ​មុន​ពេល​ដែល​ចាប់​ផ្ដើម​ច្រៀង​ថា នាង​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​ឈប់​រៀន​តាំង​ពី​ថ្នាក់​ទី​ ១១ ដោយសារ​តែ​គ្រួសារ​ធ្លាប់​បែកបាក់​គ្នា ហើយ​គ្មាន​អ្នកណា​ជួយ​រកស៊ី​ម្ដាយ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ទាំងមូល។ កញ្ញា​​បាន​បន្ត​ថា​ខ្លួន​នាង​ផ្ទាល់​គឺ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​លក់​ផ្កា​តាម​ហាង​តាំង​តែ​ពី​អាយុ​ ៦ ​ឆ្នាំ​មក​ម្ល៉េះ ​ដោយសារ​តែ​ឪពុក​​​បាន​លែង​លះ​ជា​មួយ​ម្ដាយនាង​ ហើយ​បន្ទុក​ទាំងអស់​គឺ​ត្រូវ​ធ្លាក់​ទៅ​លើ​ម្ដាយ​ដែល​ជា​អ្នក​បោស​សម្អាត​តាម​ផ្លូវ និង​បងប្រុស​របស់​នាងម្នាក់ទៀត​ទាំង​ស្រុង។

មូលហេតុ​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ឈប់​រៀន​ទាំង​នៅ​ស្ដាយ​តាំងតែ​ពី​ថ្នាក់​ទី​១១ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​សព្វ​ថ្ងៃ​នេះ។ មក​ដល់​ពេល​នេះ​កញ្ញា​គឺ​ជា​អ្នក​ចម្រៀង​មួយ​រូប​នៅ Pup មួយ​កន្លែង​ដែល​នាង​តែងតែ​ច្រៀង cover បទ​ផ្សេងៗជា​ច្រើន ហើយ​បទ​ដែល​ទើប​តែ​ល្បី​ថ្មី​ៗ​នេះ​គឺ​បទ «ផ្លូវ​ណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក» ដោយ​ទទួល​បាន​ការ​ទស្សនា​រហូត​ដល់​ ១៦ លាន​ដង​នៅ​លើ​បណ្ដាញ​សង្គម You Tube ហើយ​ក៏​ត្រូវ​បាន​ផលិតកម្ម​ដើម​ស្នើ​ឲ្យ​នាង​លុប​បទ​នេះ​ចេញ​ពី You Tube ផង​ដែរ។

យ៉ាងណាមិញ​ដោយសារ​តែ​មហិច្ឆតា​នៃ​ការ​តស៊ូ​តាំង​ពី​ក្មេង មាស នីតា បាន​ចុះ​ឈ្មោះ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី Cambodian Idol និង​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំងបួន​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ។ ដោយឡែក​បទ​ចម្រៀង​ដែល​នាង​បាន​យក​មក​ប្រកួត​លើក​នេះ​គឺ​មាន​ចំណង​ជើង​ថា « ខ្លាច​ឃ្លាត» ដោយសារ​តែ​នាង​មាន​ទឹក​ដម​ផ្អែម​ពីរោះ​រណ្ដំ​ស្រាប់​ ទើប​ធ្វើ​ឲ្យ​បទ​មួយ​នេះ​កាន់​តែ​ពីរោះ​ប្លែក​តែ​ម្ដង។

ស្រប​ជាមួយ​គ្នា​នោះ​ដែរ​បន្ទាប់​ពី​នាង​បាន​ច្រៀង​គណៈកម្មការ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​សមត្ថភាព​របស់​នាង​ថា​ពិត​ជា​មាន​ទឹកដម​ពីរោះ និង​ឆ្លាត​នៅ​ក្នុង​ការ​ជ្រើស​រើស​យក​បទ​ចម្រៀង​មក​ប្រកួត​ហើយ​ក៏​បាន​ជូនពរ ក៏​ដូចជា​បាន​លើក​ទឹកចិត្ត​ឲ្យ​នាង​មាន​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​នៅ​វគ្គ​បន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ