Taecyeon ក្រុម 2PM ចូលប្រលូកវិស័យភាពយន្ត BL ដោយចាប់ដៃគូជាមួយតារាប្រុសជប៉ុន

តារាសម្ដែង និងជាសមាជិកក្រុមចម្រៀងកូរ៉េ 2PM, Ok Taecyeon នឹងឈាន​ជើងចូលសង្វៀន​នៃការប្រកួតប្រជែងថ្មីក្នុងអាជីពសម្ដែង តាមរយៈការបង្ហាញខ្លួន​ក្នុងភាពយន្ត​ភាគស្នេហា​ប្រុសនិងប្រុស​ថ្មី​របស់ Netflix មានចំណងជើងថា “Soul Mate” ។

យោងតាមក្រុមហ៊ុន 51K ដែលជាទីភ្នាក់ងាររបស់តារាប្រុសរូបនេះបានឱ្យដឹងថា ក្នុងរឿងថ្មីនេះ Ok Taecyeon នឹងសម្តែងជាតួអង្គឈ្មោះ Hwang Johan ជាអ្នកប្រដាល់កូរ៉េ ខណៈតួឯកប្រុសម្នាក់ទៀតមានឈ្មោះ Ryu សម្ដែងដោយតារាប្រុសជប៉ុន Hayato Isomura។ តាម​រយៈ​ការ​ជួប​ជាមួយ Ryu ធ្វើឱ្យ Johan បាន​រក​ឃើញ​អត្ថន័យ​នៃ​ស្នេហា និង​ជីវិត​ដោយសន្សឹមៗ។ ភាពយន្តភាគនេះគឺជាការនិពន្ធ និងដឹកនាំដោយអ្នកនិពន្ធ Shunki Hashizume ។

Ok Taecyeon បានបង្ហាញពីក្តីរំភើបរបស់ខ្លួនចំពោះតួនាទីថ្មីនេះថា “ខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃ ‘Soul Mate’ ។ មានតួអង្គ និងប្រភេទរឿង​ជាច្រើនដែលខ្ញុំមិនទាន់​បានស្វែងយល់ ហើយនៅពេល​ដែលខ្ញុំទទួល​បានការ​ទាក់ទងឱ្យសម្ដែងរឿងភាគនេះ ខ្ញុំក៏ចាប់អារម្មណ៍តួអង្គ Hwang Johan ភ្លាមៗ។ ការ​តស៊ូ និង​ការ​ឈឺ​ចាប់​របស់​គេ​បានដក់ជាប់ក្នុងខួរក្បាលខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ស្គ្រីប។ ដើម្បីរៀបចំ ខ្ញុំបានស្រកទម្ងន់ និងឆ្លងកាត់ការហ្វឹកហាត់​ប្រដាល់ និងនៅតែ​បន្តហ្វឹកហាត់​យ៉ាង​សកម្ម​ក្នុង​កំលុង​ពេលថត​ដើម្បី​អាច​ដើរតួ Johan ឱ្យសក្ដិសមអស់ពីសមត្ថភាព”។

ដោយឡែក Isomura ក៏បានចែករំលែកនូវភាពរីករាយរបស់ខ្លួនដែរថា៖ “ស្គ្រីបរឿងនេះ​បាន​ធ្វើ​ឱ្យខ្ញុំ​ក្ដុកក្ដួល​ចិត្ត​ជាមួយ​នឹងរឿងរ៉ាវស្នេហា ១០ឆ្នាំដែល​ពោរពេញដោយ​ទុក្ខសោក និងការឈឺចាប់ ។ ការធ្វើការជាមួយ Ok Taec-yeon បានជំរុញទឹកចិត្តខ្ញុំកាន់តែខ្លាំង។ ភាពទាក់ទាញរបស់​គាត់ទាក់ទាញខ្ញុំកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ ការ​ថត​នៅច្រើន​ប្រទេសមានទាំង​ជប៉ុន កូរ៉េ និង​អាល្លឺម៉ង់​ធ្វើ​ឱ្យ​គម្រោង​នេះកាន់តែ​មាន​លក្ខណៈ​ជា​សកល​យ៉ាង​ពិត​ប្រាកដ”។

ភាពយន្តភាគ Soul Mate ត្រូវបានកំណត់សម្រាប់ការចេញផ្សាយជាសកលផ្តាច់មុខនៅលើ Netflix ក្នុងឆ្នាំ ២០២៥ ។

មុនពេល Soulmate Ok Taecyeon ក៏ធ្លាប់បានចូលរួមក្នុងខ្សែភាពយន្តជប៉ុនមួយដែរគឺរឿង Grand Maison Paris ដែលបាន​ឱ្យ​គេបង្ហាញទេពកោសល្យសម្ដែងដ៏ល្អជាមួយការនិយាយបី​ភាសា​គឺ កូរ៉េ ជប៉ុន និង​បារាំង។ សមាជិកក្រុម 2PM រូបនេះបានបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងក្នុងឆ្នាំ ២០១០តាមរយៈភាពយន្តភាគកូរ៉េ Cinderella’s Sister ។ ប៉ុន្មានឆ្នាំមកនេះ លោកបានបង្ហាញខ្លួនក្នុងរឿងភាគជាច្រើនដូចជា Save Me, Bring It On Ghost, Secret Royal Inspector និង Joy ហើយក៏ត្រូវបានគេស្គាល់ច្រើនផងដែរសម្រាប់ការដើរតួជាតួអង្គអាក្រក់នៅក្នុង រឿង Vincenzo ។ ចំណែក Hayato Isomura ក៏ជាតារាប្រុសកំពុងល្បីមួយរូបដែរនៅប្រទេសជប៉ុន និងធ្លាប់បានបង្ហាញថ្វីដៃក្នុងខ្សែភាពយន្តល្បីៗកន្លងដូចជា Extremely Inappropriate! និង The Moon ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *