តិចនិកទាំង ៦ នៃការផាត់មុខឱ្យក្មេងជាងវ័យ

ការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យមិនមែនត្រឹមតែការទទួលទានអាហារបំប៉ន ប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខ ឬការកែសម្ផស្សតែប៉ុណ្ណោះទេ ពោលការផាត់មុខក៏ជាចំណែកមួយក្នុងនោះដែរ។ ថ្ងៃនេះ AMS នឹងមកចែករំលែកពីគន្លឹះខ្លះៗនៃការផាត់មុខឱ្យមើលទៅស្រស់ស្រាយ និងក្មេងជាងវ័យជូនប្រិយមិត្តដូចខាងក្រោម៖

១. ការប្រើ Primer៖ មានមនុស្សជាច្រើនចូលចិត្តប្រើ primer ដែលអាចបិទបាំងស្នាមនៅលើផ្ទៃហើយក៏បន្ថែមជាមួយម្សៅទ្រនាប់មួយស្រទាប់ពីលើទៀត។ ការធ្វើបែបនេះវាអាចបិទបាំងស្នាមបានច្រើនមែនតែវាលែងធ្វើឱ្យមើលទៅជាការផាត់មុខបែបធម្មជាតិទៀតហើយ។ ដូចនេះមានអ្នកជំនាញខាង makeup ជាច្រើនបានផ្ដល់យោបល់ឱ្យប្រើប្រាស់ផលិតផលណាដែលមានមុខងារជា primer ផងនិងជាអ្នកបិទបាំងស្នាមទើបមើលទៅក្មេងជាងវ័យ។

២. ប្រើម្សៅមានសាច់ស្រាល៖ ការប្រើប្រាស់ម្សៅទ្រនាប់មានសាច់ក្រាស់មិនត្រឹមតែមិនអាចបិទបាំងស្នាមប៉ុណ្ណោះ វាថែមទាំងអាចធ្វើឱ្យយើងមើលទៅចាស់ជាងវ័យទៀតផង។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ឱ្យមានសម្រស់មើលទៅក្មេងជាងវ័យគួរតែប្រើម្សៅណាដែលមានសាច់ស្ដើងហើយស្រាលដោយសារវាអាចធ្វើឱ្យផ្ទៃមុខយើងមានភាពទន់រលោង មានសំណើម និងស្រស់ថ្លាជាងមុនតែម្ដង។

៣. គូសចិញ្ចើមប្រើពណ៌ស្រាល៖ យើងតែងតែសង្កេតឃើញថាប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលមានការផាត់មុខបែបធម្មជាតិស្រាលៗហើយសាកសមសម្រាប់ប្រទេសនៅអាស៊ីយើង។ ក្រៅពីការប្រើប្រាស់ម្សៅមានសាច់ស្រាលហើយការគុសចិញ្ចើមក៏ជាហេតុផលមួយក្នុងចំណោមនោះដែរ។ ភាគច្រើនគេចូលចិត្តគូសចិញ្ចើមរាងផ្ដេកនិងប្រើពណ៌ដែលស្រាលជាងពណ៌សក់បន្តិច។

៤. ប្រើ eyeliner ពណ៌ត្នោត៖ សម្រាប់ការផាត់មុខបែបធម្មជាតិនេះដែរ ការប្រើប្រាស់ eyeliner ពណ៌ត្នោតគឺជាជម្រើសដ៏ល្អបំផុតដោយសារវាអាចធ្វើឱ្យភ្នែកយើងមើលទៅមានទឹកដមស្រទន់ ក្មេងជាងវ័យ និងទាក់ទាញជាងមុន នេះបើយោងតាមអ្នកជំនាញខាងផាត់មុខ ឬ makeup artist ជាច្រើននៅប្រទេសកូរ៉េ។

៥. ប្រើពណ៌ផាត់ភ្នែកភ្លឺផ្លេក៖ ភ្នែកគឺជាចំណុចទាក់ទាញជាងគេបំផុតនៅលើផ្ទៃមុខ ដូចនេះយើងគួរតែប្រើពណ៌ផាត់ភ្នែកដែលមានពណ៌ភ្លឺផ្លេកហើយស្រាលទើបមើលទៅកាន់តែទាក់ទាញថែមមួយកម្រិតទៀតដោយលាបនៅកណ្ដាលត្របកភ្នែក ចុងភ្នែក ឬក្រោមឆ្អឹងចិញ្ចើម។ នៅពេលប្រើប្រាស់ពណ៌ផាត់ភ្នែកនេះផងដែរ យើងគួរតែប្រើ primer រួមជាមួយម្សៅទ្រនាប់លើភ្នែកមួយជាន់សិនដើម្បីឱ្យជាប់ពណ៌បានយូរ។

៦. ប្រើក្រែមលាបមាត់បែបផ្កាឈូកធម្មជាតិស្រាលៗ៖ ជំហានចុងក្រោយនៃការផាត់មុខគឺក្រែម។ ការជ្រើសរើសពណ៌ក្រែមត្រូវតែប្រុងប្រយ័ត្នដោយសារក្រែមដែលមានដិតភាគច្រើនធ្វើឱ្យយើងមើលទៅចាស់ជាងវ័យ។ ដូចនវហើយទើបពណ៌ផ្កាឈូលស្រាលជាជម្រើសដ៏ល្អបំផុតហើយអាចបន្ថែមជាមួយក្រែមរលោងតិចៗពីលើទៀតរឹតតែស្អាតដើម្បីឱ្យមាត់មើលទៅមានសំណើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ