ប្រទេសទាំងនេះអនុញ្ញាតច្បាប់ឈប់សម្រាក ឱ្យស្ត្រី​ពេលមករដូវ

ជប៉ុន​ ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ដល់​ស្ត្រី​ដែល​មាន​​ក្នុង​ពេល​មក​រដូវ​ប្រចាំ​ខែ។ ក្រោយ​មក​ទៀតក៏​មាន​ប្រទេស​​មួយ​ចំនួន​ទៀត​​​សុទ្ធ​តែ​បាន​អនុវត្ត​​បែប​នេះ​ចំពោះ​ស្ត្រី​ដែល​បម្រើ​ការងារ​​។​

នៅ​ក្នុង​ប្រទេស​ជប៉ុន​បុគ្គលិក​បម្រើ​ការងារ​ជា​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ពី​ ១ ​ទៅ ​៣ ​ថ្ងៃ​ក្នុង​អំឡុង​ពេល​មក​រដូវ​ប្រចាំ​ខែ​របស់​ពួកគេ​។​​ ច្បាប់​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ ​១៩៤៧ ​មក​ម្ល៉េះ។ ​ក្រៅ​អំពី​ប្រទេស​ជប៉ុន​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ កូរ៉េ​ខាង​ត្បូង​ ឥណ្ឌូណេស៊ី ​​និង​តៃវ៉ាន់​ ដែល​បាន​អនុវត្ត​ច្បាប់​ឈប់​សម្រាក ​សម្រាប់​បុគ្គលិក​ជា​ស្ត្រី​ក្នុង​ពេល​មក​រដូវ​​ តួ​យ៉ាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​អនុញ្ញាត​ច្បាប់​ ១​ថ្ងៃ​ក្នុង​១ខែ រី​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ស្ត្រី​ដែល​មាន​​​ក្នុង​ពេល​មក​រដូវ​ទទួល​បាន​ច្បាប់​ឈប់​សម្រាក ​២ ​ថ្ងៃ​ក្នុង​១​ខែ​ ខណៈ​តៃវ៉ាន់​ផ្ដល់​ច្បាប់​ឈប់​សម្រាក​រហូត​ដល់​៣​ថ្ងៃ​។​ ដោយ​ឡែក​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា ​សំ​ប៊ី​ អ៊ីតាលី​ និង​ហ្វីលីពីន​សុទ្ធ​តែ​បាន​អនុវត្ត​ច្បាប់​ឈប់​សម្រាក​ដល់​បុគ្គលិក​បម្រើ​ការងារ​ជា​ស្ត្រី​ ១ ​ទៅ ​២​ ថ្ងៃ​ជា​រឿង​រាល់​ខែ​ក្នុង​អំឡុង​ពេល​មក​រដូវ។

ដោយ​ឡែក ​អេស្ប៉ាញ​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូងគេដែល​អនុម័ត​ច្បាប់​ឈប់​សម្រាក​ដល់​ស្ត្រី​ក្នុង​អំឡុង​ពេល​មក​រដូវ​ចំនួន ​៣​ ថ្ងៃ​និង​អាច​បន្ត​រហូត​ដល់​ទៅ ​៥​ ថ្ងៃ​ ប្រសិនបើ​គេ​អារម្មណ៍​មិន​ស្រួល​ខ្លួន ​និង​មាន​សំបុត្រ​បញ្ជាក់​ពី​គ្រូ​ពេទ្យ។ ​រី​ឯ​ប្រទេស​កាណាដា​​នា​ពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ច្បាប់​សហព័ន្ធ​ណា​មួយ​​​កំណត់​ច្បាប់​ឈប់​សម្រាក​ដល់​ស្ត្រី អំឡុង​ពេល​មក​រដូវ​នៅ​ឡើយ​ទេ​ ប៉ុន្តែជំនួស​មក​វិញ​បុគ្គលិក​ជា​ស្ត្រី​នឹង​ទទួល​បាន​កញ្ចប់​អត្ថប្រយោជន៍​ ព្រម​ជាមួយ​ការ​ស្នាក់​នៅ​ក្នុង​ករណី​មិន​អាច​បំពេញ​ការងារ​ក្នុង​ពេល​មក​រដូវ​។

មិន​តែ​ប៉ុណ្ណោះ​ បណ្ដា​ក្រុម​ហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក៏​បាន​អនុវត្ត​នៃ​ការ​ផ្ដល់​ច្បាប់​ឈប់​សម្រាក​​អំឡុង​ពេល​មក​រដូវ​ដល់​បុគ្គលិក​ជា​ស្ត្រី​ផង​ដែរ​។ នៅ​​​រដ្ឋ​ប៊ី​ហា​ ​ប្រទេស​ឥណ្ឌា បាន​អនុវត្ត​ច្បាប់​នេះ​មុន​គេ​ក្នុង​ទាំង​ក្នុង​វិស័យ​រដ្ឋ​ និង​ឯកជន​។ តួ​យ៉ាង​ក្រុម​ហ៊ុន Modibodi អូស្ត្រាលី បាន​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ដល់​ស្ត្រី​មុន​ និង​ក្នុង​អំឡុង​ពេល​មក​រដូវ​​ក្នុង​ឆ្នាំ ​២០២១ ​រី​ឯ​ក្រុម​ហ៊ុន Zomato ដែលមានមូលដ្ឋានក្នុងប្រទេសឥណ្ឌាបាន​អនុញ្ញាត​ច្បាប់​សម្រាក​ចំនួន​ ១០​ ថ្ងៃ​ក្នុង​១​ឆ្នាំ​ សម្រាប់​ស្ត្រី​មាន​បញ្ហា​សុខភាព​ពេល​មក​រដូវ​នា​ឆ្នាំ ​២០២០។ ​ចុង​ក្រោយ​គឺ​ប្រទេស​បង់ក្លាដេស​ រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ​បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​បុគ្គលិកជា​ស្ត្រី​ឈប់​សម្រាក​រយៈ​ពេល​ ២​ថ្ងៃ​ក្នុង​១​ខែ​ នៃ​វដ្ដ​​រដូវ​៕

គួរ​ឱ្យ​ដឹង​ដែរ​ថា ករណី​​ស្ត្រី​ក្នុង​​ពេល​មក​ប្រចាំខែភាគ​ច្រើន​ត្រូវ​បាន​កត់​សម្គាល់​ថា​មាន​ការ​ចុក​ពោះ​ខ្លាំង​ ក្អួត​ចង្អោរ​ អស់​កម្លាំង ​ល្វើយ ​ឈឺ​ក្បាល​។​​ រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ខុស​ៗ​គ្នា​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ស្ត្រី​។​ ជា​រួម​​ការ​រំខាន​ផ្សេង​ៗ​របស់​ស្ដ្រី​​ពេល​មក​រដូវ​គួរ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ និង​មើលថែ​ គិតគូរ​ឱ្យ​បាន​ដិតដល់៕

ប្រភព ៖ freeperiods



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *