ស្ថាបនិកកម្មវិធី Big Mountain ចង់ទិញកម្មសិទ្ធិបញ្ញាបទ “Time To Rise” វណ្ណដា ទៅផលិតជាភាសាថៃ?

តារាចម្រៀងរ៉េបវ័យក្មេងកំពុងតែច្បាមភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស វណ្ណដា នឹងបង្ហាញវត្តមានក្នុងមហោស្រពតន្រ្តីដ៏ធំមួយរបស់ថៃ  Big Mountain Music Festival ​ដែលត្រៀមរៀបចំឡើងរយៈពេល ២ថ្ងៃគឺ ថ្ងៃទី ១០-១១ ខែធ្នូ ឆ្នាំ ២០១២ នៅ The Ocean Khao Yai​។

តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ Podcasts មួយកាលពីពេលថ្មីៗ វណ្ណដា បានឱ្យដឹងថា វត្តមានរបស់លោកក្នុងមហោស្រពតន្រ្តីដ៏ធំនេះ មិនមែនត្រឹមជាតារាចម្រៀងធម្មតាទៅចូលរួមច្រៀងប៉ុណ្ណោះទេ តែលោកគឺជាតារាចម្រៀងពិសេសដែលគេអញ្ញើញ (Special guest) ឬហៅបានថាជា Highlight Artist ក្នុងមហោស្រពតន្រ្តីដ៏ធំនោះតែម្តង។

គួរឱ្យចាប់អារម្មណ៍ ប៉ុន្មានថ្ងៃចុងក្រោយនេះ បុគ្គលល្បីៗជាច្រើនដែលនិយមធ្វើ Video Reaction បានលើកយកវីដេអូមួយរបស់លោក Yuthana Boonorm ហៅ Ted ជាស្ថាបនិក និងជា Promotor មហោស្រពតន្រ្តី Big Mountain Music Festival ដែលបង្ហោះឡើងកាលពីមួយឆ្នាំមុន មកធ្វើ Reaction បន្ត។ ក្នុងនោះ Ted បានពោលសរសើរសមត្ថភាពទេពកោសល្យ វណ្ណដា ពេញៗមាត់ ពិសេសអត្តចរិក និងអាកប្បកិរិយារបស់តារាចម្រៀងរ៉េបវ័យក្មេងកម្ពុជារូបនេះតែម្តង ថែមទាំងបានលើកឡើងទៀតថា ប្រសិនបទ “Time To Rise” ត្រូវផលិតជា Version ភាសាថៃ ច្បាស់ជាល្បីល្បាញខ្លាំងក្នុងប្រទេសថៃជាក់ជាមិនខាន។ ហេតុផលនោះ គឺដោយសារបទ “Time To Rise” មានដាក់បញ្ចូលនូវប្រពៃណីវប្បធម៌បុរាណដែលស្ទើរតែដូចគ្នា​ចេញមកពីឬសគល់សិល្បៈឬតន្រ្តីតែមួយ។

យ៉ាងណាមិញ នេះគ្រាន់ជាការលើកឡើងរបស់ ស្ថាបនិក និងជា Promotor មហោស្រពតន្រ្តី Big Mountain Music Festival តែគេនៅមិនទាន់ដឹងថាលោកអាចនឹងទិញកម្មសិទ្ធិបញ្ញាបទ “Time To Rise” របស់ វណ្ណដា ទៅផលិតជាភាសាថៃ ពិតមែនដូចការលើកឡើងក្នុងវីដេអូនោះឬយ៉ាងណា​ទេ ខណៈបទម្ចាស់បទ Time To Rise នឹងបង្ហាញវត្តមានក្នុង Big Mountain Music Festival 12 នៅអំឡុងខែធ្នូខាងមុខនេះ។

សូមជម្រាបថា សម្រាប់មហោស្រពតន្រ្តី BMMF12 នឹងមានការចូលរួមពីសិល្បករល្បីៗជាច្រើនរូបមកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ តារាចម្រៀងរ៉េបពេញដោយមហិច្ឆតា ម៉ាន់ វណ្ណដា ជាសិល្បករខ្មែរតែម្នាក់គត់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍តន្រ្តីដ៏ធំនេះ។

មហោស្រពតន្រ្តី Big Mountain Music Festival ត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាព្រឹត្តិការណ៍តន្រ្តីដ៏ធំប្រចាំឆ្នាំរបស់ថៃ។ វត្តមានម្ចាស់បទ “Time To Rise” ក្នុងមហោស្រពតន្រ្ តីBMMF12 ចាត់ទុកជាការបើកទ្វារទីផ្សារតន្ត្រីខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ស្របពេល​ពិភពលោកងាកមកចាប់អារម្មណ៍ពីភាពរីកចម្រើននៃឧស្សាហកម្មតន្រ្តីខ្មែរ តាមរយៈស្នាដៃតែងនិពន្ធ និងការច្រៀងរបស់តារា​ខ្មែរ​ជំនាន់​ក្រោយ​ៗ​នេះ។

ក្រៅអំពីមហោស្រពតន្រ្តី Big Mountain Music Festival 12 ម្ចាស់បទ “J+O II” ក៏នឹងបង្ហាញវត្តមានក្នុង ​កម្មវិធី​ ASEAN Music Showcase Festival 2022 ដែលគ្រោងរៀបចំឡើងនៅ ​សិង្ហបុរី​ នៅចុងឆ្នាំនេះផងដែរ។ ចំណែក​ព័ត៌មាន​ទើប​លេចឮ​ប៉ុន្មាន​ថ្ងៃនេះ គឺ​បាន​លើក​ឡើង​ថា​តារា​ប្រុស​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រះសីហនុ​រូបនេះ សហការ​ផលិត​ចម្រៀង​ជាមួយ​តារា​រ៉េប​ដ៏​ល្បី​របស់​ប្រទេស​ឥណ្ឌូណេស៊ី Rich Brian តែ​ខាង​បារមី​មិន​ទាន់​ជូន​ដំណឹង​ពី​រឿង​នេះ​ឡើយ មានតែ​រង់ចាំ​មើល​បន្ត​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត