​មើល​លើ​គ្រឿង​អលង្ការ​ដែល​ចូល​ចិត្ត​ពាក់ អាច​ទាយ​ដឹង​ថា​អ្នកជា​មនុស្ស​​បែប​ណា

តើ​អ្នក​កំពុង​តែ​ចាប់​អារម្មណ៍​នរណា​ម្នាក់​មែន​ទេ?​ ចង់​ស្គាល់​ពី​គេ​ឲ្យ​បាន​ច្រើន​តែ​មិន​ហ៊ាន​ទៅ​សួរ​មែន​ទេ?​ កុំ​បារម្ភ​ថ្ងៃ​នេះ​ AMS មាន​គន្លឹះ​ពិសេស​មក​ចែក​រំលែក​ដើម្បី​ជា​ជំនួយ​ដល់​ប្រិយមិត្ត​បន្ថែម​ទៀត។​ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.វ៉ែនតា

​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ពាក់​វ៉ែនតា ទោះ​ភ្នែក​មិន​ម្ញ៉ូប ​នាង​គឺ​ជា​មនុស្ស​ដែល​ពូកែ​អៀន​ មិន​សូវ​ហ៊ាន​បង្ហាញ​អារម្មណ៍។ ជា​មនុស្ស​អាថ៌កំបាំង​ ពិបាក​ស្មាន​ចិត្ត​ គួរ​ឲ្យ​ចង់​ស្វែង​យល់​ និង​ជា​មនុស្ស​ពូកែ​លាក់​អាថ៌កំបាំង។​

២.​ នាឡិកា

​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ពាក់​នាឡិកា​នាង​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​ប្រែប្រួល​ ឆាប់​សើច​ ឆាប់​យំ​ ឆាប់​កើត​ទុក​ និង​ឆាប់​សប្បាយ​ចិត្ត​វិញ​ដែរ។​ នាង​ជា​មនុស្ស​មាន​គំនិត​ចាស់​ទុំ​ មាន​របៀប​ មិន​ងាយ​សុំ​ជំនួយ​ពី​នរណា​ឡើយ​បើ​មិន​ចាំ​បាច់​ខ្លាំង។​

៣.​ ខ្សែ​ដៃ​ ឬ​កង​ដៃ

មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ពាក់​កង​ដៃ​ ឬ​ខ្សែ​ដៃ​ជា​មនុស្ស​មាន​សមត្ថភាព​ខាង​ចរចា​។​ ចូល​ចិត្ត​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ដទៃ​ ពេល​ខ្លះ​អាច​នឹង​តាម​ចិត្ត​ខ្លួន​ឯង​បន្តិច​តែ​ក៏​ជា​អ្នក​ដឹក​នាំ​ដែល​ល្អ​តាំង​ចិត្ត​ធ្វើ​ការ​ និង​ឧស្សាហ៍​ព្យាយាម។

៤.​ ក្រវិល

មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ពាក់​ក្រវិល​ជា​មនុស្ស​ដែល​ សុភាព​រាបសា​ មិន​ចូល​ចិត្ត​ប្រើ​កម្លាំង។ ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ទន់​ជ្រាយ​ ឆាប់​តូច​ចិត្ត​ ចូល​ចិត្ត​ប្រើ​ជីវិត​បែប​សាមញ្ញ​តែ​ក៏​មាន​ក្ដី​សុខ។

៥.​ ដង្កៀប​កៀប​សក់

មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ប្រើ​ដង្កៀប​កៀប​សក់​ជា​មនុស្ស​ដែល​ កក់​ក្ដៅ​ ស្រឡាញ់​គ្រួសារ​ មិត្តភ័ក្ដិ​ និង​មនុស្ស​ក្បែរ​ខ្លួន។​ ក្រៅ​ពី​នេះ​នាង​ក៏​ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​ផ្ទាល់​ខ្លួន​ខ្លាំង​ ពូកែ​គិត​ ពូកែ​ស្រមៃ​ ពូកែ​ច្នៃ​រក​អ្វី​ថ្មីៗ​ជានិច្ច។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ