បេក្ខនារីទាំងអស់របស់កម្មវិធី Universal Woman 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានដំណើរការមកប្រមាណ ១ សប្ដាហ៍ហើយ។ ដោយថ្មីៗនេះ អ្នករៀបចំខាងកម្ពុជាបាននាំបវរកញ្ញាដែលមកពីច្រើនប្រទេស ទៅខេត្តសៀមរាប។

នៅលើទឹកដីខេត្តសៀមរាប Universal Woman 2026 មកពីជាង៥០ ប្រទេសបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ «ស្បៃ» ដ៏ប្រណីត និងថ្លៃថ្លា។ បេក្ខភាពទាំងអស់ពិតជាស្រស់ស្អាត និងកោតសរសើរពីភាពដ៏អស្ចារ្យរបស់ឈុតខ្មែរ។
បេក្ខភាពម្នាក់ៗបានគ្រងឈុតស្បៃខុសៗគ្នា ខ្លះស្បៃជាមួយសំពត់ចរបាប់ ហើយមួយចំនួន ហើយពណ៌ទៀតសោតក៏មិនជាន់គ្នាដែរ។ ព្រោះឈុតស្បៃខ្មែរ មានស្បៃធំ ស្បៃភ្លី និងគ្រឿងអលង្ការដ៏សម្បូរបែប តែងកាយចេញមក Universal Woman 2026 ទាំង ៥៦ រូប ទាំង unique ហើយថែមទាំងចែងចាំងសម្រស់។

ក្នុងនោះ Universal Woman Cambodia 2026 មាន សូនីតា ក៏បានជួយសម្រួលការងារជាច្រើនរបស់បេក្ខភាពមកពីបរទេស និងប្រាប់ដល់បវរកញ្ញាដទៃពីអត្ថន័យនៃសម្លៀកបំពាក់ខ្មែរ។ អ្វីដែលធ្វើឲ្យមហាជនសរសើរអ្នករៀបចំកម្មវិធី ព្រោះមិនត្រឹមតែស្បៃខ្មែរ ដែលជាមរតកដើមនោះទេ បវរកញ្ញាទាំងអស់ក៏អាចបានទស្សនាផ្ទាល់នូវផ្ទាំងចម្លាក់នៅប្រាសាទអង្គរវត្ត ពីភាពជាម្ចាស់ដើមនៃស្បៃខ្មែរតែម្ដង។
មិនតែមតែឈុតខ្មែរនោះទេ បវរកញ្ញាដែលមកពីជុំវិញពិភពលោកបានបង្ហាញអារម្មណ៍កោតសរសើរដល់ប្រាសាទអង្គរវត្តថែមទៀតផង ព្រោះតែកន្លងមកម្នាក់ៗធ្លាប់តែបានឃើញ និងឮ តែពេលមកប្រកួតនៅកម្មវិធី Universal Woman 2026 នៅកម្ពុជា បានមកទស្សនាផ្ទាល់ និងប៉ះផ្ទាល់អច្ឆរិយវត្ថុក្នុងលោក លើសពីពាក្យបរិយាយ។
ក្រៅពីប្រាសាទអង្គរវត្តដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ បវរកញ្ញាទាំងអស់ក៏បានទៅមើលពីឆ្នេរសមុទ្រខ្មែរ ដែលមានខ្សាច់សក្បុសនៅខេត្តព្រះសីហនុផងដែរ៕



















រូបភាព៖ Universal Woman និង Universal Woman Cambodia





















































Account
Security
Favourite Content