Ruby របស់ JENNIE គឺជាអាល់ប៊ុមខេប៉ុបតែមួយគត់ ជាប់ឈ្មោះជាអាល់ប៊ុមឆ្នើមទាំង ៥០ក្នុងឆ្នាំ ២០២៥

យោងតាមបញ្ជី “The 50 Best Albums of 2025 So Far” របស់ Billboard ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមិថុនា នេះ JENNIE គឺជាសិល្បករ K-pop តែមួយគត់ដែលបានជាប់ឈ្មោះក្នុងតារាងខាងលើ ជាមួយគ្នានឹងតារាចម្រៀងល្បីៗសរុប ៥០រូប ដូចជា Lady Gaga, Miley Cyrus និង​ The Weekend ជាដើម។

Billboard បានសរសើរអាល់ប៊ុម Ruby ថា ជាអាល់ប៊ុម ដែលឆ្លុះបញ្ចាំងពីសិល្បៈក្នុងខ្លួនរបស់ Jennie រួមបញ្ចូលទាំងភាពជាស្រ្តី និង សេរីភាពនៃការច្នៃប្រតិដ្ឋ ដែលតារាស្រីវ័យ ២៩ បានបញ្ចូលទៅគ្រប់ផ្នែក មិនថាក្នុងចម្រៀង វីដេអូ និងរូបភាពរំលេចក្នុងអាល់ប៊ុមនេះឡើយ។​

ជាក់ស្ដែង ទស្សនាវដ្ដីពីទឹកដីអាមេរិកនេះ បានរៀបរាប់ថា៖  “អ្នកគាំទ្រ Jennie បានទន្ទឹងរង់ចាំជាយូរណាស់មកហើយនូវការចេញបទចម្រៀងទោលជាផ្លូវការរបស់នាង ហើយជាមួយនឹង RUBY នាងបានបញ្ចេញស្នាដៃទោលដំបូងដ៏ទាក់ទាញដែលបញ្ចេញនូវទំនុកចិត្ត ភាពឆើតឆាយ និងការពង្រឹងអំណាច”។

Billboard បានលើកឡើងបន្ថែមថា៖ “អាល់ប៊ុមនេះផ្ដើមដោយបទ Like JENNIE ដែលរៀបរាប់យ៉ាងច្បាស់អំពីភាពជាខ្លួននាង និងការជឿជាក់លើខ្លួនឯង។ ថាមពលនេះបានជះពេញអាល់ប៊ុម ដោយបទនីមួយៗសុទ្ធតែសង្កត់ធ្ងន់ទៅលើប្រធានបទសំខាន់ៗ និងឆ្លុះបញ្ចាំងពី RUBY ដែលជាតំណាងនៃរសជាតិសិល្បៈរបស់ Jennie”។

កាលពីដើមឆ្នាំ ២០២៥ នេះ ទស្សនាវដ្ដី Rolling Stone និង Complex ក៏បានបញ្ចូលឈ្មោះអាល់ប៊ុម Ruby​ ទៅក្នុងបញ្ជីអាល់ប៊ុមដ៏ល្អបំផុតប្រចាំឆ្នាំរបស់ខ្លួនដែរ ដែលជាភស្តុតាងនៃសមត្ថភាព និងប្រជាប្រិយភាពលំដាប់ពិភពលោករបស់សមាជិក BLACKPINK រូបនេះ។

គួរឱ្យដឹងផងដែរថា អាល់ប៊ុមទោលទី ១នេះ គឺជាស្នាដៃផលិតទាំងស្រុងរបស់ Jennie ដោយតារាស្រីបានបង្ហាញពីសក្តានុពលក្នុងវិស័យចម្រៀងរបស់ខ្លួន តាមរយៈចម្រៀងចម្រុះចង្វាក់ទាំង ១៥ចំណងជើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *