ជំហានសំខាន់ទាំង ៥ ក្នុងការសម្អាតផ្ទះក្រោយទឹកជំនន់ ផ្ទះស្អាត ការពារសុវត្ថិភាពរយៈពេលវែង

នៅពេលដែលទឹកស្រកទៅវិញ ការយកចិត្តទុកដាក់សម្អាតផ្ទះគឺជារឿងសំខាន់ ព្រោះទឹកជំនន់អាចនាំមកនូវភក់ កាកសំណល់ សំណើម ហានិភ័យពីមេរោគ និងផ្សិតដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងផ្ទះ។

ការសម្អាតឱ្យបានត្រឹមត្រូវ និងមានលំដាប់លំដោយគឺមានសារៈសំខាន់ខ្លាំង ទាំងដើម្បីសុវត្ថិភាព និងដើម្បីកាត់បន្ថយការខូចខាតរយៈពេលវែងដល់តួផ្ទះ។

១. ការពារសុវត្ថិភាព និងត្រៀមឧបករណ៍

  • កាត់ផ្តាច់ចរន្តអគ្គិសនី៖ បិទឌីសង់ទ័រមេដើម្បីការពារគ្រោះថ្នាក់ពីការឆ្លងចរន្តអគ្គិសនី មុនពេលចូលសម្អាតក្នុងផ្ទះ។
  • ប្រើប្រាស់សម្ភារៈការពារ៖ ពាក់ស្បែកជើងកវែង ស្រោមដៃកៅស៊ូ និងពាក់ម៉ាស ដើម្បីការពារការប៉ះពាល់ដោយផ្ទាល់ជាមួយមេរោគ និងបង្ការពីការមានរបួសនានា ដូចជាការមុតអំបែងកែវដែលមកជាមួយទឹកជាដើម។
  • ត្រៀមឧបករណ៍៖ ត្រៀមអំបោសធាងដូង ច្រាសដុះ ធុងទឹក រួមទាំងសាប៊ូ និងសារធាតុសម្លាប់មេរោគផ្សេងទៀត។

២. បែងចែកគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ

នៅពេលទឹកស្រក សូមប្រញាប់ផ្លាស់ទីគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតចេញទៅក្រៅផ្ទះ។ បន្តពីនេះ សូមបែងចែករបស់ដែលនៅអាចបន្តប្រើប្រាស់បានដាក់មួយឡែក និងបោះចោលរបស់ដែលលែងអាចប្រើប្រាស់បាន។

៣. សម្អាត និងសម្លាប់មេរោគ

  • សម្អាតភក់ពេលនៅសើម៖ នៅពេលដែលភក់ក្នុងផ្ទះស្ថិតនៅក្នុងសភាពសើមនៅឡើយ អ្នកគួរចាប់ផ្ដើមដួសចេញឱ្យបានច្រើនបំផុតជាមុនសិន សឹមប្រើទុយោទឹកបាញ់សម្អាតតាមក្រោយ។ ការបាញ់ទឹកសម្អាតភ្លាមៗនឹងធ្វើឱ្យភក់ទាំងនេះហូរទៅកាន់ទីតាំងផ្សេងទៀតនៃផ្ទះ អាចបង្កការកកស្ទះដល់ប្រព័ន្ធលូ និងធ្វើឱ្យការសម្អាតកាន់តែពិបាក។
  • សម្លាប់មេរោគ៖ ប្រើប្រាស់សាប៊ូ និងច្រាសដុះសម្អាតការ៉ូ និងជញ្ជាំងផ្ទះ។ ក្រៅពីនេះ អ្នកក៏អាចប្រើប្រាស់ថ្នាំសម្លាប់មេរោគជូតបន្ថែមតាមផ្នែកផ្សេងៗផងដែរ។

៤. ការពារសំណើម និងបញ្ហាផ្សិត

  • ការពារសំណើម៖ បើកទ្វារ និងបង្អួចដើម្បីឱ្យខ្យល់ចេញចូល បន្ថែមដោយការបើកកង្ហារដើម្បីសម្ងួតផ្ទះ និងយកគ្រឿងសង្ហារិមទៅហាលថ្ងៃ ដើម្បីការពារកុំឱ្យមានសំណើមដែលអាចបង្កឱ្យកើតផ្សិត។
  • កម្ចាត់ផ្សិត៖ ប្រសិនបើរកឃើញស្នាមផ្សិតតាមជញ្ជាំងផ្ទះ ឬគ្រឿងសង្ហារិមណាមួយ សូមប្រើប្រាស់ទឹកថ្នាំកម្ចាត់ផ្សិតជូតសម្អាត ដើម្បីកុំឱ្យផ្សិតលូតលាស់បន្ត។

៥. ពិនិត្យ និងសម្អាតគ្រឿងអគ្គិសនី

  • ហាមដោតឌុយ ឬបើកប្រើប្រាស់ភ្លាមៗ៖ ទោះបីជាខាងក្រៅមើលទៅស្ងួត និងគ្មានចំណុចខុសប្រក្រតីក្ដី ប៉ុន្តែផ្នែកខាងក្នុងរបស់គ្រឿងអគ្គិសនីអាចនៅមានសំណើមដែលសេសសល់។ ការដោតឌុយប្រើប្រាស់ភ្លាមៗអាចបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនី ឆេះ ឬគ្រោះថ្នាក់ពីការឆក់ជាដើម។
  • សម្អាតផ្នែកខាងក្រៅ៖ ប្រើកន្សែងជ្រលក់ទឹកស្អាតរួចពូតឱ្យស្ងួតមុននឹងជូតសម្អាតផ្នែកខាងក្រៅនៃគ្រឿងអគ្គិសនី ដោយជៀសវាងការបាញ់ទឹកសម្អាតខ្លាំងៗ ឬយកទៅជ្រលក់ទឹកម្ដងទៀត។
  • ហាលខ្យល់ឱ្យស្ងួតល្អ៖ យកគ្រឿងអគ្គិសនីទៅដាក់ក្នុងកន្លែងដែលមានខ្យល់ចេញចូលល្អ ដើម្បីឱ្យសំណើមខាងក្នុងសន្សឹមៗហើរចេញ ដោយអាចប្រើពេលយ៉ាងតិច ១-២ សប្ដាហ៍។ មិនត្រូវយកគ្រឿងអគ្គិសនីទៅហាលថ្ងៃខ្លាំងពេក ឬប្រើម៉ាស៊ីនភ្លុំសក់ដើម្បីសម្ងួតនោះទេ ព្រោះផ្នែកខ្លះនៃគ្រឿងអគ្គិសនីអាចធ្វើពីប្លាស្ទិក ដែលអាចរលាយ ឬខូចខាតកាន់តែខ្លាំង។
  • ស្វែងរកជាងជំនាញ៖ មុននឹងសម្រេចចិត្តយកគ្រឿងអគ្គិសនីដែលលិចទឹកខ្លាំងមកប្រើប្រាស់វិញ សូមស្វែងរកជាងជំនាញដើម្បីពិនិត្យ និងសម្អាតប្រព័ន្ធខាងក្នុងឱ្យបានល្អជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។