តារាសម្ដែង Hedy Lamarr មាតានៃ Wi-Fi រួមជាមួយទំនាក់ទំនងឥតខ្សែ GPS និង Bluetooth

មានសម្រស់ស្រស់ស្អាតពីធម្មជាតិ មហាជនបានមើលឃើញតែពីរូបសម្ផស្សដ៏លេចធ្លោនៅលើកញ្ចក់ទូរទស្សន៍របស់ Hedy Lamarr តែបែជាមើលរំលងលើទេពកោសល្យជាអ្នកបង្កើតថ្មីរបស់ជនជាតិអូទ្រីស-អាមេរិករូបនេះ ដែលបានត្រួសត្រាយផ្លូវលើបច្ចេកវិទ្យា ដែលក្លាយជាគ្រឹះនៃប្រព័ន្ធទំនាក់ទំនងសម័យទំនើប ដូចជា Wi-Fi GPS និង Bluetooth។

ដើមឡើយ Hedy Lamarr មានឈ្មោះថា Hedwig Eva Kiesler កើតនៅទីក្រុង Vienna ប្រទេសអូទ្រីស ក្នុងឆ្នាំ១៩១៤។ កើតជាកូនទោលក្នុងគ្រួសារជនជាតិជី្វហ្វដែលមានជីវភាពធូរធារ Hedy Lamarr ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីឪពុក ដែលជានាយកធនាគារ និងជាមនុស្សដែលមានគំនិតចង់ដឹងចង់ឮ ក្លាយជាផ្នែកមួយបំផុសគំនិតឱ្យលោកស្រីបើកភ្នែកមើលពិភពលោកយ៉ាងទូលំទូលាយ។

គាត់តែងតែបណ្ដើរ និងពិភាក្សាជាមួយកូនស្រីអំពីវិធីសាស្រ្តដែលម៉ាស៊ីនផ្សេងៗដំណើរការ ដូចជាម៉ាស៊ីនបោះពុម្ព ឬរថភ្លើងក្រុងជាដើម។ ការសន្ទនាទាំងនេះបានសម្រួចការគិតរបស់ Hedy Lamarr។ ក្នុងវ័យត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ កុមារីរូបនេះអាចរើរុះ និងផ្គុំគ្រឿងប្រអប់តន្ត្រីរបស់ខ្លួនឡើងវិញ ដើម្បីឈ្វែងយល់ពីរបៀបដែលម៉ាស៊ីនដំណើរការ។

យ៉ាងណាមិញ ព្រោះមានម្ដាយជាអ្នកលេងព្យាណូ ទើបបានណែនាំឱ្យលោកស្រីស្គាល់សិល្បៈ និងដាក់លោកស្រីឱ្យរៀនរាំរបាំបាឡេ និងព្យាណូតាំងពីក្មេង។

ខួរក្បាលជាអ្នកបង្កើតថ្មីរបស់ Hedy Lamarr ត្រូវបានគេមិនអើពើ តែគ្រប់គ្នាបែរជាចាប់អារម្មណ៍ទៅលើសម្រស់របស់លោកស្រីទៅវិញ រហូតអាចទាក់ទាញអ្នកដឹកនាំរឿង Max Reinhardt នៅពេលលោកស្រីមានអាយុត្រឹម ១៦ ឆ្នាំ។

លោកស្រីបានរៀនការសម្តែងជាមួយអ្នកដឹកនាំរឿងរូបនេះ ក្នុងទីក្រុងប៊ែរឡាំង ហើយក៏បានសម្តែងជាតួអង្គតូចមួយ លើកដំបូងក្នុងភាពយន្តអាល្លឺម៉ង់ដែលមានចំណងជើងថា Geld auf der Straße នាឆ្នាំ ១៩៣០។ លុះមកដល់ឆ្នាំ ១៩៣២ ទើបលោកស្រីមានឈ្មោះជាតារាសម្ដែងពិតប្រាកដ ក្រោយបានសម្ដែងក្នុងរឿង Ecstasy។

អ្នកជំនួញគ្រប់រំសេវជនជាតិអូទ្រីសម្នាក់ ឈ្មោះ Fritz Mandl បានក្លាយជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Hedy Lamarr រហូតដល់អ្នកទាំង ២បានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៣៣។ ប៉ុន្តែអាពាហ៍ពិពាហ៍នេះ មានអាយុខ្លីប៉ុណ្ណោះ។

Hedy Lamarr ធ្លាប់បាននិយាយថា៖ “ខ្ញុំបានដឹងយ៉ាងលឿនថា ខ្ញុំមិនអាចធ្វើជាតារាសម្តែងបានទេ នៅពេលដែលខ្ញុំក្លាយជាភរិយារបស់គាត់។ គាត់គឺជាស្តេចផ្តាច់ការនៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ខ្ញុំដូចជាតុក្កតា ខ្ញុំដូចជារបស់របរ ជាវត្ថុសិល្បៈមួយដែលត្រូវបានគេការពារ និងឃុំឃាំង គ្មានគំនិត គ្មានជីវិតផ្ទាល់ខ្លួនទេ”។

លោកស្រីត្រូវបង្ខំចិត្តធ្វើជាមេផ្ទះ និងញញឹមតាមបញ្ជា ចំពោះមុខមិត្តភក្តិ និងដៃគូអាជីវកម្មរបស់ស្វាមី ដែលមានខ្លះពាក់ព័ន្ធទៅនឹងគណបក្សណាស៊ី។ ឈានដល់ឆ្នាំ ១៩៣៧ លោកស្រីបានរត់គេចទៅទីក្រុងឡុងដ៍ ដោយមានចំណេះដឹងទាក់ទងនឹងអាវុធនាសម័យសង្គ្រាមតោងមកជាមួយ ព្រោះបានស្ដាប់ក្រុមរបស់ស្វាមីខ្លួនសន្ទនាគ្នានៅតុអាហារពេលល្ងាច។

ខណៈពេលដែលស្ថិតក្នុងទីក្រុងឡុងដ៍ Hedy Lamarr បានស្គាល់នឹងលោក Louis B. Mayer ពីស្ទូឌីយោ MGM ដែលជាដំណើរឈានទៅរកប្រជាប្រិយភាពនៅទឹកដីហូលីវូដ។

Hedy Lamarr បានទាក់ទងស្នេហាជាមួយ Howard Hughes។ ជាក់ស្ដែង អ្វីដែលទាក់ទាញលោកស្រីឱ្យមានទំនាក់ទំនងស្នេហានេះ ព្រោះលោកស្រីចាប់អារម្មណ៍ទៅលើគំនិតបង្កើតនវានុវត្តន៍ថ្មីរបស់ Howard Hughes។ បុរសរូបនេះបានបញ្ឆេះគំនិតជាអ្នកបង្កើតថ្មីដល់ដៃគូ និងបានផ្ដល់នូវឈុតឧបករណ៍តូចមួយ ដើម្បីឱ្យលោកស្រីប្រើប្រាស់ក្នុងឡានផ្ទះ ឬ Trailer នៅពេលថត ខណៈលោកស្រីក៏មានតុធ្វើកិច្ចការនេះនៅឯផ្ទះផងដែរ។

បន្ថែមពីនេះ លោក Howard Hughes បាននាំលោកស្រីទៅកាន់រោងចក្រយន្តហោះរបស់ខ្លួន បង្ហាញគូស្នេហ៍ពីរបៀបផលិតយន្តហោះ និងណែនាំលោកស្រីឱ្យស្គាល់អ្នកវិទ្យាសាស្ត្រដែលនៅពីក្រោយដំណើរការនេះ។ ដោយលោក Howard Hughes ចង់បង្កើតយន្តហោះល្បឿនលឿនជាងមុនដើម្បីលក់ឱ្យយោធាអាមេរិក វាបានបំផុសគំនិតច្នៃប្រតិដ្ឋដល់ Hedy Lamarr។

លោកស្រីបានទិញសៀវភៅអំពីត្រី និងសៀវភៅអំពីបក្សី ហើយសិក្សាថា សត្វប្រភេទណាដែលលឿនជាងគេ។ លោកស្រីបានផ្សំកន្ទុយរបស់ត្រីដែលលឿនជាងគេ និងស្លាបរបស់បក្សីដែលលឿនជាងគេ រចនាចេញជាស្លាបថ្មីសម្រាប់យន្តហោះ។ ពេលបង្ហាញការរចនានោះដល់ Howard Hughes លោកបាននិយាយទៅកាន់ Hedy Lamarr ថា៖ “អ្នកគឺជាមនុស្សអច្ឆរិយៈ”។

កង់រទះនៃគំនិតជាអ្នកបង្កើតនវានុវត្តន៍នេះ បានរុញច្រាន Hedy Lamarr ឱ្យកែលម្អភ្លើងស្តុប និងថ្នាំគ្រាប់ដែលរលាយក្នុងទឹក ធ្វើឱ្យទឹកធម្មតាក្លាយទៅជាសូដា។ ប៉ុន្តែការបង្កើតថ្មីដ៏ពិតប្រាកដ និងសំខាន់បំផុតក្នុងជីវិតរបស់លោកស្រី បានមកដល់នៅពេលដែលសហរដ្ឋអាមេរិកត្រៀមខ្លួនចូលរួមក្នុងសង្គ្រាមលោកលើកទី ២។

នៅឆ្នាំ ១៩៤០ Hedy Lamarr បានជួបលោក George Antheil នៅឯពិធីជប់លៀងអាហារពេលល្ងាចមួយ។ ក្នុងនាមជាអ្នកនិពន្ធតន្ត្រី George Antheil មានស្មារតីច្នៃប្រតិដ្ឋដូចគ្នាទៅនឹង Hedy Lamarr ដែរ។ ទាំង ២នាក់បាននិយាយអំពីប្រធានបទផ្សេងៗ ប៉ុន្តែការព្រួយបារម្ភដ៏ធំបំផុតរបស់ពួកគេ គឺសង្គ្រាមដែលកំពុងខិតជិតមកដល់។

ដោយមានចំណោះដឹងទាក់ទងនឹងគ្រាប់រំសេវពីស្វាមីចាស់ Hedy Lamarr និង George Antheil បានចាប់ផ្តើមលេងសើចជាមួយគំនិត ក្នុងការប្រយុទ្ធប្រឆាំងនឹងមហាអំណាចអ័ក្ស ដែលជាសម្ព័ន្ធភាពយោធាក្នុងសង្គ្រាមលោកលើកទី ២ ដឹកនាំដោយប្រទេសចំនួន ៣ គឺ អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពជប៉ុន។

អ្នកទាំងពីរបានបង្កើតប្រព័ន្ធទំនាក់ទំនងថ្មីដ៏អស្ចារ្យមួយ ដែលប្រើប្រាស់ដើម្បីនាំផ្លូវអាវុធក្រោមទឹក Torpedo ទៅកាន់គោលដៅក្នុងពេលសង្គ្រាម។ ប្រព័ន្ធនេះប្រើប្រាស់ការលោតប្រេកង់ Frequency Hopping ក្នុងរលកវិទ្យុ ជាមួយឧបករណ៍បញ្ជូន និងឧបករណ៍ទទួលដែលនឹងលោតទៅកាន់ប្រេកង់ថ្មីក្នុងពេលដំណាលគ្នា។ ប្រេកង់ថ្មីនេះ បានរារាំងការស្ទាក់ចាប់រលកវិទ្យុ ដែលអនុញ្ញាតឱ្យមីស៊ីល Torpedo អាចកំណត់ទីតាំងគោលដៅដែលចង់បាន។

បន្ទាប់ពីបង្កើតប្រព័ន្ធនេះ Hedy Lamarr និង George Antheil បានដាក់ពាក្យសុំប៉ាតង់ និងការគាំទ្រផ្នែកយោធាសម្រាប់នវាវនុវត្តន៍ដែលពួកគេបានបង្កើតឡើង។ ទោះបីជាពួកគេបានទទួលប៉ាតង់សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ ១៩៤២ ក្ដី កងទ័ពជើងទឹកបានសម្រេចចិត្តមិនទទួលយកប្រព័ន្ធថ្មីនេះទេ ហើយលោកស្រីមិនអាចរកចំណូលពីការរកឃើញនេះសូម្បីតែមួយសេន រហូតដល់ប៉ាតង់ផុតសុពលភាព។

Hedy Lamarr បានបន្តធ្វើការក្នុងខ្សែភាពយន្តរហូតដល់ឆ្នាំ ១៩៥៨។ លុះដល់វេលាចុងក្រោយនៃជីវិត ទើបសាធារណជនបានទទួលស្គាល់ពីទេពកោសល្យច្នៃប្រតិដ្ឋរបស់លោកស្រី។ មូលនិធិ Electronic Frontier Foundation បានប្រគល់ពានរង្វាន់ Pioneer Award រួមគ្នា ដល់លោកស្រី Hedy Lamarr និង George Antheil ក្នុងឆ្នាំ ១៩៩៧។ បន្ថែមពីនេះ Hedy Lamarr ក៏ជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ Bulbie Gnass Spirit of Achievement Award នៅឯសន្និបាត Invention Convention ផងដែរ។

ទោះបីជាលោកស្រីបានទទួលមរណភាពក្នុងឆ្នាំ ២០០០ ក្ដី ឈ្មោះរបស់លោកស្រីត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិនាមអ្នកបង្កើតថ្មីកម្រិតជាតិ (National Inventors Hall of Fame) ក្នុងឆ្នាំ ២០១៤ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា Frequency Hopping។ សមិទ្ធផលនេះបានធ្វើឱ្យលោកស្រី Lamar ទទួលបានងារជា “មាតានៃ Wi-Fi” និងទំនាក់ទំនងឥតខ្សែផ្សេងទៀតដូចជា GPS និង Bluetooth ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *