ត្រឡប់ទៅកាន់យុគមាសម្ដងទៀត! ៥ ភាពយន្តនិយាយពីតន្ត្រី និងកុនខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម

កន្លងទៅជាង ៥០ឆ្នាំទៅហើយ ដែលសិល្បករកម្ពុជាស្ទើរមួយប្រទេសបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ​ទោះមកដល់ឆ្នាំ២០២៥ទៅហើយក្ដី ស្នាដៃទាំងនោះក៏នៅតែមានជីវិតរស់រាននៅឡើយ បទចម្រៀងនៅតែមានអ្នកស្ដាប់ ភាពយន្តក៏នៅតែមានអ្នកទស្សនា។ បន្ថែមពីនេះទៀត ផលិតករទាំងក្នុង និងក្រៅស្រុកមិនតិចរូបទេ បានព្យាយាមចងក្រងឡើងវិញ នូវស្នាដៃដ៏ល្អឯកក្នុងយុគមាស បន្ថែមរសជាតិដែលបានបាត់បង់ពីជីវិតពិតទៅហើយ។

ខាងក្រោមនេះជាភាពយន្តទាំង ៥ចំណងជើងដែលរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃភាពយន្ត និងតន្ត្រី មិនធ្លាប់សាបសូន្យពីចិត្តរបស់ប្រជាជនកម្ពុជា៖

ភាពយន្តឯកសារ

១. កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់ (២០១៤)

តាមរយៈក្រសែភ្នែក ពាក្យសម្តី និងបទចម្រៀងរបស់សិល្បករតន្ត្រីដ៏ពេញនិយមនៃទសវត្សរ៍ឆ្នាំ ៥០, ៦០ និង ៧0 “Don’t think I’ve Forgotten: Cambodia’s Lost Rock & Roll” ឬចំណងជើងជាខេមរភាសាថា “កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់” បានច្របាច់បញ្ចូលគ្នាយ៉ាងប៉ិនប្រសប់រវាងប្រភេទចម្រៀងពេញនិយមទៅតាមឆ្នាំនីមួយៗ និងភាពតានតឹងនៃស្ថានភាពនយោយបាយក្នុងប្រទេសកម្ពុជាទៅតាមដំណាក់កាល​ មុននឹងរបបប្រល័យពូជសសាស្រ្តចូលមកដល់។​

ចងក្រងពីឯកសារបណ្ណសារ រួមគ្នានឹងឯកសារមនុស្សរស់ ភាពយន្តដែលដឹកនាំដោយ លោក​ John Pirozzi បានបើកបង្ហាញរសជាតិថ្មីប្លែក និងលម្អិតនៃវិស័យតន្ត្រីស្រុកខ្មែរ មុនភ្លើងសង្គ្រាមលេបត្របាក់។​

២. Elvis of Cambodia (2023)

ពីជីវប្រវត្តិ ស្នាដៃ និងឥទ្ធិពលរបស់តារាចម្រៀងដ៏ជោគជ័យបំផុតបស់កម្ពុជា​ ភាពយន្តឯកសារ “Elvis of Cambodia” បានរៀបរាប់ពីកេរតំណែលរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បន្ទាប់ពីភ្លើងសង្គ្រាមបានរលត់ទៅហើយ។

ដឹកនាំដោយលោក​ Chris G. Parkhurst រឿង Elvis of Cambodia បានជីកកាយសាច់រឿងបន្ទាប់ពីម្ចាស់ស្នាដៃលែងមានវត្តមាននៅលើលោកនេះ មិនថាពីឥទ្ធិពលរបស់ចម្រៀងលោក ស៊ីន ស៊ីសាមុត ដែលតែងស្ថិតនៅក្នុងជម្រៅចិត្តរបស់ប្រជាជនទាំងក្នុងស្រុក និងអ្នកដែលនៅឯនាយសមុទ្រ រួមបញ្ចូលទាំងបេសកម្មទាមទារកម្មសិទ្ធិបញ្ញារបស់គ្រួសារអ្នកចម្រៀងឯករូបនេះ។

៣. Golden Slumbers (2011)

ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥​ កម្ពុជាស្ថិតនៅក្នុងយុគមាសនៃវិស័យភាពយន្ត ដោយផលិតករក្នុងស្រុកបានផលិតសាច់រឿងរបស់ខ្លួនរហូតដល់ទៅជាង ៤០០រឿង ចាក់បញ្ចាំងក្នុងរោងកុនបន្តកន្ទុយគ្នាជាមួយនឹងការគាំទ្រយ៉ាងណែនណាប់ពីទស្សនិក មិនថាក្នុងស្រុក និងប្រទេសជិតខាងនោះទេ។​​ ១៧​​ មេសា ១៩៧៥ចូលមកដល់ មេឃប្រែជាដី ឋានសួគ៍ប្រែជានរក តារាសម្ដែង​ អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងវិស័យនេះមានព្រេងវាសនាកម្សត់ បាត់បង់ជីវិតស្ទើរតែលែងសេសសល់។

ដឹកនាំដោយ លោក Davy Chou រឿង “Golden Slumbers” បានប្រមែប្រមូលអ្នកដឹកនាំរឿងសម័យមុនសង្គ្រាមមករៀបរាប់ពីការងារដែលខ្លួនធ្លាប់ធ្វើដោយស្នាមញញឹម និងមោទកភាព មុននឹងទឹកភ្នែកទន្ទ្រានចូលមកដល់។​

ភាពយន្តប្រតិដ្ឋ

៤. ដុំហ្វីលចុងក្រោយ (២០១៤)

“The Last Reel” “ដុំហ្វីលចុងក្រោយ” ជាខ្សែភាពយន្តខ្មែរនិយាយពីស្រ្តីក្នុងសម័យកម្ពុជាទំនើបម្នាក់ដែលមានបញ្ហាចម្រូងចម្រាស់ជាមួយនឹងឪពុក មុននឹងបានទៅជួបប្រទះដោយចៃដន្យនឹងដុំហ្វីលកុនតាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០​ មួយ​ ដែលមានម្ដាយរបស់ខ្លួនជាតួអង្គសម្ដែង។

ត្បិតជារឿងប្រតិដ្ឋក៏ពិតមែន តែស្នាដៃដឹកនាំរបស់លោកស្រី សុទ្ធោ គុល្លិការ បាននាំយកតួស្រីជំនាន់ចាស់ លោកស្រី ឌី សាវ៉េត ត្រឡប់មកបង្ហាញខ្លួននៅលើផ្ទាំងក្រណាត់សម្ដងទៀត ព្រមទាំងមានសាច់រឿងចាក់ស្រេះទៅនឹងវិស័យភាពយន្តជំនាន់មុនសង្គ្រាម។

៥. តន្រ្តីជីវិត (២០១៨)

ភាពយន្តរឿង “តន្រ្តីជីវិត” ឬដែលមានចំណងជើងជាភាសាអង់គ្លេសថា “In the Life of Music” ជាភាពយន្តដែលប្រើប្រាស់បទចម្រៀង “ចម្ប៉ាបាត់ដំបង” របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មកនិទានពីភាពខុសគ្នានៃជីវិតរបស់ប្រជាជនកម្ពុជាក្នុងសម័យ ៣ផ្សេងគ្នា គឺមុនសង្គ្រាម សង្គ្រាម និងក្រោយសង្គ្រាម។

ភាពយន្តកុនពីតន្រ្តីមួយនេះ ជាស្នាដៃសហដឹកនាំរបស់លោកស្រី ខេលី សូ និងលោក​ សុខ វិសាល ដោយបានទាញយកតន្ត្រីដ៏ល្បីល្បាញមិនចេះជិនណាយរបស់សិល្បករខ្មែរនាជំនាន់សង្គមរាស្ត្រនិយម បញ្ចូលទៅក្នុងសាច់រឿងប្រតិដ្ឋបានយ៉ាងសមហេតុសមផល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​



Leave a Reply

Your email address will not be published.Required fields are marked *