អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា​ការ «ព្រលឹងត្រឡប់​មក​ទីតាំង​ដើម​វិញ​» នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ។

ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព មាន​ជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​សម្ដេច​ព្រះព្រហ្ម​រតន​មុនី ពិន សែម, លោក ​Flavio ​BONETTI តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា, លោក​ស្រី Katherine Diop ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​អគ្គនាយក​ អគ្គនាយក​រង តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប ​ថ្នាក់​ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​​​អប្សរា និង​មន្ត្រី​​-​បុគ្គលិក​ជា​ច្រើន​រូប​ទៀត​។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ថ្លែង​ថា ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះនេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោង​ទ្វារជ័យ ​នា​ក្រុង​អង្គរធំ​ថ្ងៃនេះ ​គឺ​មាន​អត្ថន័យ​​យ៉ាង​ខ្លាំង សម្រាប់​មហា​នគរខ្មែរ។

ពិធី​នេះ​​មាន​សារៈសំខាន់ ដោយ​បាន​នាំ​ព្រលឹង​របស់​ដូនតា​ខ្មែរ ឱ្យ​វិល​ត្រឡប់​​មក​ជួយ​ថែរក្សា​អង្គរ​ឡើង​វិញ ព្រម​ទាំង​មាន​សន្តិភាព ដោយហេតុថា ខ្លោងទ្វារ​ជ័យ​ជា​ទី​តាំង​ប្រវត្តិសាស្ត្រ ដែល​ព្រះ​មហាក្សត្រ​ខ្មែរ រមែង​ប្រារព្ធ​ធ្វើ​ពិធី​សំខាន់​ៗ ដូចជា​ពិធី​គ្រង​រាជ្យ និង​ពិធី​យាង​ទៅ​សមរភូមិ ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ការ​រៀបចំ​ឡើង​វិញ​នូវ​ព្រះ​សិរទេព និង​អសុរ​ទាំងនេះ គឺជា​ការ​បន្ថែម​ឲ្យ​មាន​សោភ័ណភាព​ស្រស់​​ស្អាត ដែល​នឹង​ក្លាយ​ជា​ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​ដូចជា​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ទៅ​ធ្វើ​សក្ការ​បូជា​ផង​ដែរ។

បណ្ឌិត​សភាចារ្យ​ ភឿង សកុណា​ បញ្ជាក់​ទៀត​ថា អត្ថន័យ​ដ៏​សំខាន់ គឺ​ចម្លាក់​ទេព និង​អសុរ​ទាំង​អស់ ​ដែល​នៅ​អម​ខ្លោងទ្វារ​ជ័យ​ នៃ​ក្រុង​អង្គរធំ​នេះ​​​ បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ទាំង​គ្រា​​លំបាក​ និង​គ្រា​រុងរឿង ក៏ដូចជា​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​ជំនាន់​មក​ហើយ​ ដោយ​នៅ​តែ​បន្ត​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​កាលៈទេសៈ ​បើ​ទោះ​បី​ជា​ចម្លាក់​ជា​ច្រើន​មានការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​រាងកាយ​ក៏​ដោយ​ក្តី។

នៅ​អម​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​មាន​ចម្លាក់​ទេវ និង​​អសុរ​ទាញ​ព្រ័ត្រ សរុប​ទាំង​អស់ ១០៨។ ដោយ​សារ​សង្គ្រាម​ជាច្រើន​​ជំនាន់​ ​មាន​ការ​បំផ្លិច​បំផ្លាញ​បាន​ធ្វើ​ឱ្យ​ព្រះ​សិរចម្លាក់​ដែល​ធ្វើ​ពី​ថ្មភក់​ទាំង​នេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងជាច្រើនផ្សេងៗគ្នា ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​នៅ​ទីតាំង​នានាក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតស្ថិតនៅបរទេសផងដែរ។


ប៉ុន្តែ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​ជាតិ​អប្សរា​ ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ​មាន​ដូចជា អង្គការ UNESCO ​ប្រទេស​បារាំង ​ជប៉ុន និង​សហរដ្ឋអាមេរិក ​ជាដើម ​បាន​ប្រឹងប្រែង​ស្វែង​រក​ប្រមូល​ព្រះ​សិរចម្លាក់​ទេវ និង​អសុរទាំងនេះ​ត្រឡប់​មក​វិញ ដោយ​ខ្លះ​បាន​ពី​ការ​ស្រាវជ្រាវ​ធ្វើ​កំណាយ​រក​ឃើញ​មក​វិញ ខ្លះ​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋាន​អង្គរ ខ្លះរក្សាទុកនៅសារមន្ទីរនានា និងមួយចំនួនទៀត បានពីការទាមទារពីបរទេស ដើម្បី​យក​មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ។

បច្ចុប្បន្ន​​​​យើង​បាន​រក​ឃើញ​ព្រះសិរ ដែល​បាត់​​ស្ទើរ​តែ​គ្រប់​វិញ​ហើយ ​គឺ​នៅ​បាត់​តែ​ព្រះ​សិរ ៣ ទៀត​ប៉ុណ្ណោះ ​​ដែល​កំពុង​តម្កល់​នៅ​សារមន្ទីរ​នៅ​ក្រៅ​ប្រទេស ​ហើយ​យើង​កំពុង​ខិតខំ​ស្វែងរក​និង​ចរចា ​ដើម្បី​សុំ​ឲ្យ​បញ្ជូន​ត្រឡប់​មក​វិញ​នា​ពេល​ខាង​មុខ។

សូមបញ្ជាក់ថា រឿងរ៉ាវពាក់ព័ន្ធការស្វែងរកនិងទាមទារវត្ថុបុរាណខ្មែរពីបរទេសនេះ​ក៏ត្រូវបានចងក្រងនិងផលិតជាភាពយន្តឯកសារកម្រិតអន្តរជាតិមួយផងដែរដែលមានចំណងជើងថា “Loot:  A story of crime and redemption” (ការវិលត្រលប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា)។ ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់ដឹងកាន់តែលម្អិតពីដំណើរការស៊ើបអង្កេតជុំវិញបណ្ដាញរត់ពន្ធវត្ថុបុរាណ​ជាច្រើនទៀតអាចរង់ចាំទស្សនាបាន ដោយភាពយន្តនេះនឹងមានចាក់បញ្ចាំងតាមបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃទី១៦ ខែតុលា តទៅ ៕

រូបភាព៖ Apsara National Authority



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក