អ្នកដឹកនាំរឿង Squid Game 2 ឆ្លើយតបនឹងប្រតិកម្មមហាជនជុំវិញការជ្រើសរើសតួសម្ដែង TOP និង Oh Dal Soo

ចាប់តាំងពីចាក់បញ្ចាំងខ្សែភាពយន្ដ ‘Squid Game 2’ មក មានអ្នកទស្សនាក៏ដូចជាមហាជនជាច្រើនបាននាំគ្នាប្រតិកម្មទៅនឹងការជ្រើសរើស​តួសម្ដែងដែលមានដូចជា TOP សមាជិកក្រុម BIGBANG  និងតារាសម្ដែង Oh Dal Soo ដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត និងធ្វើពហិការមិនទស្សនាខ្សែភាពយន្ដមួយនេះ។

ស្របពេលនេះមានបញ្ហាចម្រូងចម្រាស អ្នកដឹកនាំរឿង Squid Game 2 លោក Hwang Dong Hyuk ក៏បានចេញមកឆ្លើយតបនឹងប្រតិកម្មរបស់អ្នកទស្សនាជុំវិញនឹងការជ្រើសរើសតួសម្ដែង។ នៅក្នុងបទសម្ភាសន៍នៅថ្ងៃទី២ ខែមករា ថ្មីៗនេះលោកបាននិយាយថា៖ “តាមច្បាប់វាមិនមានបញ្ហាអ្វីនោះទេ ហើយខ្ញុំក៏មិនមានតួនាទីវិនិច្ឆ័យពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនោះដែរ។ ចំពោះករណី​របស់តារាសម្ដែង Oh Dal Soo លោក​បាន​កត់​សម្គាល់​ថាវាត្រូវបាន​បញ្ចប់​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ទេ”។

ទន្ទឹមនឹងនេះ អ្នកដឹកនាំរឿងរូបនេះក៏ពន្យល់ច្បាស់ៗពីការសម្រេចចិត្តរបស់គាត់ក្នុងជ្រើសយកទាំង TOP និង Oh Dal Soo ដោយនិយាយថា៖ “ខ្ញុំជឿថាការរួមបញ្ចូលគ្នារបស់ពួកគេនឹងបង្កើតភាពស៊ីសង្វាក់គ្នា” ។ លោកបានបន្ថែមថា៖ “Oh Dal Soo គឺជាតារាសម្តែងដែលខ្ញុំចង់ធ្វើការជាមួយជាយូរមកហើយ ហើយខ្ញុំមានអារម្មណ៍ថាតួនាទីនេះសាកសមនឹងគាត់ណាស់។ ដូច្នេះហើយការសម្រេចចិត្តរបស់ខ្ញុំគឺផ្អែកលើភាពត្រូវគ្នារបស់តួអង្គ មិនមែនដើម្បីជួយក្នុងការត្រលប់មកវិញរបស់គាត់នោះទេ”។

ទាក់ទងនឹងភាពចម្រូងចម្រាសនេះ លោក Hwang Dong Hyuk បានប្រាប់ឱ្យដឹងថា៖ “នេះមិនមែនជាបញ្ហាជាមួយនឹងស្តង់ដារច្បាស់លាស់នោះទេ។ អ្នកខ្លះអាចលើកឡើងពីការព្រួយបារម្ភមួយចំនួន ខណៈពេលអ្នកផ្សេងទៀតអាចចាត់ទុកថាវាគឺរឿងអតីតដែលបានកន្លងហួសយូរណាស់ទៅហើយ”។

គួររំឭកដែរថាតារាសម្ដែង Oh Dal Soo បានប្រឈមមុខនឹងការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងការរំលោភបំពានក្នុងអំឡុងពេលលោកនៅជាមួយក្រុម Yeonhee Street Theatre Troupe ក្នុងឆ្នាំ២០១៨។ ជាការឆ្លើយតប លោកបានសារភាពចំពោះកំហុសរបស់ខ្លួន ហើយចេញការសុំទោសជាសាធារណៈ ព្រមទាំងបានដកខ្លួនចេញពីរឿងភាគ ‘My Mister’ របស់ tvN ផងដែរ។ ហេតុនេះករណីនេះត្រូវបានបិទដោយគ្មានការស៊ើបអង្កេតជាផ្លូវការដោយសារតែលក្ខន្តិកៈនៃការកំណត់។

មួយវិញទៀតបញ្ហាចម្រូងចម្រាសមួយទៀតនៅក្នុងរឿង Squid Game Season 2 គឺ TOP សមាជិកក្រុមបុរស BIGBANG។ លោកត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៧ ជាប់ពន្ធនាគារ​រយៈពេល ១០ ខែ និង​ព្យួរ​រយៈពេល ២ ឆ្នាំពីបទជក់កញ្ឆាខុសច្បាប់នៅផ្ទះរបស់ខ្លួនក្នុងឆ្នាំ ២០១៦ ខណៈពេលដែលលោកជាប់កាតព្វកិច្ចបម្រើជាតិ ។

យ៉ាងណាមិញបើទោះជាមានបញ្ហាចម្រូងចម្រាសបែបណាក៏ដោយ ក៏រឿង Squid Game Season 2 នៅទទួលបានការគាំទ្រយ៉ាងខ្លាំងដោយចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ស៊េរីរឿងនេះបានជាប់ចំណាត់ថ្នាក់កំពូលរបស់ Netflix មានអ្នកតាមដានជាងគេនៅក្នុងប្រទេសទាំង ៩៣ ដែលជាការកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដំបូងសម្រាប់ស៊េរីដើម Netflix ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *