Sandara Park ទម្លាយពីរបៀបលួច Date មិនឲ្យគេចាប់បានកាលពីនៅជាសមាជិកក្រុម 2NE1

ការប្រកាសពីទំនាក់ទំនងស្នេហាសម្រាប់តារាខេប៉ុប នៅតែជារឿងដែលមិនទាន់បើកទូលំទូលាយនៅឡើយនាពេលបច្ចុប្បន្ន។ តារាចម្រៀងម្នាក់ៗ ត្រូវផ្ដោតលើការងារ និងត្រូវមានភាពប្រុងប្រយ័ត្នខ្លាំងចំពោះទំនាក់ទំនងស្នេហា។ បើមិនដូច្នេះទេ ប្រសិនបើត្រូវគេចាប់បានអាចនឹងធ្លាក់ប្រជាប្រិយភាព។

ក្នុងកម្មវិធី “XYOB” សមាជិកក្រុម 2NE1 តារាស្រី Sandara Park ក៏បានទម្លាយថា នាងធ្លាប់មានទំនាក់ទំនងស្នេហា កំលុងពេលផ្សព្វផ្សាយជាមួយក្រុម ​2NE1។ វាជារឿងកន្លងផុតទៅជាង ១០ ឆ្នាំទៅហើយ។ នាងបានលើកឡើងថា៖ កាលនោះ នាងពិតជាភ័យខ្លាចមិនហ៊ានចេញណាត់ជួបគ្នា ជាមួយមិត្ដប្រុសនាងឡើយ ដោយសារតែខ្លាចអ្នកកាសែតតាមប្រមាញ់រូបចាប់បាន។

ជាមួយគ្នានេះ នាងក៏ត្រូវបានគេចោទសួរថា៖ តើកន្លែងណាជាកន្លែងសុវត្ថិភាពសម្រាប់នាង សម្រាប់ date?

អ្វីដែលភ្ញាក់ផ្អើល តារាស្រី Sandara Park បានទម្លាយថា៖ កន្លែងដែលសុវត្ថិភាពសម្រាប់នាងកាលនោះ គឺផ្លូវដើរនៅអគារកន្លែងប្រគំតន្ដ្រី Inkigayo។​ នាងបានបន្ដថា៖ អ្នកគ្រប់គ្រងរបស់នាងគឺមិនចាប់អារម្មណ៍ឡើយ ដោយសារនាងប្រាប់នាងទៅបន្ទប់ទឹក ឬត្រូវដើរទៅក្រៅ។ នាងក៏ឆ្លៀតជួបមិត្ដប្រុសរបស់នាង នៅពេលនោះតែម្ដង។

ជាមួយគ្នាដែរ Sandara Park មិនបានបញ្ជាក់ពីមនុស្សដែលនាងបាន Date ជាមួយថាជាតារាប្រុសរូបណាឡើយ។ តែមហាជនជឿថា អតីតមិត្ដប្រុសរបស់នាងជាសមាជិកក្រុមចម្រៀងបុរសខេប៉ុបជំនាន់ទី ២ ដូចគ្នា។

ក្រឡេកមកមើលអាជីពសិល្បៈរបស់ Sandara Park វិញ បច្ចុប្បន្ន នាងផ្សព្វផ្សាយជាតារាចម្រៀងទោល និងបន្ដថតស្ប៉តពាណិជ្ជកម្មនានា ស្របពេលដែល 2NE1 ត្រូវបានរាយការណ៍ថា អាចនឹងបញ្ចេញបទចម្រៀងថ្មី សម្រាប់ជាកាដូជូនអ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន