មិន​សរសើរ​មិន​បាន​!​ សន្ទុះ​ការ​គាំទ្រ​រឿង​ «បណ្ដាសា​នាង​រាត្រី» ​​ហ្វេន​​ៗ​ឱ្យ​ពិន្ទុ​​​ ១០/១០ ​

គ្រាន់​តែ​បើក​ឆាក ​ថ្ងៃ​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង «បណ្ដាសា​នាង​រាត្រី» ​គឺ​ទទួល​បាន​ការ​ឱ្យ​ពិន្ទុ​​ពេញ​ៗ​ពី​ទស្សនិកជន​ជន​តែ​ម្ដង​។​ មិន​តែ​ប៉ុណ្ណោះ​ Hall ​​ចាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​មួយ​នេះ​គឺ​​ពេញ​​​គ្រប់​ម៉ោង​តែ​ម្ដង​។​

ភាព​យន្ត​ខ្នាត​ធំ​រឿង​ «បណ្ដាសា​នាង​រាត្រី» របស់​ LD កំពុង​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​នៅ​តាម​បណ្ដា​រោង​កុន​ធំ​ៗ​ ទាំងក្នុង​រាជធានី​ភ្នំពេញ​ និង​​​​ខេត្ត​សៀម​រាប​​​។ នា​ថ្ងៃ​ទី​ ១៤ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ជា​ថ្ងៃ​ទី​១ ​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​​​បែប​លង​បន្លាច ​យ៉ាង​រន្ធត់​ នៅ​តាម​បណ្ដា​រោង​កុន​​​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្សែ​រឿង​មួយ​នេះ​ពិត​ជា​ធម្ម​តា​រហូត​រោង​កុន​ដ៏​ធំ​បង្ហាញ​ចំនួន​កៅអី​នៅ​ក្នុង ​Hall​ ចាក់​បញ្ចាំង​នៅ​តាម​ម៉ោង​នីមួយៗ​​ត្រូវ​បាន​កក់​ពេញ​​​ស្ទើរ​តែ​មិន​សល់​​កៅអី​។​ មិន​តែ​ប៉ុណ្ណោះ​ ហ្វេន​ៗ​ដែល​បាន​ទស្សនា​ខ្សែ​រឿង បណ្ដាសា​នាង​រាត្រី លាន់​មាត់​សរសើរ​​គ្រប់​ៗ​គ្នា​ទាំង​សាច់់​រឿង និង​ការ​សំដែង​​​នៅ​ក្នុង​ឈុត​ឆាក​​​នីមួយៗ ​រហូត​ហ៊ាន​ឱ្យ​ពិន្ទុ ១០​ ពេញ​គ្រប់​គ្នា​តែ​ម្ដង​។​

គួរ​បញ្ជាក់​ដែរ​ថា​ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង «បណ្ដាសា​នាង​រាត្រី» មាន​ការ​ចូល​រួម​សម្ដែង​ពី​​តារា​ប្រុស​ជនជាតិ​ភូមា Paing Takhon ស៊ីន យូប៊ីន ព្រះនាង​តូច នរោត្ដម ជេនណា  និង​តារា​ស្រី​ប្រុស​​ល្បី​ៗ​ជា​ច្រើន​ទៀត​។​​ នេះជា​ខ្សែភាពយន្ដខ្មែរខ្នាតធំដែលមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនក្នុងស្រុក។ ចង់ដឹងសាច់រឿងយ៉ាងណានោះ ចូលរួមទស្សនាឱ្យបាន​កុះករ និងគាំទ្រភាពយន្ត​ខ្មែរ​ដែល​ផលិត​ដោយ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ និង​​ចូល​រួម​ចែក​រំលែក​ទៅ​កាន់​បរទេស​ដើម្បី​ពិភពលោក​បាន​ដឹង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ